Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

មន្ត្រីការពារជាតិអាមេរិកថា ឧត្ដមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី បំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខ ក្នុងតំបន់ដុនបាស់

ដោយ Pothe Thun
03/05/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
មន្ត្រីការពារជាតិអាមេរិកថា ឧត្ដមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី បំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខ ក្នុងតំបន់ដុនបាស់
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៃមន្ទីរបញ្ចកោណ បានឱ្យដឹងថាឧត្តមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី គឺលោក វ៉ាឡេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) បានបំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខក្នុងតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែនកាលពីសប្ដាហ៍មុន ប៉ុន្តែ មិនបានទទួលស្គាល់ពីរបាយការណ៍ដែលថាលោក ហ្គេរ៉ាស៊ីម៉ូវ រងរបួសនៅក្នុងការវាយប្រហារពីទាហានអ៊ុយក្រែននោះទេ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ខាងលើដដែល បានទទួលស្គាល់ថាលោក ហ្គេរ៉ាស៊ីម៉ូវ ពិតជាបានធ្វើដំណើរទៅកាន់តំបន់ដុនបាស់ពិតមែន។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ដូច្នេះថា «អ្វីដែលយើងអាចអះអាងបាន នោះគឺ ថាយើងបានដឹងកាលពីសប្ដាហ៍មុន គាត់ (លោក ហ្គេរ៉ាស៊ីម៉ូវ) ពិតជាបានធ្វើដំណើរទៅកាន់តំបន់ដុនបាស់ពិតមែន។ តែយើងមិនជឿថាគាត់កំពុង បន្តស្ថិតនៅទីនោះទៀតនោះទេ ដោយគាត់បានចាកចេញ ហើយធ្វើដំណើរត្រឡប់ទៅរុស្ស៉ីវិញ។ បន្ថែមពីលើនេះ យើងមិនអាចអះអាងពី របាយការណ៍ដែលថាគាត់បានរងរបួសនោះឡើយ»។

គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍ពីក្រុមមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទាហានអ៊ុយក្រែនបានវាយប្រហារលើទីបញ្ជាការមួយ ក្នុងទីក្រុង អ៉ីហ្ស៉ីយូម (Izium) ជាទីដែលលោក ហ្គេរ៉ាស៊ីម៉ូវ បំពេញទស្សនកិច្ច ដើម្បីជួបពិភាក្សាជាមួយមេបញ្ជាការរុស្ស៉ីដែលកំពុងស្ថិតនៅ សមរភូមិជួរមុខក្នុងតំបន់ដុនបាស់។ លោក ហ្គេរ៉ាស៊ីម៉ូវ គឺជាប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៉ី៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកស្រុកអង្គរ បន្ដថែរក្សាពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក នៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប

អ្នកស្រុកអង្គរ បន្ដថែរក្សាពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក នៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប

ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.