Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលស្រុកបន្ទាយស្រី គ្រោងនឹងប្រើប្រាស់យន្តការថ្មី ដើម្បីអភិវឌ្ឍប្រសិទ្ធភាពការងារឆ្នាំ២០២១ ខាងមុខ

ដោយ Pothe Thun
20/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យោងតាមលទ្ធផលនៃកិច្ចប្រជុំ របស់ក្រុមការងារថ្នាក់ជាតិ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងជំរុញគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសេចក្តីព្រាងយន្តការថ្មីមួយ ស្តីអំពីកំណែទម្រង់រចនាសម្ព័ន្ធ ពង្រឹងក្រុមលេខាធិការដ្ឋាន និងរៀបចំវិធីសាស្រ្តការងារ ដាក់ឆ្លងកិច្ចប្រជុំលើកក្រោយក្នុងអំឡុងខែធ្នូខាងមុខ ដាក់ជូនប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប ដើម្បីអនុម័តប្រើប្រាស់ សម្រាប់ឆ្នាំ២០២១ខាងមុខ ប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលាស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានដឹកនាំកិច្ចប្រជុំ ដោយឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី ។ សមាសភាពនៃកិច្ចប្រជុំនេះ រួមមានក្រុមការងារចល័ត ក្រុមការងារលេខាធិការដ្ឋាន និងក្រុមការងារចុះជួយមូលដ្ឋានឃុំទាំង៦របស់ស្រុក ដែលមកពីបណ្តាស្ថាប័នរដ្ឋបាលសាធារណៈ និងអង្គភាពជំនាញដែលពាក់ព័ន្ធ ក្នុងនោះក៏មានសមាជិកនៃក្រុមការងារមកពីអាជ្ញាធរជាតិអប្សរាផងដែរ។

បញ្ហាសំខាន់ផងដែរ ដែលបានលើកបង្ហាញនៅក្នុងកិច្ចប្រជុំនេះ គឺការប្រមូលព័ត៌មាន ស្តីអំពីតម្រូវការរបស់សហគមន៍ ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសចំពោះមុខនៃវិបត្តិកូវីដ១៩ រួមទាំងផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ដែលទើបនឹងកើតឡើងថ្មីៗនេះ។ កិច្ចប្រជុំក៏បានលើកឡើងផងដែរថា វេទិការសាធារណៈ គឺជាឧបករណ៍ប្រមូលព័ត៌មានដ៏ត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មូលដ្ឋានសហគមន៍ និងបំពេញ ចំពោះអ្វីដែលជាសំណូមពររបស់ប្រជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ បើពុំមានបេសកកម្មរបស់ក្រុមការងារចុះសិក្សាស្វែងយល់បន្ថែមទៀត ក្នុងទម្រង់ទស្សនកិច្ច ក្រៅពីទម្រង់កិច្ចការសាធារណៈនោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យ៉ាងណាក៏ដោយ កិច្ចប្រជុំបានទាមទារឲ្យសមាជិកនៃក្រុមការងារគោលដៅនីមួយៗ មានសមាសភាពជំនាញមកពីគ្រប់មន្ទីរ អង្គភាព និងស្ថាប័នដែលពាក់ព័ន្ធ ស្របទៅនឹងអ្វីដែលជាតម្រូវការឆ្លើយតបចំពោះមូលដ្ឋាន។ សមាសភាពជាមន្រ្តីជំនាញទាំងនោះ ត្រូវតែទទួលបាននូវការគាំទ្រពីសំណាក់ស្ថាប័នសាម៉ីរបស់ខ្លួនផងដែរ ហើយអ្វីដែលកិច្ចប្រជុំចង់បានជាពិសេសជាងនេះ គឺសំណូមពរឲ្យស្ថាប័នសាម៉ីនៃសមាជិកក្រុមការងារ ចាត់តាំងតំណាងជំនួស នៅពេលដែលសមាជិកចំឈ្មោះនៃក្រុមការងារ ត្រូវបានអវត្តមាន ក្នុងបេសកកម្មចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា បញ្ហាដីធ្លីនៅស្រុកបន្ទាយ នៅតែជាកម្មវត្ថុនៃដំណោះស្រាយជាបន្តបន្ទាប់ ហើយស្រុកមួយនេះក៏មានទីតាំងបូរាណដ្ឋាន និងតំបន់ការពារបេតិកភ័ណ្ឌផងដែរ ដែលគ្រប់គ្រងការពារដោយអាជ្ញាធរជាតិអប្សរា។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរជាតិអប្សរា មានក្រុមការងារសហគន៍ប្រចាំស្រុកបន្ទាយស្រី ឈរជាប់ជាប្រចាំ ដើម្បីសម្របសម្រួលសំណូមពរជូនប្រជាពលរដ្ឋ លើការប្រើប្រាស់ដីធ្លីនិងសាងសង់លំនៅដ្ឋានជាដើម។ អាជ្ញាធរជាតិអប្សរា មានគោលការណ៍អប់រំប្រជាពលរដ្ឋសហគមន៍ផងដែរ ដើម្បីបញ្ជ្រាបនូវការយល់ដឹង និងចូលរួមការពារតំបន់បេតិកភណ្ឌទាំងអស់គ្នា៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: យន្តការថ្មីរដ្ឋបាលស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋក្រីក្រលំបាក និងទទួលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងស្រុកវ៉ារិន ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

អភិបាលស្រុកសូទ្រនិគម បង្ហាញថាការចូលរួមការងារនៅមូលដ្ឋានដោយឆន្ទៈ នឹងធ្វើឲ្យពួកគេអាចក្លាយជាអ្នកដឹកនាំ

អភិបាលស្រុកសូទ្រនិគម បង្ហាញថាការចូលរួមការងារនៅមូលដ្ឋានដោយឆន្ទៈ នឹងធ្វើឲ្យពួកគេអាចក្លាយជាអ្នកដឹកនាំ

អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចំនួន២៥នាក់ ទទួលបានការបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពីសុវត្ថិភាពចរាចរណ៍ ហានីភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នឹងមិនពាក់មួកសុវត្ថិភាព

អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចំនួន២៥នាក់ ទទួលបានការបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពីសុវត្ថិភាពចរាចរណ៍ ហានីភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នឹងមិនពាក់មួកសុវត្ថិភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.