Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងឯកអគ្គរដ្ឋទូតអាមេរិក អញ្ជើញបើក សន្និសីទស្តីពី ឧក្រិដ្ឋកម្មប្រឆាំងកុមារ នៅក្រុងសៀមរាប

ដោយ Pothe Thun
20/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សន្និសីទរយៈពេល ៣ថ្ងៃ ស្តីពី ឧក្រិដ្ឋកម្មប្រឆាំងកុមារ ត្រូវបានបើកក្រោមអធិបតីភាព ឯកឧត្តម កេង សុម៉ារិទ្ឋ រដ្ឋលេខាធិការក្រសួងយុត្តិធម៌កម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក ផាតទ្រីក មើហ្វី (W. Patrick Murphy) នៅសណ្ឋាគារសូហ្វីថែល ក្រុងសៀមរាប នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

សន្និសីទចាប់ពីថ្ងៃទី ២០ ដល់២២ ខែតុលា ឆ្នាំ ២០២០មានការចូលរួមពី មន្ត្រីមកពីក្រសួងយុត្តិធម៌ នគរបាលជាតិកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចៅក្រម ព្រះរាជអាជ្ញា និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ សន្និសីទនេះដែរ រៀបចំដោយ ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ ហៅកាត់ថា HSI ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា FBI និងការិយាល័យសន្តិសុខតំបន់ ហៅកាត់ថា RSO នៃស្ថានទូតអាមេរិក នៅរាជធានីភ្នំពេញ។

ជារៀងរាល់ឆ្នាំសន្និសីទនេះ ប្រារព្ធឡើងដោយមជ្ឈមណ្ឌលតស៊ូមតិកុមារ នៅដាឡាស ដែលមានការទទួលស្គាល់ ថាជាសន្និសីទអន្តរជាតិ ដែលផ្តល់នូវការណែនាំ អនុវត្តន៍ជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនូវបទឧក្រិដ្ឋទាំងនេះ ប្រឆាំងនឹងកុមារ និងជួយព្យាបាលនូវអារម្មណ៍ភ័យខ្លាចរបស់កុមារពីអំពើរំលោភបំពានផ្សេងៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងបើកក្នុងឱកាសនោះ ឯកឧត្តម កេង សុម៉ារិទ្ឋ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បង្ហាញថា៖ សន្និសីទនេះ ជាសារៈសំខាន់មួយ សម្រាប់ការរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹង និងការអនុវត្តល្អៗ ពាក់ព័ន្ឋទៅនឹងកិច្ចការពារកុមារ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដូចពាក្យស្លោកថា កុមារជាទំពាំងស្នងឬស្សី កុមារជាសរសរទ្រូងរបស់ប្រទេសជាតិ និងបានកំណត់ផងដែរថា អភិវឌ្ឍកុមារ គឺជាកូនសោរ ដើម្បីសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបង្ហាញ ពីជំហរដ៏រឹងមាំរបស់ក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែចាត់ទុកកិច្ចការពារកុមារ ជាអាទិភាពដ៏ចម្បងមួយ។ ជាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវនយោបាយ កម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់ ជាពិសេសប្រព័ន្ឋយុត្តិធម៌ ដែលជាការងារអាទិភាព ដ៏សំខាន់មួយនៃយុទ្ឋសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបញ្ជាក់ផងដែរថា៖ ការបង្ការ និង ទប់ស្កាត់បទល្មើសប្រឆាំងនឹងកុមារនៅកម្ពុជា មិនមែនជាកិច្ចការ ឬការទទួលខុសត្រូវ របស់ស្ថាប័នណាមួយតែឯងនោះទេ ហេតុនេះទាមទារ ការចូលរួមឱ្យផុសផុល និងកិច្ចសហការដ៏ល្អរវាងបណ្តាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល តុលាការ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជនសង្គមស៊ីវិល និងតួអង្គពាក់ព័ន្ឋទាំងអស់ ដើម្បីចូលរួមលើកកម្ពស់កិច្ចការពារ ទប់ស្កាត់ ប្រឆាំងទៅនឹងបទល្មើសផ្សេងៗពាក់ព័ន្ឋទៅនឹងកុមារ។

តាមរយៈនៃអង្គសន្និសីទនេះ ឯកឧត្តម សង្ឃឹមនិងជឿជាក់ថា សិក្ខាកាមទាំងអស់នឹងទទួលបានការចែករំលែកនូបទពិសោធល្អៗ ថ្មីៗ តាមរយៈការពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក ដើម្បីស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមនានាឱ្យបានឆាប់រហ័ស ដោយមិនទុកឱ្យភាពអសកម្មណាមួយ ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់យុត្តិធម៌ជូនអនិតិជន ដែលរងគ្រោះពីបទល្មើសនោះឡើយ។ ជាទិសដៅក្រសួងយុត្តិធម៌ សូមជំរុញ និងលើកទឹកចិត្តឱ្យតួអង្គ ដែលពាក់ព័ន្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍ច្បាប់ឱ្យបានម៉ឹងម៉ាត់ពាក់ព័ន្ឋនឹងបញ្ហាបទល្មើសប្រឆាំងនឹងកុមារ ហើយត្រូវផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា សន្និសីទ ឬវគ្គបណ្តុះបណ្តាលនានា ឱ្យបានកាន់តែច្រើននិងទូលំទូលាយទូទាំងប្រទេស។

គួរជម្រាបថា សន្និសីទនេះ នឹងមានការបណ្តុះបណ្តាលជាក់ស្តែង ដោយអ្នកជំនាញ របស់ទីភ្នាក់ងារជំនាញនានា និងប្រើប្រាស់វិធីសាស្ត្រ ដែលផ្តល់ពីចម្ងាយ ពីកម្មវិធីសន្និសីទឧក្រិដ្ឋកម្មប្រឆាំងកុមារ លើកទី៣២ នៅដាឡាស រដ្ឋតិចសាស់ ដែលផ្តោតលើការជួយដល់អ្នកអនុវត្តច្បាប់នៅកម្ពុជា និងព្រះរាជអាជ្ញា ក្នុងការប្រយុទ្ធប្រឆាំងនឹងការសូកប៉ាន់ កេងប្រវ័ញ្ច និងភាពងាយរងគ្រោះដោយសារការជួញដូរផ្លូវភេទ លើកុមារ។ អង្គសន្និសីទ ក៏នឹងលើកយកបទបង្ហាញ នូវចំណុចសំខាន់ៗ ដើម្បីជាវិធានគន្លឺះក្នុងការដេញតាមជនទុច្ចរិត ដូចជា៖សំណើ និង ការស៊ើបអង្កេតបឋម ,សម្ភាសន៍ជាមួយជនរងគ្រោះ និង សាក្សីដំបូងៗសកម្មភាពស៊ើបអង្កេតពាក់ព័ន្ធ នឹងដីកាឆែកឆេរសម្រាប់ក្រុមហ៊ុនផ្តល់ សេវាកម្មអីនធើណិត និង ការប្រមូលឯកសាររបស់របស់ក្រុមហ៊ុននោះជាដើម។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រសួងយុត្តិធម៌ឧក្រិដ្ឋកម្មប្រឆាំងកុមារឯកអគ្គរដ្ឋទូតអាមេរិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យអនុម័តការងារនីតិកម្ម

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ពិនិត្យអនុម័តការងារនីតិកម្ម

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣០គ្រួសារក្នុងស្រុកបន្ទាយស្រី ទទួលអំណោយពី កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣០គ្រួសារក្នុងស្រុកបន្ទាយស្រី ទទួលអំណោយពី កាកបាទក្រហមកម្ពុជា

រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងប្រើប្រាស់យន្តការថ្មី ដើម្បីអភិវឌ្ឍប្រសិទ្ធភាពការងារឆ្នាំ២០២១ ខាងមុខ

រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងប្រើប្រាស់យន្តការថ្មី ដើម្បីអភិវឌ្ឍប្រសិទ្ធភាពការងារឆ្នាំ២០២១ ខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.