Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលា ស្តីពីការប្រើប្រាស់សេវាក្រោមដំបូលតែមួយ និងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា(CamDX) សម្រាប់សហគ្រិនស្ត្រី

ដោយ Pothe Thun
05/01/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលា ស្តីពីការប្រើប្រាស់សេវាក្រោមដំបូលតែមួយ និងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា(CamDX) សម្រាប់សហគ្រិនស្ត្រី
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មាធិការទទួលបន្ទុកសេដ្ឋកិច្ចនិងសង្គម កិច្ចសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក របស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថាUNESCAP បានរៀបចំសិក្ខាសាលាស្តីពីការប្រើប្រាស់សេវាក្រោមដំបូលតែមួយសម្រាប់សហគ្រិនស្ត្រី” នៅសណ្ឋាគារអមតៈ ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឈា ឡាយហ៊ី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសិក្ខាកាមចូលរួមចំនួន៣៥នាក់ មកពីមន្ទីរអង្គភាពពាក់ព័ន្ឋ សមាគមសហគ្រិនស្ត្រីនៅកម្ពុជាខេត្តសៀមរាប សមាគមសហគ្រិនវ័យក្មេងកម្ពុជាប្រចាំខេត្ត សម្ព័ន្ឋសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាប្រចាំខេត្ត និង ម្ចាស់សហគ្រាសជាស្ត្រី ។

ឯកឧត្តម ឈា ឡាយហ៊ី មានប្រសាសន៍ថា៖ ស្រ្តីជាឆ្អឹងខ្នងក្នុងការជួយជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលជានិច្ចកាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ឯកឧត្តមដ្ឋមន្ត្រី ហែម វណ្ណឌី តែងតែគាំទ្រលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម និង សហការជាមួយដៃគូអភិវឌ្ឍន៍ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីជួយផ្ដល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសសម្រាប់ ជំរុញសហគ្រាសធុនតូច និងមធ្យម ក្នុងគោលដៅពង្រឹងសមត្ថភាពដល់សហគ្រិន ជាពិសេស សហគ្រិនជាស្ត្រី តាមការអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅជំរុញអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម តាមផែនការសកម្មភាព និងវិធីសាស្ត្ររបស់ខ្លួន ពិសេសក្រោយដំណាក់កាលជម្ងឺ រាតត្បាត កូវីដ-១៩ ។

ឯកឧត្តមបន្តថា ៖ ក្នុងទស្សនៈវិស័យដ៏វែងឆ្ងាយ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃ រដ្ឋសភារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកំណែទម្រង់អភិបាលកិច្ចល្អ តាមបែបប្រជាធិបតេយ្យដ៏ទូលំទូលាយ និងស៊ីជម្រៅ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយរាជរដ្ឋាភិបាលបានគាំទ្រ និងជ្រុំជ្រែងយ៉ាងពេញទំហឹងទាំងផ្នែកច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធជាច្រើន ពិសេសគឺការពង្រឹងការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ដើម្បីគាំទ្រដល់វិស័យឯកជន លើការផលិតផលិតផលឲ្យមានគុណភាព សុវត្ថិភាព និងអនុលោមតាមស្តង់ដារ ត្រឹមត្រូវតាមលក្ខខ័ណ្ឌតម្រូវនៃច្បាប់ ក៏ដូចជាការលើកស្ទួយកិត្យានុភាព និងមោទនភាពអំពីផលិតផលរបស់ជាតិយើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បន្តទៀតថា ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការកែទម្រង់ មុតស្រួចជាបន្តបន្ទាប់ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ដែលក្នុងន័យនេះ រាជរដ្ឋាភិបាល បាននឹងកំពុងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ទាំងក្នុងវិស័យផលិតកម្ម, ឧស្សាហកម្ម, សេវាកម្ម ពាណិជ្ជ កម្ម និងរដ្ឋាភិបាលឌីជីថល (Digital Government) និងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាមានវិធានការមុតស្រួច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូចជា ការដាក់ឱ្យអនុវត្តន៍នូវថ្នាលចុះបញ្ជីពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ដោយចំណាយពេលខ្លី ក្នុងការបើកក្រុមហ៊ុនអាជីវកម្ម ជាដើម។

សូមជំរាបថា៖ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺ ៖ ១- ផ្សព្វផ្សាយអំពីគោលការណ៍ណែនាំលើការចុះបញ្ជីក្រោមដំបូលតែមួយដល់ភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងសហគ្រិនស្ត្រី និងអ្នកបង្កើតគោលនយោបាយ , ២- ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីអាជីវកម្មតាមផ្ទាលបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទី៣- ដើម្បីប្រមូលធាតុចូលនានា ពិសេសបញ្ហាប្រឈមរបស់សហគ្រិនស្រ្តីលើការផលិត និងការចូលទីផ្សារ ហើយលទ្ធផលពីសិក្ខាសាលាពិគ្រោះយោបល់នេះ និងបន្ទាប់ពីគៀងគរធាតុចូលបន្ថែមរួចរាល់ហើយ គោលការណ៍ណែនាំនេះត្រូវបានកសាងឡើង និងពិនិត្យចប់សព្វគ្រប់ក្នុងការបោះពុម្ព និងចុះផ្សព្វផ្សាយ ព្រមទាំងត្រៀមដាក់អនុវត្តយ៉ាងទូលំទូលាយទៅដល់គ្រប់ស្ថាប័ន និងដៃគូភាគីពាក់ព័ន្ធទាំងអស់ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: CamDX)
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប រៀបចំពិធីអភិសេធរូបសំណាកបុព្វបុរសខ្មែរ ៣ព្រះអង្គ និងរាប់បាត្រព្រះសង្ឃ ៧០អង្គ

លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ក្រុងសៀមរាប រៀបចំពិធីអភិសេធរូបសំណាកបុព្វបុរសខ្មែរ ៣ព្រះអង្គ និងរាប់បាត្រព្រះសង្ឃ ៧០អង្គ

កិច្ចប្រជុំពិភាក្សា នៃក្រុមសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក្នុងខេត្តសៀមរាប

កិច្ចប្រជុំពិភាក្សា នៃក្រុមសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ក្នុងខេត្តសៀមរាប

ព្រះចៅអធិការវត្តអារញ្ញសាគរនាំយកសម្ភារៈនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅភ្នំក្រោម

ព្រះចៅអធិការវត្តអារញ្ញសាគរនាំយកសម្ភារៈនិងស្បៀងអាហារសង្គ្រោះបន្ទាន់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យនៅភ្នំក្រោម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.