Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)

ដោយ Pothe Thun
02/05/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានរកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ននៅជញ្ជាំងខាងជើងរបស់ស្ពានហាលខាងលិច (ខ្លោងទ្វារតាកាវ)
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័នព្រមទាំងថ្មចម្លាក់ផ្សេងទៀត នៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វាតាកាវ ក្រោយពេលគេបានសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ពន្ធផ្នែកខាងក្រោម នៃស្ពានហាលជាយូរឆ្នាំមកហើយ។

បើតាមលោកស្រី គឹម សេងភក្តី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភានេះថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល។ រូបចម្លាក់អប្សរាទាំងអស់នេះមានលក្ខណៈដូចគ្នាទៅនឹងរូបចម្លាក់អប្សរា នៅតាមសរសរប្រាសាទបាយ័ន្ត រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារតាកាវ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បុរាណវិទូរូបនេះបញ្ជាក់ថា ជាជំហានដំបូង ក្រុមការងារបានសន្និដ្ឋានថា ទី១ បំណែកថ្មដែលមានរូបចម្លាក់ទាំងនេះ ប្រហែលជាត្រូវបានសាងសង់ដំណាលគ្នា នឹងខ្លោងទ្វារ និងប្រាសាទបាយ័ន្ត ដោយយកថ្មពីប្រាសាទបាយ័ន្តយកមកបំពេញចំណុចខ្វះខាតនៅស្ពានហាលនេះ ព្រោះរូបចម្លាក់អប្សរាស្ថិតក្នុងរចនាប័ទ្មបាយ័ន (ចុងស.វ.ទី១២ និងដើមស.វ.ទី១៣)។ ទី២.ស្ពានហាលនេះ អាចមានការសាងសង់បន្ថែមនៅដំណាក់កាលណាមួយ ដោយបានរុះរើយកថ្មពីប្រាសាទបាយ័ន្តមកប្រើប្រាស់។

សម្រាប់ជាជំហានបន្ទាប់ ក្រុមអ្នកបុរាណវិទ្យានឹងធ្វើកំណាយស្វែងរកថ្មរូបចម្លាក់ទេវតាជាច្រើនដែលបានធ្លាក់ចូលទៅក្នុងកសិន្ធុផ្នែកខាងជើងនៃស្អានហាល ដើម្បីយកថ្មចម្លាក់ដែលកប់បាត់នៅក្នុងដីទាំងអស់នោះមកជួសជុលនិងរៀបដាក់ទៅតាមទីកន្លែងដើមវិញ។

យោងតាមការរកឃើញដុំថ្មមានចម្លាក់អប្សរាដូចនៅប្រាសាទបាយ័ន្ត នៅតាមជញ្ជាំងដែលជាគ្រឹះរូបទេវតាបាននាំឱ្យមានចម្ងល់១ ថាតើចម្លាក់ទេវតា និងយក្សទាញព្រ័ត្រនេះសង់នៅពេលណា? សូមអ្នកសិក្សាស្រាវជ្រាវជួយពិចារណា៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ខ្លោងទ្វារតាកាវចម្លាក់អប្សរាអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១១ ឧសភា

រដ្ឋសភាប្រជុំអនុម័តសេចក្តីព្រាងស្តីពី វិសោធនកម្មមាត្រា១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី១១ ឧសភា

មន្ទីរការងាររៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ”

មន្ទីរការងាររៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ”

មន្ត្រីការពារជាតិអាមេរិកថា ឧត្ដមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី បំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខ ក្នុងតំបន់ដុនបាស់

មន្ត្រីការពារជាតិអាមេរិកថា ឧត្ដមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី បំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខ ក្នុងតំបន់ដុនបាស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.