Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គម្រោងកែលម្អខាងមុខប្រាសាទព្រះលានជល់ដំរី នៅក្រុងអង្គរធំ សម្រេចបានជាង៦០ភាគរយ

ដោយ Pothe Thun
09/06/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងការកែលម្អផ្លូវថ្មើរជើង និងទេសភាពនៅខាងមុខប្រាសាទលានជល់ដំរី ដើម្បីលើកសោភណ្ឌភាពប្រាសាទបុរាណ និងធ្វើយ៉ាងណា ដើម្បីទាក់ទាញអ្នកទេសចរណ៍ ដែលមកដល់ពេលនេះ បានសម្រេចប្រមាណជាង៦០%ហើយ ។

លោក សោម សុផារ៉ាត អនុប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្ដរវិស័យ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការកែលម្អនៅខាងមុខលានជល់ដំរីនេះ ធ្វើឡើងកាលពីដើមខែកុម្ភ: ឆ្នាំ២០២១កន្លងមក ដែលមកដល់ពេលនេះ សម្រេចបាន៦៥% ហើយ ពោលនៅសល់តែរៀបចំក្រាលថ្មបាយក្រៀមសម្រាប់ផ្លូវថ្មើរជើង ដាំស្មៅនៅខាងមុខប្រាសាទ និងប្រព័ន្ធបង្ហូរទឹកប៉ណ្ណោះ។ លោកបានបន្ដថា ផ្លូវថ្មើរជើងនេះមានប្រវែងប្រមាណជាង៣០០ម៉ែត្រ ដោយការកែលម្អនេះ ឱ្យសមស្របទៅ លំនាំប្រាសាទបុរាណ ដើម្បីលើកតម្លៃវប្បធម៌ ធ្វើយ៉ាងណាឱ្យខាងមុខប្រាសាទលានជល់ដំរីនេះ មានទេសភាពល្អ និងសោភណ្ឌភាពបៃតង មានការទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្ដរជាតិទៅទស្សនាក្រោយបញ្ចប់ជំងឺកូវីដ-១៩នាពេលខាងមុខ។ លោកបានបន្ដថា គម្រោងនេះ នឹងបញ្ចប់ ក្នុងរយ:ពេល២ខែទៀត និយាយរួម នឹងអោយរួចរាល់នៅក្នុងឆ្នាំ២០២១ខាងមុខ ក្រោយពីស្ថាបនា និងកែលម្អរួចរាល់ហើយ នៅទីលាននោះនឹងមានទេសភាពស្រស់ត្រកាល គ្រប់រដូវកាល លែងមានការបើកបររថយន្ដក្បែរប្រាសាទផងដែរ។

លោក សុផារ៉ាត មានប្រសាសន៍បន្ថែមថា កន្លងមកទីលានជល់ដំរីមានផ្លូវកៅស៊ូសម្រាប់ធ្វើចរាចរណ៍ បានធ្វើឱ្យប៉ះពាល់ដល់ប្រាសាទបុរាណ ដោយសារតែរំញ័រនៃគ្រឿងយន្ដ ទើបអាជ្ញាធរជាតិអប្សរា កែលម្អឡើងវិញ ដោយធ្វើផ្លូវថ្មើរជើងសម្រាប់ដើរទស្សនាប្រាសាទ និង ដើម្បីលើកតម្កើង និងថែរក្សា អភិរក្សវប្បធម៌ជាតិ។ ព្រះលានជល់ដំរីនេះមានទីតាំងស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗជាប្រវត្តិ នៃការសាងសង់ ទីតាំង និងរចនាបទ ដែលមានភ្ញៀវទេសចរអាចមកលំហែរកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូរក្បាច់ ព្រៃព្រឹក្សា និងប្រវត្តិសាស្រ្តផងដែរ។លានជល់ដំរីនេះ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ នៃគ្រឹស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោកបូ សាវី
កែសម្រួលអត្ថបទ៖ លោក លីវ សុខុន

Tags: ប្រាសាទព្រះលានជល់ដំរីអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

មន្ត្រីជំនាញបង្ហាញថាបើគ្មានឧបស័គ្គទេការងារស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេលបីខែខាងមុខ

មន្ត្រីជំនាញបង្ហាញថាបើគ្មានឧបស័គ្គទេការងារស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងរួចរាល់ក្នុងរយៈពេលបីខែខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.