Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលស្រុកបន្ទាយស្រី បង្ហាញថាបច្ចុប្បន្នក្នុងស្រុកបន្ទាយស្រី មានតំបន់ទេសចរណ៍សំខាន់ៗ មិនក្រោមពី ១០០កន្លែងឡើយ

ដោយ Pothe Thun
08/06/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលស្រុកបន្ទាយស្រី បានបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ របស់ខ្លួន ទៅកាន់អ្នកទេសចរណ៍ ដើម្បីអោយពួកគាត់ទៅទស្សនានៅរមណីយដ្ឋាននានា ក្នុងស្រុកបន្ទាយស្រី ខណ:ដែលរដ្ឋបាលស្រុកនោះ បាននឹងកំពុងធ្វើអោយតំបន់របស់ខ្លួនប្រែក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលធំជាងគេ នៅក្នុងចំណោមស្រុកទាំងចំនួន១២ នៃខេត្ដសៀមរាប ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោកបានអោយដឹង’កាលពីពេលថ្មីនេះថា បច្ចុប្បន្នស្រុកបន្ទាយស្រី មានរណីយដ្ឋានទេសចរណ៍សំខាន់ៗ ប្រមាណ១០០កន្លែង ទាំងតំបន់ទេសចរណ៍បង្កើតថ្មី កន្លែងបែបផ្សងព្រេង ប្រាសាទបុរាណ ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត ព្រមទាំងទេសចរណ៍ទឹកធ្លាក់ជាដើម។ បច្ចុប្បន្នរដ្ឋបាលស្រុក បាននឹងកំពុងកត់ត្រាតំបន់ទេសចរណ៍សំខាន់ទាំងអស់នោះ បង្ហាញដល់ប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់ទៅទស្សនា ជាពិសេសលោកគ្រោងបង្កើតAppមួយ ដើម្បីយករូបភាពកន្លែងទេសចរណ៍នោះ អោយប្រជាពលរដ្ឋ ( Download ) ចូលមើលឃើញពីតំបន់ទេសចរណ៍ទាំងនោះ អោយមានភាពងាយស្រួលទៅទស្សនា ព្រោះនៅក្នុងអេប ( App )នោះ ផ្ទុកដោយរមណីយដ្ឋានក្នុងស្រុកបន្ទាយស្រីទាំងអស់។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា តំបន់ទេសចរណ៍ ដែលទើបបង្កើតថ្មី ផលិតផលថ្មី បាននឹងកំពុងទាក់ទាញអ្នកទេសចរណ៍ទៅទស្សនាជារៀងរាល់ថ្ងៃ ដូចជាតំបន់ទេសចរណ៍បឹងឈូក, សួនផ្កាក្រអូប, សួនផ្កាអូស្មូ , ទឹកធ្លាក់ភ្នំគូលែនជាដើម ។ ជាមួយគ្នានោះ លោកបាននឹងកំពុងធ្វើអោយតំបន់របស់ខ្លួន ប្រែក្លាយជាតំបន់ទេសចរណ៍ ដ៏មានសក្ដានុពលធំជាងគេ នៅក្នុងចំណោមក្រុង ស្រុកទាំង១២ នៃខេត្ដសៀមរាប ដោយសូម្បីតែការធ្វើកសិកម្ម ក៏អាចធ្វើអោយក្លាយជាកសិទេសចរណ៍ផងដែរ។ ទាំងនេះក្នុងគោលបំណងទាក់ទាញអ្នកទេសចរទៅទស្សនា បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋនៅមូលដ្ឋាននេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលស្រុក បញ្ជាក់បន្ថែមថា នៅភូមិឋានពលរដ្ឋមួយចំនួនត្រូវប្រែក្លាយជាភូមិស្អាត បរិស្ថានល្អ ខាងមុខផ្ទះដីចំណីផ្លូវ ក៏ធ្វើកសិកម្មអោយក្លាយជាកសិទេសចរណ៍។ លោកបានលើកឡើងពីភូមិព្រះដាក់ថា បើទោះបីនៅជនបទក្ដី តែជាភូមិមួយមានភាពស្រស់ស្អាត អនាម័យ បរិស្ថាននៅក្នុងសហគមន៍របស់ខ្លួន តួយ៉ាង ដូចជាការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អ តាមរយ:ការបង្កើតសេវា “សហគមន៍ស្វ័យគ្រប់គ្រងសំរាម” ក្នុងពេលកន្លងមក។ ទាំងអស់នេះដោយសារបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ បានរួមកំលាំងគ្នា ធ្វើឱ្យសហគមន៍គំរូដ៏ប្រពៃ នៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍៕

អត្ថបទ និងរូបភាព៖ លោកបូ សាវី
កែសម្រួលអត្ថបទ៖ លោក លីវ សុខុន

Tags: តំបន់ទេសចរណ៍ស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទោះបីត្រីមេពូជចម្រុះនៃតំបន់អភិរក្សបឹងពារាំងកំពុងត្រូវបានជួយសង្គ្រោះ ប៉ុន្តែបើសិនជាគ្មានភ្លៀងធ្លាក់នោះទេ ត្រីទាំងអស់ក៏នៅតែប្រឈមនឹងគ្រោះថ្នាក់

ទោះបីត្រីមេពូជចម្រុះនៃតំបន់អភិរក្សបឹងពារាំងកំពុងត្រូវបានជួយសង្គ្រោះ ប៉ុន្តែបើសិនជាគ្មានភ្លៀងធ្លាក់នោះទេ ត្រីទាំងអស់ក៏នៅតែប្រឈមនឹងគ្រោះថ្នាក់

មន្ត្រីនគរបាលដែលកំពុងធ្វើចត្តាឡីស័កទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប

មន្ត្រីនគរបាលដែលកំពុងធ្វើចត្តាឡីស័កទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប

អភិបាលខេត្តសៀមរាប សម្រេចដាក់ឲ្យដំណើរការប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២

អភិបាលខេត្តសៀមរាប សម្រេចដាក់ឲ្យដំណើរការប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.