Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការចម្រុះខេត្តសៀមរាប ចុះពិនិត្យផលប៉ះពាល់ បង្កដោយក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ស៊ី ផិក ខេមបូឌា លើប្រជាពលរដ្ឋ

ដោយ Pothe Thun
07/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំគណៈកម្មការចម្រុះខេត្ត សៀមរាប ចុះទៅពិនិត្យ ទីតាំងក្រុមហ៊ុនលាយស៊ីម៉ង់ត៍ ស៊ី ផិក ខេមបូឌា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បន្ទាប់ពីទទួលបានលិខិត របស់ក្រសួងមហាផ្ទៃ ស្ដីពីករណីប្រជាពលរដ្ឋ បានផ្ញើសារចូល ហ្វេសប៊ុក ផេកផ្លូវការរបស់ សម្តេចក្រឡាហោម ស ខេង ពាក់ព័ន្ធករណីរថយន្តក្រឡុកស៊ីម៉ង់ត៍ ឈ្មោះ ស៊ីផិក បានបង្ហូរទឹកស៊ីម៉ង់ត៍ពីក្នុងរថយន្តទៅលើផ្លូវថ្នល់ ដែលបង្កឱ្យមានធូលីហុយ នៅពេលធ្វើចរាចរណ៍ និងពុំបានស្រោចទឹក ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

បន្ទាប់ពីបានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុននេះ មន្រ្តីជំនាញនៃគណៈកម្មការចម្រុះ បានណែនាំដល់ម្ចាស់ទីតាំង ត្រូវបំពេញបន្ថែមនូវបទដ្ឋានគតិយុត្តមួយចំនួន ដែលនៅខ្វះខាត ពាក់ព័ន្ធទៅនឹង បញ្ហាបរិស្ថាននៅក្នុងបរិវេណនៃក្រុមហ៊ុននេះ ជាពិសេសការបញ្ចេញកាកសំណល់បេតុង ដើម្បីជៀសវាង ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ឬទីសាធារណៈ។

លោក តាន់ សុភ័ក្រ្ត អ្នកគ្រប់គ្រង របស់ក្រុមហ៊ុន ស៊ីផិក ខេមបូឌា បានឱ្យដឹងថា ក្រុមហ៊ុន របស់លោក មានច្បាប់លិខិតបទដ្ឋានគ្រប់គ្រាន់ ទាំងច្បាប់អនុញ្ញាតធ្វើអាជីវកម្ម ប៉ាតង់ និង ច្បាប់ទីតាំង។ លោកក៏បានឱ្យដឹងទៀតថា ចំពោះករណីទឹកហូរចេញពីការដ្ឋានទៅកាត់ផ្លូវនោះ គឺពុំមានឡើយនាពេលបច្ចុប្បន្ននេះ ដោយក្រុមហ៊ុនបាន រៀបចំអាងចំនួនពីរ ដើមី្បតំកល់ទឹកយកមកបម្រើការលាយបេតុង រីឯកាកសំណល់បេតុង ដែលនៅសេសសល់ ក្នុងឧបករណ៍ក្រឡុកស៊ីម៉ង់ត៍ នៅលើរថយន្ត ក៏មិនបានធ្វើការចាក់បាញ់លាងចោលខាងក្រៅឡើយ ដោយមានអាងស្តុកមួយ សម្រាប់ លាងសម្អាត និងផ្ទុកកាកសំណល់ទាំងនោះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកគ្រប់គ្រងរូបនេះ ក៏បានលើកឡើងផងដែរថា ក្នុងពេលកន្លងមកក្រុមហ៊ុន ក៏បានសាងសង់ផ្លូវចាក់បេតុង ក្នុងភូមិកសិកម្មនេះ ដើមី្បកាត់បន្ថយដីហ៊ុយក្នុងភូមិ ដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ មួយវិញទៀត អំឡុងពេល ស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងរយៈពេល០៦ខែ ក្នុងក្រុងសៀមរាបកន្លងមកនេះ ក៏បានបង្កឱ្យមានដីហ៊ុយផងដែរ។ ទន្ទឹមនោះ ក្រុមហ៊ុន ក៏បានបំពាក់ឧបករណ៍វាស់ល្បឿន នៅលើរថយន្ត ដើម្បីកំណត់ល្បឿន ចៀសវាងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវសាធារណៈ។

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ និងលោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការគាំទ្រលើការផលិតកម្មវិធី លើផ្សព្វផ្សាយរបស់រដ្ឋ និងវឌ្ឍនភាពការការងាររបស់អគ្គនាយកដ្ឋានទាំង៥ ក្នុងប្រជុំសាមញ្ញប្រចាំសប្តាហ៍

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការគាំទ្រលើការផលិតកម្មវិធី លើផ្សព្វផ្សាយរបស់រដ្ឋ និងវឌ្ឍនភាពការការងាររបស់អគ្គនាយកដ្ឋានទាំង៥ ក្នុងប្រជុំសាមញ្ញប្រចាំសប្តាហ៍

រដ្ឋបាលខេត្តសៀមរាប ចុះកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងខេត្ត

រដ្ឋបាលខេត្តសៀមរាប ចុះកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងខេត្ត

អភិបាលស្រុកបន្ទាយស្រី បង្ហាញថាបច្ចុប្បន្នក្នុងស្រុកបន្ទាយស្រី មានតំបន់ទេសចរណ៍សំខាន់ៗ មិនក្រោមពី ១០០កន្លែងឡើយ

អភិបាលស្រុកបន្ទាយស្រី បង្ហាញថាបច្ចុប្បន្នក្នុងស្រុកបន្ទាយស្រី មានតំបន់ទេសចរណ៍សំខាន់ៗ មិនក្រោមពី ១០០កន្លែងឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.