Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឆ្នាំ​២០១៩​នេះខេត្តសៀមរាបនឹង​រៀបចំ​បណ្ដាញ​លូ​ប្រមូល​ទឹក​កខ្វក់ ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​

ដោយ Pothe Thun
30/03/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឆ្នាំ​២០១៩​នេះខេត្តសៀមរាបនឹង​រៀបចំ​បណ្ដាញ​លូ​ប្រមូល​ទឹក​កខ្វក់ ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា​
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុង​សៀមរាប គឹ​ក្លាយជា​ក្រុង​ដំបូង​គេ ក្នុងប្រទេស​កម្ពុជា ក្នុង​ការរៀបចំ​បណ្ដាញ​លូ​ប្រមូល​ទឹក​កខ្វក់ ក្នុងនោះ​ថ្លៃ​សេវា​ប្រមូល​ទឹក​កខ្វក់​នេះដែរ នឹង​ត្រូវ​បញ្ចូល​ក្នុង​វិក្ក័​យ​ប​ត្រ​ទឹកស្អាត​។​

​នៅក្នុង​កិច្ចប្រជុំ “​ពិគ្រោះ​យោបល់​លើកចុងក្រោយ លើ​ផែនការ​បណ្ដាញ​លូ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប “ ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន សាធារណការ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា គម្រោង​នេះ ត្រូវ​ក្រុម​ការងារ​ជំនាញ ចុះ​សិក្សា​អស់​រយៈ​៩​ខែ​មក​ហើយ ពោល​គឺ​ក្នុង​ឆ្នាំ​២០១៨ ហើយ​គម្រោង​នេះ នឹង​ចាប់ផ្ដើម​អនុវត្តន៍​ក្នុង​ឆ្នាំ​២០១៩​នេះ និង​បញ្ចប់​នៅ​ឆ្នាំ​២០៣០​។ គម្រោង​នេះ នឹង​សាងសង់​បណ្តាញ​លូ​ខ្នែង និង ខ្នែង​រង​ក្នុង​ក្រុង​សៀមរាប ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២៤​លាន ដុល្លារ​សហរដ្ឋអាមេរិក រួម​ទាំង​ការចំណាយ​លើ​ការសាងសង់​បណ្តាញ​លូ ការកែលម្អ​ស្ថានីយ​បូម ដែល​មាន​ស្រាប់​ទាំង​បី​ទីតាំង ការកែលម្អ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ការកសាង​សមត្ថភាព​មន្ត្រី និង រៀបចំ​ផែនការ​ត​ភ្ជាប់​បណ្តាញ​លូ និង ការងារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ឯកឧត្តម ហេង រត្ន​ពិសិដ្ឋ បន្តទៀតថា ការរៀបចំ​បណ្តាញ​លូ​ខ្នែង និង ខ្នែង​រង​នេះ មាន​ប្រវែង​ប្រមាណ ៦២​គីឡូម៉ែត្រ ដែល​មាន​ទំហំ​មុខកាត់ ចន្លោះ​ពី​១៥០​មី​លី​ម៉ែត្រ ទៅ​៤០០​មី​លី​ម៉ែត្រ ដោយ​ចែកចេញជា​ពីរ​តំបន់ គឺ​តំបន់​ខាងលិច ៣០​គីឡូម៉ែត្រ តំបន់​ខាងកើត ៣២​គីឡូម៉ែត្រ ។ ម្យ៉ាងទៀត​នៅ​ពេល​ថ្មីៗ​នេះ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ទទួល​ឥណទាន ចំនួន ៥៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ធនាគារពិភពលោក សម្រាប់​គម្រោង​លើកកម្ពស់​ការផ្គត់ផ្គង់​ទឹកស្អាត និង អនាម័យ​នៅ​ប្រទេស​កម្ពុជា ក្នុងនោះ​ក៏​មាន​ការ​គ្រប់​គ្រង់​ទឹក​កខ្វក់​ក្នុង​ខេត្ត​សៀមរាប​មួយ​ផ្នែក នៃ​គម្រោង​នេះ​ផង​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ឯកឧត្តម​ក៏បាន​រំពឹង​ផងដែរ​ថា ទឹក​កខ្វក់​ដែល​បញ្ចេញ​ចោល​ដោយ​ផ្ទាល់ ទៅកាន់​ប្រភពទឹក​សាធារណៈ នឹង ត្រូវបាន​កាត់បន្ថយ​តាមរយៈ​បណ្តាញ​លូ​ប្រមូល​ទឹក​កខ្វក់​នេះ ក្នុង​នោះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​សហការ ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋត​ភ្ជាប់​បំពង់លូ​ពី​ផ្ទះ​របស់​ពួកគាត់ ចូល​ទៅ​កាន់​បណ្តាញ​លូ​សាធារណៈ ដើម្បី​ពង្រីក​តំបន់​សេវា​ឲ្យ​កាន់តែ​ធំ​ថែម​ទៀត សំដៅ​ធ្វើឲ្យ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ កាត់បន្ថយ​នូវ​ផលប៉ះពាល់​ដោយ​ការបង្ហូរ​ទឹក​កខ្វក់ និង​ធ្វើឲ្យ​សុខភាព​របស់​ប្រជាពលរដ្ឋ និង ភ្ញៀវ​ទេសចរណ៍ ដែល​មក​ទស្សនា​នៅក្នុង​ខេត្ត​នេះ កាន់តែ​ល្អប្រសើរ​ថែម​ទៀត ៕

​អត្ថបទ និង រូបភាព​៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ក្រសួង​សាធារណការ និង​ដឹកជញ្ជូនខេត្តសៀមរាប​បណ្ដាញ​លូ​ប្រមូល​ទឹក​កខ្វក់ពិគ្រោះ​យោបល់​លើកចុងក្រោយ លើ​ផែនការ​បណ្ដាញ​លូ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលាបឋមសិក្សា​២​កន្លែងក្នុង​ខេត្ត​សៀមរាប ជួបប្រទះ​កង្វះខាត​ទឹក​ប្រើប្រាស់​

សាលាបឋមសិក្សា​២​កន្លែងក្នុង​ខេត្ត​សៀមរាប ជួបប្រទះ​កង្វះខាត​ទឹក​ប្រើប្រាស់​

ប្រធាន​មន្ទីរ​កសិកម្មខេត្ត​សៀមរាប​ចុះ​ពិនិត្យនិង​ពង្រឹង​ការគ្រប់គ្រង​តំបន់​អភិរក្ស​ពូជ​ត្រី​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​

ប្រធាន​មន្ទីរ​កសិកម្មខេត្ត​សៀមរាប​ចុះ​ពិនិត្យនិង​ពង្រឹង​ការគ្រប់គ្រង​តំបន់​អភិរក្ស​ពូជ​ត្រី​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​

ប្រជាពលរដ្ឋស្រុកអង្គរធំជាងមួយពាន់នាក់ ទទួលសេវាព្យាបាលដោយឥតគិតថ្លៃ

ប្រជាពលរដ្ឋស្រុកអង្គរធំជាងមួយពាន់នាក់ ទទួលសេវាព្យាបាលដោយឥតគិតថ្លៃ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.