ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ
លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក ក្រុងសៀមរាប បានអះអាងថា បុរសម្នាក់អាយុ ៤៤ឆ្នាំ ជាជនជាតិខ្មែរ មានអាសយដ្ឋានស្នាក់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលក្រសួងសុខាភិបាល បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ ...