Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីនគរបាលដែលកំពុងធ្វើចត្តាឡីស័កទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប

ដោយ Pothe Thun
08/06/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្របពេលដែលមន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងសៀមរាបចំនួន៣៣នាក់ ដែរបានជួបប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បាននឹងកំពុងធ្វើចត្តាឡីស័ក ដោយយកសំណាកវិភាគលើកទី១ កាលពីថ្ងៃទី០៥ ខែមិថុនា លទ្ឋផលអវិជ្ជមានទាំងអស់គ្នាហើយនោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានប្រតិភូសង្ឃក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដើម្បីប្រើប្រាស់ប្រចាំថ្ងៃក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ ដោយអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ក្នុងនោះរួមមាន៖ អង្ករ២០០គីឡូក្រាម ,មី២៥កេសតូច ,ទឹកត្រី៥យួរ ,ទឹកស៊ីអ៊ីវ៥យួរ ,ត្រីខ១យួរ ,ស្ករស៧គីឡូក្រាម ,ទឹកក្រូច២កេស ,ទឹកបរិសុទ្ឋ២៥កេស ,ចានបាយ៦០ចាន ,ចានសម្ល៦០ចាន និងកាហ្វេមួយចំនួនទៀត។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទច័ន្ទរង្សី មានថេរដីកាថា អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដែលបាននាំយកមកប្រគលជូនពេលនេះបានមកពីការចូលរួមរបស់ព្រះសង្ឃក្នុងខេត្ត និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយដែលយកមកប្រគេននាពេលកន្លងមក ហើយព្រះចៅអធិការវត្តទាំងនេះបានសន្សំសំចៃទុកសម្រាប់ធ្វើការបែងចែកទៅតាមលទ្ឋភាពដែលព្រះសង្ឃមាន យកចែករំលែក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។ ជាមួយនោះអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដែលបាននាំយកមកនេះ វាគឺជាការចែករំលែកជួយគ្នាក្នុងគ្រាលំបាកទៅតាមលទ្ឋភាព ដែលក្រុមព្រះសង្ឃមានព្រោះថា ជារឿយៗព្រះសង្ឃនៃខេត្តសៀមរាបតែងតែបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដែលឆ្លុះបង្ហាញឲ្យឃើញថា វិស័យពុទ្ធិចក្រ និង វិស័យអាណាចក្រ ត្រូវបានផ្សាភ្ជាប់ និងមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ មិនអាចកាត់ផ្តាច់ចេញពីគ្នាបាននោះឡើយ។

ក្នុងឱកាសនោះដែរ ព្រះតេជគុណ ក៏បានអំពាវនាវដល់បងប្អូនសមត្ថកិច្ចដែលកំពុងធ្វើចត្តាឡីស័កនៅទីនេះក៍ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព នាំគ្នាហាត់ប្រាណ និងសូមប្រុងប្រយ័ត្នដោយមិនត្រូវមើលស្រាលចំពោះមេរោគកូវីដ-១៩ ទេ និងត្រូវអនុវត្តបានត្រឹមត្រូវជាប្រចាំនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការការពារ ការទប់ស្កាត់ និងបង្ការការសម្លងជំងឺកូវីដ-១៩ ជាពិសេសអនុវត្តឱ្យបានជាប្រចាំនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ដោយអនុវត្តឱ្យបានគ្រប់ៗគ្នា៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ធ្វើចត្តាឡីស័កមន្ត្រីនគរបាល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប សម្រេចដាក់ឲ្យដំណើរការប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២

អភិបាលខេត្តសៀមរាប សម្រេចដាក់ឲ្យដំណើរការប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២

គម្រោងកែលម្អខាងមុខប្រាសាទព្រះលានជល់ដំរី នៅក្រុងអង្គរធំ សម្រេចបានជាង៦០ភាគរយ

គម្រោងកែលម្អខាងមុខប្រាសាទព្រះលានជល់ដំរី នៅក្រុងអង្គរធំ សម្រេចបានជាង៦០ភាគរយ

ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.