Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាប សម្រេចដាក់ឲ្យដំណើរការប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២

ដោយ Pothe Thun
08/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសបើកកិច្ចប្រជុំមួយស្ដីពីប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app )ជំនាន់ទី២ នៅព្រឹកថ្ងៃទីន៨ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២នេះ អាចឲ្យបងប្អូនអ្នកដំណើរជាលក្ខៈគ្រួសារ មន្ត្រីរាជការ និងអង្គការនានា ដែលចូលមកខេត្តសៀមរាប មានភាពងាយស្រួលជាងមុន ជឿនលឿនជាងមុន បន្ថយការកកស្ទះ តាមច្រកកាត់បន្ថថយហានិភ័យ ដោយគាត់គ្រាន់តែបង្កើតគណនីផ្ទាល់ខ្លួន ដែលប្រើជាមួយ Facebook ឬក៍ Gmail scan QR code ហើយត្រូវបំពេញអាសយដ្ឋានបច្ចុប្បន្ន , ស្លាកលេខរថយន្ត ,លេខអត្តសញ្ញាប័ណ្ណ និងលេខទូរស័ព្ទ ដោយខ្លួនឯងជាការស្រេច ។

ឯកឧត្តមទៀ សីហា មានប្រសាសន៍ទៀតថា គុណសម្បត្តិរបស់ប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app)ជំនាន់ទី២នេះ មានចំនួន៥ គឺ ៖១. អ្នកដំណើរអាចបញ្ជូលព័ត៌មានបានដោយខ្លួនឯង , ២. បង្កភាពងាយស្រួលក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ , ៣. ចំណេញពេលវេលា , ៤. កាត់បន្ថយហានិភ័យកំឡុងពេលចុះឈ្មោះ និង ៥. ការធ្វើទំនើបកម្មនៃបច្ចេកវិទ្យា ដាក់ឲ្យដំណើរការនៅតាម ច្រកព្រំប្រទល់ខេត្តទាំងបី រួមមាន ៖ ព្រំប្រទល់ខេត្តសៀមរាបនិងខេត្តកំពង់ធំ នៅស្រុកជីក្រែង , ព្រំប្រទល់ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នៅស្រុកក្រឡាញ់ និង ព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ នៅស្រុកស្រីស្នំ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា ករណីផ្ទុះជំងឺកូវីដ-១៩នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ គឺជាហេតុការណ៍ដែលមិននឹកស្មានដល់ ដែលកើតចេញពីការជួបជុំដែលមិនចាំបាច់ និងជាករណីបន្ថែមនូវការព្រួយបារម្ភ និងដាក់ចេញនូវផែនការឲ្យក្រុមការងារបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ពង្រឹងការធ្វើចត្តាឡីស័កតាមផ្ទះ ពិសេសអ្វីដែលជាការព្រួយបារម្ភខ្លាំងនោះ គឺប្រការនៅមានអ្នកពាក់ព័ន្ធមួយចំនួនក្នុងតំបន់ផ្ទុះជំងឺនោះ មិនបង្ហាញខ្លួន យកសំណាកធ្វើតេស្ត ដើម្បីសុវត្តិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍នោះ ដូច្នេះក្នុងឱកាសនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លងរាលដាលជំងឺនេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវដាក់ចេញនូវវិធានការមួយចំនួនបន្ថែមទៀត និង បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជូនតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ “៣ការពារ” និង ”៣កុំ” និងអនុវត្តវិធានការសុខាភិបាល ហើយក្នុងករណីពុំចាំបាច់ សូមកុំធ្វើដំណើចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន ៕

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្ដម និង លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ៖ លោក លីវ សាន្ត

Tags: web appប្រព័ន្ធចុះឈ្មោះអ្នកដំណើរអ្នកដំណើរចូលមកខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងកែលម្អខាងមុខប្រាសាទព្រះលានជល់ដំរី នៅក្រុងអង្គរធំ សម្រេចបានជាង៦០ភាគរយ

គម្រោងកែលម្អខាងមុខប្រាសាទព្រះលានជល់ដំរី នៅក្រុងអង្គរធំ សម្រេចបានជាង៦០ភាគរយ

ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

ដើម្បីសោភ័ណភាពរមណីយដ្ឋានអង្គរមានភាពស្រស់ត្រកាលជានិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.