Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ដោយ Pothe Thun
05/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប បានបើកកិច្ចប្រជុំ លើកទី៥ អាណត្តិទី៣ ក្នុងគោលបំណង ពិនិត្យមើលវឌ្ឍនភាព នៃការអនុវត្តសកម្មភាពរបស់សមាគមសម្រាប់ឆ្នាំ២០២៣ និងពិនិត្យលើការអនុវត្ត ចំណូល ចំណាយប្រចាំឆ្នាំ ដើម្បីធ្វើការឆ្លុះបញ្ចាំងជាមួយ ផែនការ សកម្មភាព ថវិកាឆ្នាំ២០២៣ ព្រមទាំងលើកទិសដៅសកម្មភាពការងារ និងថវិកាឆ្នាំ២០២៤។

កិច្ចប្រជុំអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាសមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្នុងខេត្តនិងតំណាងមន្ទីរជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិលសរុបចំនួន ១៥០រូប។

ថ្លែងបើកកិច្ចប្រជុំនេះ ឯកឧត្តម អ៊ាន ឃុន លើកឡើងថា៖ កិច្ចប្រជុំប្រចាំឆ្នាំនេះ ជាសក្ខីភាព ឆ្លុះបញ្ចាំងពីការអនុវត្ត យ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគម ដែលជា “នីតិបុគ្គល” តំណាងឱ្យសំឡេង និង ជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តសៀមរាប ព្រមទាំងជាអ្នក អភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បន្ថែមថា ក្នុងទស្សនវិស័យនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមបង្កើតឱ្យមាន “សមាគម ក្រុមប្រឹក្សា ឃុំ សង្កាត់នៅតាមរាជធានី ខេត្ត” និង “សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់” នៅឆ្នាំ២០០៦ ដែលជាតំណាងឱ្យសំឡេងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប តាំងពីឆ្នាំទី១រហូតដល់ ឆ្នាំទី៥ នៃអាណត្តិទី៣ ដែលជាឆ្នាំចុងក្រោយនៃអណត្តិរបស់ខ្លួន និងនាំមកនូវសមិទ្ធផលចំបងៗជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់។

គួររំលឹកថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩។ តាមរយៈមហាសន្និបាតលើកទី១ នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ សមាគមអាជ្ញាធរមូលដ្ឋានចំនួនពីរត្រូវបានបង្កើតឡើងនៅថ្នាក់ជាតិ គឺសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ជាតំណាងសម្លេងរបស់ក្រុមប្រឹក្សារាជធានី ខេត្តនៅទូទាំងប្រទេស និងសម្ព័ន្ធភាពជាតិឃុំ សង្កាត់។ នៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០១៤ មហាសន្និបាតត្រូវបានរៀបចំឡើង ដោយបញ្ចូលក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ បង្កើតជា “សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៃព្រះរាជាណាចក្រកម្ពុជា” និងត្រូវបានហៅកាត់ថា “សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន”។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: សមាគមក្រុមប្រឹក្សា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលា ស្តីពីការប្រើប្រាស់សេវាក្រោមដំបូលតែមួយ និងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា(CamDX) សម្រាប់សហគ្រិនស្ត្រី

សិក្ខាសាលា ស្តីពីការប្រើប្រាស់សេវាក្រោមដំបូលតែមួយ និងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា(CamDX) សម្រាប់សហគ្រិនស្ត្រី

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប រៀបចំពិធីអភិសេធរូបសំណាកបុព្វបុរសខ្មែរ ៣ព្រះអង្គ និងរាប់បាត្រព្រះសង្ឃ ៧០អង្គ

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប រៀបចំពិធីអភិសេធរូបសំណាកបុព្វបុរសខ្មែរ ៣ព្រះអង្គ និងរាប់បាត្រព្រះសង្ឃ ៧០អង្គ

កិច្ចប្រជុំពិភាក្សា នៃក្រុមសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក្នុងខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សា នៃក្រុមសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.