Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
19/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
93
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សានិងសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប ដែលមានពិភាក្សាលើប្រធានបទទីក្រុងឆ្លាតចំនួន៤ចំនុច រួមមាន ៖១. ហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍ឌីជីថល , ២. អ៊ីនធឺណិត ល្បឿនលឿន 5G & Public wifi , ៣. កាម៉េរ៉ា សុវត្ថិភាព និង៤. មជ្ឈមណ្ឌលទិន្នន័យខ្នាតតូច ក្រោមអធិបតីភាពឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជានិង លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ដែលជាមន្ត្រីនៃក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ព្រមទាំងតំណាងក្រុមហ៊ុនខ្សែកាបអង្គរនិងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺផ្តោតលើផែនការការងារ ដើម្បីរៀបចំជាយុទ្ធសាស្រ្តសម្រាប់អនុវត្ត និង ការគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ដោយបានពិភាក្សាយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីសម្រេចបាននូវគោលដៅរបស់ទូរគមនាគមន៍កម្ពុជានាពេលអនាគតទៅលើវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកាប្លិ៍អុបទិក នៅលើផ្លូវ៣៨ខ្សែដែលនិង ចាប់ផ្តើមស្ថាបនា និងកែលម្អឡើងវិញ នៅក្រុងសៀមរាបនាពេលឆាប់ៗខាងមុខនេះ ។

ឯកឧត្តម ជា មានិត មានប្រសាសន៍បន្ថែមថា ខេត្តសៀមរាប នឹងមានផ្លូវខ្វាត់ខ្វែងក្នុងលក្ខណៈជាទីក្រុងវ័យឆ្លាត ឬ Smart City នាពេលខាងមុខនេះ ហើយចំពោះ ខ្សែផ្លូវ ដែលត្រូវស្ថាបនា និងកែលម្អឡើងវិញទាំងអស់ នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាព ជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ហើយក៏ត្រូវស្របតាមរូបសាស្រ្តទីក្រុងដែរ។ ផ្លូវទាំងអស់ ក៏ត្រូវគិតគូជាប្រព័ន្ធ និងលើគ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹក កខ្វក់ និងការធ្វើសួន ដាំដើមឈើជាដើមផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានសម្ដែងនូវការគាំទ្រទាំងស្រុង ចំពោះការសិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប ដែលនឹងធ្វើឲ្យក្រុងសៀមរាបនេះ មានលក្ខណៈជាទីក្រុងវ័យឆ្លាត ឬ Smart City នាពេលខាងមុខនេះ ដែលស្រមទៅតាមការអភិវឌ្ឍន៍ របស់ប្រទេសជាតិផង និង ខេត្តសៀមរាបផង ហើយក្នុងនាមអាជ្ញាធរខេត្ត ត្រៀមសហការជានិច្ចក្នុងកិច្ចដំណើរការនូវហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាបនេះ ។

លោកស្រី យូ សុភា បានសំណូមពរដល់ប្រតិបត្តករក្រុមហ៊ុនទាំងអស់ ដែលមាននៅក្នុងវិស័យទូរគមនាគមន៍ ត្រូវតែសហកាជាមួយគ្នាអាជ្ញាធរខេត្ត និងក្រុមការងារចម្រុះ រៀបចំកែលំអនូវហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជារៀបចំនូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ ដើម្បីធ្វើការកែលម្អសោភ័ណភាពក្រុងសៀមរាបរបស់យើង ឲ្យទទួលបានកំណើនទេសចរណ៍បន្ថែមទៀត ៕

អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កាប្លិ៍អុបទិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
 ឯកឧត្ដម ទៀ សីហា និង លោកជំទាវ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់គោកចក

 ឯកឧត្ដម ទៀ សីហា និង លោកជំទាវ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់គោកចក

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតអាមេរិក អញ្ជើញបើក សន្និសីទស្តីពី ឧក្រិដ្ឋកម្មប្រឆាំងកុមារ នៅក្រុងសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតអាមេរិក អញ្ជើញបើក សន្និសីទស្តីពី ឧក្រិដ្ឋកម្មប្រឆាំងកុមារ នៅក្រុងសៀមរាប

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យអនុម័តការងារនីតិកម្ម

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យអនុម័តការងារនីតិកម្ម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.