Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រគេនទេយ្យទានដល់ព្រះសង្ឃមកពីវត្តចំនួន៤៦ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
28/03/2021
នៅក្នុង ព័ត៌មានជាតិ
តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រគេនទេយ្យទានដល់ព្រះសង្ឃមកពីវត្តចំនួន៤៦ ក្នុងក្រុងសៀមរាប
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានរៀបពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃ ៤៦វត្តក្នុងក្រុងសៀមរាប ក្រោមព្រះវត្តមាន និមន្តទទួលដោយព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការវត្តទាំង៤៦វត្ត និងមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោកលោកស្រជាថ្នាក់ដឹកនាំអង្គភាពមន្ទីរមួយចំនួនក្នុងខេត្តផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ពិធីប្រគេនទេយ្យទាននេះកើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប បានអនុញ្ញាតិឱ្យឯកឧត្តម សហការជាមួយក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីរៀបចំទេយ្យទានប្រគេនព្រះសង្ឃក្នុងក្រុងសៀមរាប ដោយហេតុថាប្រជាពលរដ្ឋក្រុងសៀមរាបភាគច្រើនត្រូវធ្វើចត្តាឡីស័ក តាមផ្ទះ ដើម្បីការពារជំងឺកូវីដ-១៩ ហើយមិនបានចេញក្រៅមិនបានយកចង្ហាន់ទៅវត្ត ដែលធ្វើឱ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ៤ផងដែរ។ ទេយ្យទាននាឱកាសនេះក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជគុណគ្រប់ព្រះអង្គបានមួយរយៈ។

ឯកឧត្តម សៀង ណាំ បានទូលប្រគេន និងអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គជួយក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទយើង ឱ្យពង្រឹងការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាពិសេសគោលការណ៍៣កុំ ៣ការពារ ខាងលើឱ្យបានម៉ឺងម៉ាត់បំផុត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានសម្តែងក្តីបារម្ភពីបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ននិងបង្ការទប់ស្កាត់ទាំងអស់គ្នា។ ឥឡូវនេះ ខេត្តសៀមរាបមានការរីករាលដាលជាបន្តបន្ទាប់ដែលស្ថិតក្នុងចំណោម រាជធានី-ខេត្តដែលក្រសួងសុខាភិបាល បានចាត់ទុកជាទីតាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវអនុវត្តវិធានការ៣កុំ និង៣ការពារ។
ក្នុងនោះក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការពារ កុំឲ្យជំងឺនេះប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ និងសូមចូលរួមផ្សព្វផ្សាយពីច្បាប់ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា ទេយ្យទានដែលត្រូវវេរប្រគេនព្រះសង្ឃទាំង ៤៦វត្តនៅពេលនេះ មានអង្ករ មី អំបិល ប៊ីចេង ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ស្កស ទឹកបរិសុទ្ធ និងបច្ច័យ ១លានរៀលក្នុងមួយវត្ត៕

អត្ថបទ ៖ យូ វង្ស

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្លាំងនគរបាលក្រុងសៀមរាប ចុះណែនាំដល់ហាងកាហ្វេមួយកន្លែងក្នុងក្រុង ពីកាតព្វកិច្ចរក្សាគម្លាត ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

កម្លាំងនគរបាលក្រុងសៀមរាប ចុះណែនាំដល់ហាងកាហ្វេមួយកន្លែងក្នុងក្រុង ពីកាតព្វកិច្ចរក្សាគម្លាត ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

អភិបាលស្រុកបន្ទាយស្រីបង្ហាញថា លទ្ធផលតេស្តលើកទី១ ចំពោះអ្នកលក់នំបញ្ចុកភូមិព្រះដាក់៨នាក់ គឺអវិជ្ជមានទាំងអស់

អភិបាលស្រុកបន្ទាយស្រីបង្ហាញថា លទ្ធផលតេស្តលើកទី១ ចំពោះអ្នកលក់នំបញ្ចុកភូមិព្រះដាក់៨នាក់ គឺអវិជ្ជមានទាំងអស់

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្ដសៀមរាបបន្តចូលរួមយ៉ាងសកម្មភាពក្នុងការក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ១៩

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្ដសៀមរាបបន្តចូលរួមយ៉ាងសកម្មភាពក្នុងការក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.