Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាបនាំយកស្បៀងអាហារជូនដល់ប្រជាការពារភូមិ និងនគរបាលនៅតាមគោលដៅ ការពារព្រំប្រទល់ភូមិគោកបេង និងភូមិគោកត្នោត សង្កាត់គោកចក

ដោយ Pothe Thun
26/03/2021
នៅក្នុង កូវីដ-១៩, សន្តិសុខ និង សង្គម
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះពិជ័យរង្សី ឡាច លាង ព្រះធម្មធរគណខេត្តសៀមរាប និងព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះសមុហ៍គណខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានយកស្បៀងអាហារមួយចំនួនជូនដល់ប្រជាការពារភូមិ និងនគរបាលនៅតាមគោលដៅការពារព្រំប្រទល់ភូមិគោកបេង និងភូមិគោកត្នោត សង្កាត់គោកចក ខេត្តសៀមរាប បន្ទាប់មកអាជ្ញាធរខេត្តបានផ្អាកបណ្តោះអាសន្ន នូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ លើបុគ្គលម្នាក់ ស្នាក់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ហើយប្រកាសជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

ព្រះសច្ចានុបាលភទ្ទកោ នឿម វុទ្ធី ព្រះរាជាគណកិត្តិយស និងជាព្រះចៅអធិការវត្តបារាយមហានទីរតនារាម (ស្វាយរមៀត) មានថេរដីកាថា ស្បៀងអាហារដែលបានយកមកចែកជូនដល់កម្លាំងប្រជាការពារភូមិ និងនគរបាលទាំងនេះ បានមកពីការចូលរួមរបស់ព្រះសង្ឃក្នុងខេត្ត និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយយកមកប្រគេនហើយ ក្រុមការងារសាលាគណខេត្តបានធ្វើការបែងចែកទៅតាមលទ្ឋភាពដែលព្រះសង្ឃមាន ដើម្បីចែករំលែក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កាត់បន្ថយការឆ្លងជំងឺឆ្លងកូវីដ-១៩ ដែលកំពុងបង្កហានិភ័យដោយគម្រាមកំហែងមកលើសុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។

ព្រះតេជគុណ មានថេរដីកាទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅក្នុងសង្កាត់គោកចក គឺត្រូវបានផ្អាកការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះ អាជ្ញាធរបានប្រើប្រាក់កម្លាំងជាច្រើន សម្រាប់ការពារនៅតាមព្រំប្រទល់នានា ដោយក្នុងនោះដែលពួកគាត់ក៏ត្រូវការស្បៀងសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ ដូច្នេះហើយបានជាមន្រ្តីសង្ឃនៃសលាគណខេត្តសៀមរាប បាននាំយកស្បៀងអាហារមួយចំនួនផ្តល់ជូនពួកគាត់នៅតាមគោលដៅនានា ដើម្បីជាការចូលរួមជាមួយអាជ្ញាធរខេត្ត។ ជាមួយនោះព្រះតេជគុណ ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

សូមបញ្ជាក់ផងដែរថា ស្បៀងអាហារដែលត្រូវយកមកផ្តល់ជូនដល់កម្លាំងប្រជាការពារភូមិ និងនគរបាលនាឱកាសនោះដែរ រួមមាន៖សណ្តែកគួរ៦០គីឡូក្រាម ត្រសក់៦០គីឡូក្រាម ននោង៦០គីឡូក្រាម ឃ្លោក៤២គីឡូក្រាម ជីនាងវង៩គីឡូក្រាម ទឹកសុទ្ធ៣០០យួរ អង្ករ៦ការរ៉ុង ត្រីងៀត៦គីឡូក្រាម មី៦កេះ និងត្រីខ៦យួរ៕

អត្ថបទ និង រូបភាព៖ ឃុត សៅ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ការឆ្លងជំងឺកូវីដ-១៩ជំនួយសម្ភារនិងស្បៀងអាហារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបណេនាំឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់ ត្រូវបំពេញទម្រង់ពេលមកដល់កន្លែងត្រួតពិនិត្យឲ្យបានគ្រប់គ្នា

អភិបាលរងខេត្តសៀមរាបណេនាំឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់ ត្រូវបំពេញទម្រង់ពេលមកដល់កន្លែងត្រួតពិនិត្យឲ្យបានគ្រប់គ្នា

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

អាជ្ញាធរខេត្ដសៀមរាបជម្រុញតាមសង្កាត់ក្រុងស្រុកចូលរួមផ្សព្វផ្សាយ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

អាជ្ញាធរខេត្ដសៀមរាបជម្រុញតាមសង្កាត់ក្រុងស្រុកចូលរួមផ្សព្វផ្សាយ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • អាជ្ញាធរខេត្តសៀមរាបនិងវិស័យឯកជន ចង់ប្រែក្លាយខែកញ្ញា ជាខែពិសេសដែលមានភាពទាក់ទាញសម្រាប់អ្នកទេសចរនៅរដូវភ្លៀងធ្លាក់

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.