Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

ដោយ Pothe Thun
28/03/2021
នៅក្នុង ព័ត៌មានជាតិ
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ
1.1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានមនុស្ស១០នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍”សហគមន៍ ២០កុម្ភៈ” ។ នេះបើតាមករបញ្ជាក់ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសដែលឯកឧត្តម អញ្ជើញចូលរួមក្នុងពិធីប្រគេនទេយ្យវត្ថុរបស់អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ជូនចំពោះព្រះសង្ឃដែលនិមន្តមកពី៤៦វត្ត ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកទាំង១០នាក់នេះ មានស្ត្រីជាជនជាតិចិនម្នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរួចហើយ។ ជាមួយនឹងការឆ្លងមេរោគដ៏កាចសាហាវនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់បំពេញការងារបានយ៉ាងល្អ។ ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តនូវវិធានការ “៣កុំ ៣ការពារ” របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ហើយបើក្នុងករណីដែលបងប្អូនមិនបានអនុវត្តអាជ្ញាធរ នឹងធ្វើការអនុវត្តច្បាប់ដែលមានចែងជាធរមាន។

សូមជម្រាបថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ”នេះ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ខេត្តសៀមរាប បានរកឃើញជាដំបូងនូវស្ត្រីម្នាក់រស់នៅស្រុកពួក ដែលមានវិជ្ជមានកូវីដ-១៩ និងបានរកឃើញជាបន្តបន្ទាប់ទៀត ដែលមកដល់ថ្ងៃទី២៨ ខែមីនានេះ បានរកឃើញជាបន្តបន្ទាប់នូវអ្នកមានជំងឺកូវីដ-១៩ ចំនួន១០នាក់៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ៖ ជា ស្រស់

កែសម្រួល៖ អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាបជម្រុញតាមសង្កាត់ក្រុងស្រុកចូលរួមផ្សព្វផ្សាយ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

អាជ្ញាធរខេត្ដសៀមរាបជម្រុញតាមសង្កាត់ក្រុងស្រុកចូលរួមផ្សព្វផ្សាយ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រគេនទេយ្យទានដល់ព្រះសង្ឃមកពីវត្តចំនួន៤៦ ក្នុងក្រុងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រគេនទេយ្យទានដល់ព្រះសង្ឃមកពីវត្តចំនួន៤៦ ក្នុងក្រុងសៀមរាប

កម្លាំងនគរបាលក្រុងសៀមរាប ចុះណែនាំដល់ហាងកាហ្វេមួយកន្លែងក្នុងក្រុង ពីកាតព្វកិច្ចរក្សាគម្លាត ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

កម្លាំងនគរបាលក្រុងសៀមរាប ចុះណែនាំដល់ហាងកាហ្វេមួយកន្លែងក្នុងក្រុង ពីកាតព្វកិច្ចរក្សាគម្លាត ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.