ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដខេត្តសៀមរាប ចុះពិនិត្យនិងព្យាបាលជំងឺមិនគិតថ្លៃ នៅឃុំចាន់ស
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ បានចុះទៅពិនិត្យសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ នៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្ដសៀមរាប កាលពីថ្ងៃទី៤ខែសីហា ម្សិលមិញនេះ ។ តាមរយៈការចុះជួយពិនិត្យជំងឺទូរទៅជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងស្រុកសូទ្រនិគមនេះ គឺជាលើកទី៣ ដែលមានទទួលពិនិត្យពិគ្រោះ ព្យាបាលជំងឺទូទៅ រោគស្រី អូសអេកូ ...