Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ដោយ Pothe Thun
09/06/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៨ខែមិថុនា នេះថា ទោះស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បាននឹងកំពុងមមាញឹកក្នុងការថែរក្សានូវបរិស្ថានជុំវិញតំបន់អង្គរ ជាពិសេសការតាមដាន និងតួតពិនិត្យជាប្រចាំទៅលើភ្ញៀវទេសចរ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា ដោយបច្ចុប្បន្នយើងសង្គេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងតែមានវត្តមានចូលមកទស្សនាកំសាន្តជាបន្តបន្ទាប់ហើយ ក្រោយពេលបើកអោយចូលទស្សនាអស់រយ:ពេលជាង១ខែប៉ុណ្ណោះ ដែលភ្ញៀវភាគច្រើនជាភ្ញៀវជាតិដែលមកពីបណ្តាខេត្តផ្សេងៗ។ ក្នុងនោះដែរបើតាមការស្រង់ទិន្នន័យ គិតត្រឹមថ្ងៃទី០១ ខែឧសភា មកទល់ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ នៅតាមបណ្តាប្រាសាទទាំងអស់មានភ្ញៀវចូលមកទស្សនាសរុប ៧៩ ,១៨៧នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៧៥,៣៤៣នាក់ ភ្ញៀវបរទេសចំនួន ៣,១៣៧នាក់ និងព្រះសង្ឃចំនួន៦១៦អង្គ។

ឯកឧត្តម ឡុង កុសល បានឲ្យដឹងទៀតថា ចំនួនកើនឡើងគួរឲ្យគត់សម្គាល់នេះដែរ ក្រុមការងារក៏នៅតែបន្តតាមដាន និងត្រួតពិនិត្យជាប្រចាំចំពោះភ្ញៀងទេសចរដែលបានចូលមកទស្សនានៅតាមបណ្ដាប្រសាសទទាំងអស់ ដោយមន្ត្រីអាជ្ញាធរជាតិអប្សរាដែលប្រចាំការតាមច្រកត្រួតពិនិត្យ នៅតែបន្តវិធានការការពាររបស់ក្រសួងសុខាភិបាល ហើយចំពោះករណីភ្ញៀវមិនព្រមអនុវត្តតាមដូចជាការបាញ់វាស់កម្តៅ ពាក់ម៉ាស់ បាញ់អាកុលជាដើមនោះ គឺមិនអនុញ្ញាតិអោយចូលជាដាច់ខាត។

បើតាមលោក កង កំសាន្ត ដែលជាភ្ញៀវទេសចរជាតិមួយរូបមកពីខេត្តស្វាយរៀង បានឲ្យដឹងថា គាត់មកដើរលេងលក្ខណ:គ្រួសារ គឺពួកគាត់បានមកលេងនៅខេត្តសៀមរាបដែលជាទឹកដីប្រវត្តិសាស្ត្រ ជាលើកទី៣ហើយៗ លើកនេះលោកឃើញថា នៅក្នុងខេត្តអាជ្ញាធរមានការរៀបចំកែលម្អរចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែសម្រាប់ទទួលភ្ញៀវទេសចរនាពេលខាងមុខ ជាពិសេស គឺអាជ្ញាធរជាតិអប្សរាបានរៀបចំតំបន់រមណីយដ្ឋានអង្គរ និងប្រាសាទនានា ដើម្បីត្រៀបចាំទទួលភ្ញៀវមកទស្សនាបាននឹងទទួលបាននៅទេសភាពប្លែកៗល្អៗជាងមុន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកផងដែរថា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានអនុលោមតាមសេចក្តីសម្រេចរាជរដ្ឋាភិបាលលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១កន្លងមក៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ​ភ្ញៀវ​ទេសចរណ៍​វិធានការសុខាភិបាលអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

មន្ត្រីជំនាញបង្ហាញថាបើគ្មានឧបស័គ្គទេការងារស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេលបីខែខាងមុខ

មន្ត្រីជំនាញបង្ហាញថាបើគ្មានឧបស័គ្គទេការងារស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេលបីខែខាងមុខ

អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.