Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប នាំសម្ភារៈមួយចំនួនជូនដល់អាជ្ញាធរឃុំកំពង់ឃ្លាំង

ដោយ Pothe Thun
25/03/2021
នៅក្នុង កូវីដ-១៩, សាសនា និង មនុស្សធម៌
មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប នាំសម្ភារៈមួយចំនួនជូនដល់អាជ្ញាធរឃុំកំពង់ឃ្លាំង
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត និងព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តកេសរារាម បានដឹកនាំក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប និង ព្រះគ្រូចៅអធិការវត្តក្នុងខេត្តមួយចំនួនទៀត បាននាំយកអាល់កុល១ធុង ចំណុះ៣០លីត្រ , ម៉ាស់៥ប្រអប់ និងភេសជ្ជៈ រួមមាន ៖ ទឹកសុទ្ឋ១៣កេស , ទឹកផ្លែឈើ២កេស , ទឹកវីតាល់៣កេស ជូនអាជ្ញាធរឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដើម្បីជួយសម្រួលដល់ការលំបាក់របស់ក្រុមការងារ ដែលបានប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃ ។

ព្រះតេជគុណ ព្រះវិបុលសត្ថា រី សាត មានថេរដីកាថា ៖ សម្ភារនិងភេសជ្ជៈបន្តិចបន្តួចនេះបានមកពីការចូលរួមរបស់ព្រះសង្ឃក្នុងខេត្ត និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយយកមកប្រគេនហើយ ក្រុមការងារសាលាគណខេត្តបានធ្វើការបែងចែកទៅតាមលទ្ឋភាពដែលព្រះសង្ឃមាន ដើម្បីចែករំលែក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ កាត់បន្ថយការឆ្លងជម្ងឺឆ្លងកូវីដ-១៩ (COVID-19) ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមកលើសុខភាព និង អាយុជីវិតប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ដូច្នេះក្នុងឱកាសនេះ សូមឱ្យក្រុមការងារជួយពន្យល់ណែនាំបន្ថែម ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាល៣ការពារនិង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ចូលក្នុងសហគមន៍របស់យើង ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ទូច សុផុន មេឃុំកំពង់ឃ្លាំង បានថ្លែងអំណរព្រះគុណនូវព្រះទ័យយកចិត្តទុកដាក់របស់មន្ត្រីសាលាគណខេត្ត បានជួយឧបត្ថម្ភសម្ភារទាំងនេះ សម្រាប់ក្រុមការងារប្រើប្រាស់ដើម្បីជួយគ្នា ក្នុងការ កាត់បន្ថយ ទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ (COVID-19) ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមកលើសុខភាព និង អាយុជីវិតប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ខណៈកន្លងមកអាជ្ញាធរមូលដ្ឋានយើងតែងតែសហការគ្នាជាមួយសមត្ថកិច្ចមូលដ្ឋាន ក្រុមយុវជនឃុំនិងប្រជាការពារ ក្នុងការណែនាំ ពន្យល់ជូនដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រនេះ ឱ្យយល់បន្ថែមទៀតនូវវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ពិសេស បានណែនាំពួកគាត់ ឲ្យប្រកាន់ខ្ជាប់នូវវិធានការ អនាម័យស្អាត ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងដៃជាមួយសាប៊ូ អាល់កុលឬជែល និងត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមឱ្យបានត្រឹមត្រូវ ៕

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: COVID-19ក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគល់អំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងស្រុកស្រីស្នំ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគល់អំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងស្រុកស្រីស្នំ

សមាគមសហគ្រិនវ័យក្មេងកម្ពុជានាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និង សម្ភារមួយចំនួនទៀត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាបនាំយកស្បៀងអាហារជូនដល់ប្រជាការពារភូមិ និងនគរបាលនៅតាមគោលដៅ ការពារព្រំប្រទល់ភូមិគោកបេង និងភូមិគោកត្នោត សង្កាត់គោកចក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.