Tag: ចម្លាក់អប្សរា

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័នព្រមទាំងថ្មចម្លាក់ផ្សេងទៀត នៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វាតាកាវ ក្រោយពេលគេបានសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ពន្ធផ្នែកខាងក្រោម នៃស្ពានហាលជាយូរឆ្នាំមកហើយ។ បើតាមលោកស្រី គឹម សេងភក្តី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល។ រូបចម្លាក់អប្សរាទាំងអស់នេះមានលក្ខណៈដូចគ្នាទៅនឹងរូបចម្លាក់អប្សរា នៅតាមសរសរប្រាសាទបាយ័ន្ត រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារតាកាវ។ ...

Recommended

សូម Like និង Follow ពួកយើង