ជនបរទេសដែលស្នាក់នៅសៀមរាប សម្ដែងការរីករាយចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយមិនគិតថ្លៃជូនពួកគាត់
ជនបរទេសជាច្រើននាក់ដែរបច្ចុប្បន្នកំពុងស្នាក់នៅក្នុងខេត្ដសៀមរាប បានសម្ដែងការរីករាយចំពោះរដ្ឋាភិបាលកម្ពុជាក្រោយពួកគាត់ទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដោយមិនគិតថ្លៃ ដូចជាប្រជាពលរដ្ឋខ្មែរដែរ។ ពួកគាត់បានលើកឡើងថា ពួកគាត់មួយចំនួនបានរស់នៅខេត្ដសៀមរាប ប្រទេសកម្ពុជា ជាច្រើនឆ្នាំហើយ ចំពោះការបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃនេះ គឺពិតជាធ្វើពួកគាត់សប្បាយចិត្ដខ្លាំងណាស់ ព្រោះថាការចាក់វ៉ាក់សាំងនេះ វានឹងអាចជួយការពារពួកគាត់បានពីមេរោគកូវីដ-១៩។ ពួកគាត់សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្ដទុកដាក់ដល់ជនបរទេសដែលបានស្នាក់នៅក្នុងខេត្ដសៀមរាបអស់។ បើតាមលោកឱសថការី លឹម ហេង ...