Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣០គ្រួសារក្នុងស្រុកបន្ទាយស្រី ទទួលអំណោយពី កាកបាទក្រហមកម្ពុជា

ដោយ Pothe Thun
20/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣០គ្រួសារ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលពីកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា រួមនិងសមាជិកគណៈកម្មាធិការសាខា អនុសាខាស្រុក រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

តាមសេចក្តីរាយការណ៍របស់លោក ថាប់ សារ៉ន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកបន្ទាយស្រី ទឹកជំនន់ បង្កដោយទឹកភ្លៀងនេះ ហូរធ្លាក់ពីតំបន់ភ្នំគូលែន ចូលមកភូមិសាស្ត្រ ឃុំឃុនរាម និង ខ្នារសណ្តាយ កាលពីថ្ងៃទី១៨ តុលាកន្លងទៅនេះ និងបានធ្វើឲ្យលិចលង់ផ្ទះ និង ផលដំណាំប្រជាពលរដ្ឋមួយចំនួន ហើយបណ្តាឃុំមួយចំនួនទៀតនៅក្នុងស្រុកបន្ទាយស្រី ក៏ទទួលរងឥទ្ធពលនៃទឹកជំនន់នេះផងដែរ ។

ឯកឧត្តម គុជ លីណា បានបង្ហាញនូវការសោកស្ដាយចំពោះទ្រព្យសម្បតិ្ត និងផលដំណាំដែលប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ឯកឧត្តម ក៏បាននាំយកការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិកាកសាខា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានណែនាំ ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ទទួលទានប្រកបដោយអនាម័យ និងសត្វមានពិសនានា។ ម្យ៉ាងវិញទៀត ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការបើកបរ ព្រោះប្រព័ន្ធផ្លូវថ្នល់មួយចំនួន ត្រូវបានកាត់ផ្ដាច់ដោយជំនន់ទឹកភ្លៀង។

សូមជម្រាបថា អំណោយនាពេលនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គ.ក្រ ឃីត ១កញ្ចប់ , កន្ទេល ១, មី ១កេស , ត្រីខ ១យូរ អាវយឺត២ ,ទឹកត្រី ៤ដប , សាប៊ូ ២ដុំ និង ថវិកា ១០ម៉ឺនរៀល រួមនិងគ្រឿងឧបភោគបរិភោគ របស់សប្បុរសជន ផ្ដល់ឲ្យនៅនឹងកន្លែងផងដែរ។

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: កាកបាទក្រហមកម្ពុជាគ្រោះដោយទឹកជំនន់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងប្រើប្រាស់យន្តការថ្មី ដើម្បីអភិវឌ្ឍប្រសិទ្ធភាពការងារឆ្នាំ២០២១ ខាងមុខ

រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងប្រើប្រាស់យន្តការថ្មី ដើម្បីអភិវឌ្ឍប្រសិទ្ធភាពការងារឆ្នាំ២០២១ ខាងមុខ

ប្រជាពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

អភិបាលស្រុកសូទ្រនិគម បង្ហាញថាការចូលរួមការងារនៅមូលដ្ឋានដោយឆន្ទៈ នឹងធ្វើឲ្យពួកគេអាចក្លាយជាអ្នកដឹកនាំ

អភិបាលស្រុកសូទ្រនិគម បង្ហាញថាការចូលរួមការងារនៅមូលដ្ឋានដោយឆន្ទៈ នឹងធ្វើឲ្យពួកគេអាចក្លាយជាអ្នកដឹកនាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.