Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរការងាររៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ”

ដោយ Pothe Thun
03/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ
មន្ទីរការងាររៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ”
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០២២ បានរៀបចំពិធីអបអរសាទរខួបលើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ” ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតនៅកម្ពុជា ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក អង្គការដៃគូជាតិអន្តរជាតិ និយោជក កម្មករនិយោជិត ម្ចាស់អាជីវកម្មនិង តំណាងសហជីពមួយចំនួនក្នុងខេត្ត។

លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានមានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់កម្មករនិយោជិត ដែលតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ហើយការប្រារឰខួបទិវាពលកម្មអន្ដរជាតិ ១ ឧសភា នាឆ្នាំនេះ ស្របពេលសភាពការណ៍ប្រទេសជាតិ សម្រេចបានជោគជ័យដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរធ្វើឱ្យប្រទេស អាចបើកដំណើរការគ្រប់សកម្មភាព សេដ្ឋកិច្ចសង្គមឡើងវិញ។ «ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រសួងការងារបានដាក់ចេញរួចហើយនូវទិសដៅការងារសម្រាប់ឆ្នាំ២០២២ រួមមានបន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ច័ន្ទ សុខុមចិត្តា បានបន្តថា មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ហើយបន្តពង្រឹងយន្តការអធិការកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព» ហើយលោក ក៍មានសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រ និងចូលរួមពីគ្រប់អ្នកពាក់ព័ន្ធកាន់តែមានភាពខ្លាំងក្លា ស្របតាមការវិវឌ្ឍន៍នៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកលលោកផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន បានបង្ហាញពីក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ដែលជាពិធីប្រារព្ធឡើងក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករ កម្មករ នៅលើពិភពលោកទាំងមូល ដែលបានតស៊ូទាមទារសេរីភាព និងយុត្តិធម៌កាលពី ១៣៦ឆ្នាំមុន និងដើម្បីឧទ្ទិសដល់វីរភាពពលករ កម្មករ និងវិញ្ញាណក្ខន្ធរបស់វីរៈជនស្នេហាសេរីភាព និងយុត្តិធម៌។ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយនេះ បានផ្តល់លទ្ធភាពឲ្យកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេស ដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ មានជីវភាពធូរធារ សម្បូរសប្បាយដូចសព្វថ្ងៃ និងជំរុញឱ្យក្រុមកម្មករទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀតថា ដើម្បីបន្តស្មារតីទិវាពលកម្មអន្តរជាតិ ១ ឧសភា ត្រូវ បន្តខិតខំលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរឡើង ពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ បន្តពង្រឹងយន្តការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក បន្តពង្រឹងយន្តការដោះស្រាយវិវាទការងារ ឱ្យទទួលបានកាន់តែល្អប្រសើរសំដៅឆ្លើយតបនឹងតម្រូវការភាគីវិវាទ និងបន្តប្រែក្លាយរោងចក្រ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយរបស់កម្មករនិយោជិ តដែលពោរពេញដោយសមត្ថភាព លក្ខខណ្ឌការងារល្អប្រសើរ ផលិតភាព ឥរិយាបថការងារ ការទទួលខុសត្រូវសង្គម និងមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយក្រសួងនឹងផ្តល់ជាវិញ្ញាបនបត្របញ្ជាក់ជូនរោងចក្រ សហគ្រាស ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់តាមលក្ខណវិនិច្ឆ័យ។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមថា ខេត្តសៀមរាបបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាខេត្ដនេះ ប្រកបដោយជឿទុកចិត្ដ ខណៈដែលរដ្ឋបាលខេត្តបានចាត់ចែងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែប្រសើរថែមទៀត សម្រាប់តំបន់ទេសចរណ៍។ បន្ថែមពីនេះលោកក៏បានស្នើឱ្យប្រតិបត្តិករទេសចរណ៍ ម្ចាស់សហគ្រាសអាជីវកម្ម ក៍ដូចជាកម្មករនិយោជិត និយោជកទាំងអស់ ត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួននូវច្បាប់ ស្តីពីការងារនៃព្រះរាជជាណាចក្រកម្ពុជា ព្រមទាំងការអនុវត្ត អនុលោមតាមស្តង់ដារសេវាកម្មអាស៊ានដើម្បីធានាឱ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាព និងកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនជាបន្តបន្ទាប់។ ជាមួយគ្នានោះ ចំពោះបញ្ហាវិវាទការងារអ្នកពាក់ព័ន្ធទាំងអស់ ត្រូវមានការអត់ធ្មត់ធ្វើការដោះស្រាយដោយសន្តិវិធីតាមនីតិវិធីច្បាប់ស្ដីពីការងារ ដែលមានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអ្នកសម្របសម្រួល ជៀសវាងការធ្វើបាតុកម្ម កូដកម្មនៅតាមទីសាធារណៈ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ខេត្តរបស់យើង ឬការបាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗរបស់ពលករ និយោជិតផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ, លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទិវា​ពលកម្ម​អន្តរជាតិ​មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីការពារជាតិអាមេរិកថា ឧត្ដមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី បំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខ ក្នុងតំបន់ដុនបាស់

មន្ត្រីការពារជាតិអាមេរិកថា ឧត្ដមសេនីយ៍កំពូលម្នាក់របស់រុស្ស៉ី បំពេញទស្សនកិច្ចទៅកាន់សមរភូមិជួរមុខ ក្នុងតំបន់ដុនបាស់

អ្នកស្រុកអង្គរ បន្ដថែរក្សាពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក នៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប

អ្នកស្រុកអង្គរ បន្ដថែរក្សាពិធីឡើងអ្នកតា ឬឡើងម្ចាស់ស្រុក នៅប្រាសាទវត្តអធ្វា ខេត្តសៀមរាប

ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.