Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីបោះឆ្នោតខេត្តសៀមរាប បានបង្ហាញថាកម្ពុជាឆ្ពោះទៅរកការធ្វើទំនើបកម្មនៃការរៀបចំការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ដោយ Pothe Thun
07/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អនុវត្តតាមប្រតិទិន នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដែលបានគ្រោងទុកដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលមួយនៅសាលាក្រុងសៀមរាប ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បង ក្រោមអធិបតីភាពឯកឧត្ដម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ,លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត និង លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន , រដ្ឋបាលក្រុងសៀមរាប ,តំណាងគណបក្សនយោបាយក្នុងខេត្ត ,សង្គមស៊ីវិល និងមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបជាច្រើនរូប។

លោក អ៊ាម ស៊ីណា អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ មិនមែនជាការសាកល្បងបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ ហើយក៏មិនមែនជាការស្ទង់មតិសម្លេងឆ្នោតមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងមិនមែនស្ទង់មតិមុនការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣នោះឡើយ ក៏ប៉ុន្តែបើសិនជាការបោះឆ្នោតសាកល្បងនេះ ដំណើរការទទួលបានលទ្ធផលល្អប្រសើរ កម្មវិធីទំនើបកម្មនៃដំណើរការបោះឆ្នោតនេះ នឹងត្រូវយកទៅអនុវត្តសម្រាប់ការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ។

លោក អ៊ាម ស៊ីណា បានបញ្ជាក់បន្ថែមថា គ.ជ.ប បានរៀបចំប្រព័ន្ធគ្រប់គ្រងកម្មវិធីការបោះឆ្នោតសាកល្បងនេះឡើង គឺស្របតាមការធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ឲ្យដើរទាន់សម័យបច្ចេកវិទ្យាទំនើប ហើយក៏សំខាន់ផងដែរ គឺស្ថិតក្នុងគោលបំណងសាកល្បងការអនុវត្តកម្មវិធី ចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ សាកល្បងអនុវត្តឲ្យមានភាពច្បាស់លាស់ ការកំណត់សញ្ញាគាំទ្រគណបក្សនយោបាយ ដោយប្រើប៊ិកគំនូសសញ្ញាគាំទ្របោះឆ្នោតនៅលើសន្លឹកឆ្នោត ដូច្នេះ វគ្គបណ្តុះបណ្តាលនេះ ក៏ជាដំណើរនៃការសាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ រួមទាំងដកបទពិសោធន៍ លើការអនុវត្តវិធានការទប់ស្កាត់ និងការពារទប់ស្កាត់ ការឆ្លងជម្ងឺកូវីដ-១៩ ក្នុងការិយាល័យបោះឆ្នោតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

សូមបញ្ជាក់ថា យោងតាមកាលបរិច្ឆេទនៅក្នុងប្រតិទិនរបស់គ.ជ.ប គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គឺជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ខណៈខេត្តសៀមរាប សម្រេចជ្រើសយកការិយាយល័យបោះឆ្នោតចំនួន២ ដែលស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គឺការិយាល័យមួយមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យ១០មករា១៩៧៩ និងការិយាល័យមួយទៀត មានទីតាំងនៅក្នុងបរិវេណសាលាបឋមសិក្សាស្វាយដង្គំ ហើយប្រការដែលកំណត់យកការិយាល័យបោះឆ្នោះក្នុងសង្កាត់ស្វាយដង្គំនេះ ដោយហេតុថា ការរៀបចំឲ្យអ្នកមកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២០ មិនលើសពី៥០០នាក់។ ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ គឺភាពខុសគ្នានិង មានភាពត្រឹមត្រូវជាង បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីពេលមុនៗ ជាពិសេសមិនមានបេក្ខជនឈរឈ្មោះជាងមួយគណបក្ស ការបាត់ឈ្មោះ ការខុសឈ្មោះ និង អ្នកមិនគ្រប់អាយុជាដើម ហើយការប្រើប្រាស់ប៊ិកគំនូស មានភាពងាយស្រួលជាងមុន ដោយមិនពិបាកដែលពិនិត្យលើសន្លិកឆ្នោតបានការនិងមិនបានការ , ការសសរសេរចម្លងទម្រង់បែបបទដោយប្រើប្រាស់បញ្ជូលទិន្នន័យតាមកុំព្យូទ័រតែម្ដង និង ការផ្ទៀងផ្ទាត់បញ្ជូលលទ្ធផល ពេលចប់បោះឆ្នោត តាមការិយាល័យនឹងចាប់ផ្ដើមស្កេនទម្រង់នោះតាមប្រព័ន្ធអនឡាញ ទៅកាន់ការិយាល័យថ្នាក់ជាតិ ឬ ថ្នាក់ខេត្តជាដើម៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: គ.ជ.បបោះឆ្នោតបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការចម្រុះខេត្តសៀមរាប ចុះពិនិត្យផលប៉ះពាល់ បង្កដោយក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ស៊ី ផិក ខេមបូឌា លើប្រជាពលរដ្ឋ

គណៈកម្មការចម្រុះខេត្តសៀមរាប ចុះពិនិត្យផលប៉ះពាល់ បង្កដោយក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ស៊ី ផិក ខេមបូឌា លើប្រជាពលរដ្ឋ

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការគាំទ្រលើការផលិតកម្មវិធី លើផ្សព្វផ្សាយរបស់រដ្ឋ និងវឌ្ឍនភាពការការងាររបស់អគ្គនាយកដ្ឋានទាំង៥ ក្នុងប្រជុំសាមញ្ញប្រចាំសប្តាហ៍

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការគាំទ្រលើការផលិតកម្មវិធី លើផ្សព្វផ្សាយរបស់រដ្ឋ និងវឌ្ឍនភាពការការងាររបស់អគ្គនាយកដ្ឋានទាំង៥ ក្នុងប្រជុំសាមញ្ញប្រចាំសប្តាហ៍

រដ្ឋបាលខេត្តសៀមរាប ចុះកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាប ចុះកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.