Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកស្រុកអង្គរ បន្ដថែរក្សាពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក នៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប

ដោយ Pothe Thun
05/05/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកភូមិមានប្រុសស្រី ក្មេងចាស់ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីមួយនៅក្នុងប្រាសាទអធ្វា ដែលអ្នកស្រុកតែងហៅថា ពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក ដែលពិធីនេះគឺក្រុមអ្នកភូមិតែងតែនាំគ្នាប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅចំថ្ងៃ ៣កើត ខែមាឃ ឬក៏ថ្ងៃ ៣កើត ខែពិសាខ។

បើតាមលោកតា សុខ ស៊ាង ដែលជាចាស់ព្រឹទ្ធាចារ្យ នៅក្នុងពិធីឡើងអ្នកតានោះ បានឱ្យដឹងថា ពិធីឡើងអ្នកតានេះ មានជាយូរយារណាស់មកហើយ ដោយលោកមិនដឹងថាចាប់ពីពេលណាមកឡើយ ប៉ុន្ដែនៅឆ្នាំនេះ អ្នកស្រុកមកពីភូមិចំនួន៣ភូមិបានមកធ្វើពិធីឡើងអ្នកតាឬពិធីឡើងម្ចាស់ស្រុក នៅក្នុងប្រាសាទអធ្វានេះ ដែលមានអ្នកភូមិចំនួន ៣ភូមិ។ ពិធីឡើងអ្នកតានេះ គឺអ្នកភូមិតែងនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលខាន ដើម្បីសុំឱ្យម្ចាស់ទឹក ម្ចាស់ដីតាមជួយថែរក្សា និងសូមឱ្យអ្នកស្រុក អ្នកស្រែបានសេចក្តីសុខ សប្បាយជៀសផុតអស់គ្រោះកាចចង្រៃទាំងឡាយចេញពីភូមិ និងស្រុក។ ក្រុមអ្នកភូមិដែលមានជំនឿលើពិធីឡើងអ្នកតានេះ នៅពេលដែលមានស្នងចូលរូបម្ដងៗគឺពួកគេតែងនាំគ្នាសំពះ ព្រមទាំងសូមឱ្យស្នងរូបនោះ ប្រោះព្រំទឹកមន្ត ឬក៏ជួយប្រសិទ្ធិពរជ័យសិរីសួស្ដី មកឱ្យពួកគេ។

លោកព្រឹទ្ធាចារ្យ បានបន្ដថា ពិធីឡើងអ្នកតារបស់អ្នកភូមិនេះ តែងតែងធ្វើឡើងនៅក្នុងប្រាសាទអធ្វា ពីព្រោះគេជឿថាបារមីរបស់អ្នកតាមួយអង្គព្រះនាមមហារាជ មហាជម្ពូរបានគង់នៅ ក្នុងនោះបានជួយព្យាបាលជំងឺពួកគាត់ឱ្យជាសះស្បើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ក្នុងពិធីឡើងអ្នកតានោះ គឺមានមនុស្សស្រី ៣នាក់ ដោយម្នាក់ជាស្នងរូបឱ្យអ្នកតាម្ចាស់ស្រុកដែលធំជាងគេ ម្នាក់ទៀតជាស្នងរូបពស់ខៀវ រូបយមបាល រូបក្រពើសនិងម្នាក់ទៀតគឺជាស្នងរូបរបស់គ្រូបាធ្យាយ ដោយគ្រាន់តែនៅកន្លែងដែលគេត្រូវប្រារព្ធ មានស្លាធម៌ បាយសី មានគ្រឿងសំណែន មានផ្ដិលទឹក និងផ្កាមួយថាស ទៀនធូប ដោយមានចាស់ព្រឹទ្ធាចារ្យ អ្នកស្នងរូបនិងក្រុមអ្នកភ្លេងអារក្ស មកជួបជុំគ្នាអុជទៀន ធូបបួងសួងក៏អាចធ្វើទៅបាន។ ដោយឡែក នៅវត្ដអធ្វា គឺមានទម្លាប់ខុសពីវត្ដដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដោយសារវត្តនេះមិនប្រារព្ធធ្វើពិធីបុណ្យពិសាខបូជាទេ ដោយសារតែនៅថ្ងៃ ៣កើត ខែពិសាខ ជារៀងរាល់ឆ្នាំគឺអ្នកភូមិតែងនាំគ្នាធ្វើពិធីឡើងអ្នកតា។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏នៅចំថ្ងៃពិសាខបូជានោះ គឺក្រុមអ្នកភូមិ តែងនាំគ្នាធ្វើពិធីនិមន្តព្រះសង្ឃឆាន់ចង្ហាន់ នៅលើទួលបុរាណមួយដែលអ្នកភូមិហៅថា ទួលតាមឿង។ នៅថ្ងៃជាមួយគ្នាដែលអ្នកភូមិធ្វើពិធីឡើងអ្នកតា ឬពិធីឡើងម្ចាស់ស្រុកនេះដែរ ក្រៅតែពីអ្នកភូមិបានធ្វើពិធីសែនព្រេន និងបញ្ចូលរូប នៅក្នុងប្រាសាទអធ្វានោះ អ្នកភូមិក៏នៅបន្តធ្វើពិធីនេះនៅកន្លែងទួលតាមឿងទៀត។ នៅលើទួលតាមឿងនោះ គឺក្រុមអ្នកភូមិបានធ្វើពិធីមួយផ្សេងទៀត គឺពិធីបញ្ជូនអ្នកតាឡើងគោក។ពិធីបញ្ជូនអ្នកតាឡើងគោកនេះ គឺមានន័យថាជាពិធីមួយដែលគេធ្វើឡើង ក្នុងន័យឱ្យអ្នកតានាំយកអស់គ្រោះកាច គ្រោះភ័យ ចង្រៃឧបទ្រពទាំងឡាយចេញពីភូមិ ស្រុកទាំងអស់ ហើយឱ្យនាំមកនូវសេចក្តីសុខ ចំរើនសិរីសួស្ដីចូលមកជំនួសវិញ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពិធីឡើងអ្នកតាវត្ត​អធ្វា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.