Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ

ដោយ Pothe Thun
25/03/2021
នៅក្នុង កូវីដ-១៩
ចៅសង្កាត់គោកចក អះអាងថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃនេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ 
986
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

29/06/2022
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

14/06/2022

លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក ក្រុងសៀមរាប បានអះអាងថា បុរសម្នាក់អាយុ ៤៤ឆ្នាំ ជាជនជាតិខ្មែរ មានអាសយដ្ឋានស្នាក់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលក្រសួងសុខាភិបាល បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ ព្រោះបុរសនេះ បានឆ្លងជំងឺកូវីដ-១៩ ពីភ្ញៀវទេសចរបរទេសម្នាក់ ក្នុងអំឡុងពេលដែលគាត់មកខេត្តសៀមរាប ហើយបុរសរូបនេះជាអ្នករថយន្តដឹកភ្ញៀវនោះ ។
លោក ទិត ឌីរ៉ា បានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរបរទេសរូបនោះ បានបញ្ចប់ការធ្វើចត្តាឡីស័ក ពេលមកដល់ក្នុងប្រទេសកម្ពុជាហើយ ហើយមុនពេលត្រឡប់ទៅប្រទេសរបស់គាត់វិញ គាត់បានធ្វើតេស្តវត្ថុសំណាក ស្រាប់តែលទ្ធផលគឺវិជ្ជមានមេរោគកូវីដ-១៩ ខណៈពេលនេះ អាជ្ញាធរ សមត្ថកិច្ច និង អង្គភាពជំនាញ កំពុងតែមមាញឹកក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធ ដើម្បីនាំយកមកធ្វើចត្តាឡីស័ក ។
លោកចៅសង្កាត់គោកចក បើទោះបីជាមានការផ្អាកបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចកក៏ពិត ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ នៅតែអាចធ្វើចរាចរណ៍បានក្នុងភូមិសាស្ត្រសង្កាត់ រួមទាំងការអនុញ្ញាតឲ្យមានការលក់ដូរជាធម្មតា ដោយគ្រាន់តែណែនាំឲ្យពួកគាត់ ត្រូវអនុវត្តឲ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ៣ការពារ និង ៣កុំ ជាពិសេសការពាក់ម៉ាសការពារគ្រប់ពេលវេលា និង បញ្ហាគម្លាតសុវត្ថិភាព រីឯទំនិញនាំចូលសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ គឺការរៀបចំឲ្យមានការនាំចូលបណ្ដាក់គ្នា ពោលគឺអ្នកពីខាងក្រៅវេចខ្ចប់ទំនិញឲ្យបានត្រឹមត្រូវរួចយកមកទុកនៅកន្លែងត្រួតពិនិត្យចេញចូល ហើយអ្នកនៅខាងក្នុង ក៏ទៅយកទំនិញនោះ មកធ្វើចរាចរណ៍ក្នុងភូមិសាស្ត្រសង្កាត់ ។
សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន០៦នាក់ ក្នុងនោះមាន ៖ នៅឃុំសំរោងយា ក្នុងស្រុកពួក ចំនួន០១នាក់ , នៅសង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០២ នាក់ និង នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន០៣នាក់ ៕
អត្ថបទ ៖ លោក លីវ សាន្ត

Tags: ចៅសង្កាត់គោកចក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប នាំសម្ភារៈមួយចំនួនជូនដល់អាជ្ញាធរឃុំកំពង់ឃ្លាំង

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប នាំសម្ភារៈមួយចំនួនជូនដល់អាជ្ញាធរឃុំកំពង់ឃ្លាំង

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគល់អំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងស្រុកស្រីស្នំ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគល់អំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងស្រុកស្រីស្នំ

សមាគមសហគ្រិនវ័យក្មេងកម្ពុជានាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និង សម្ភារមួយចំនួនទៀត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

សមាគមសហគ្រិនវ័យក្មេងកម្ពុជានាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និង សម្ភារមួយចំនួនទៀត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.