Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្ដសៀមរាបបន្តចូលរួមយ៉ាងសកម្មភាពក្នុងការក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ១៩

ដោយ Pothe Thun
29/03/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះតេជគុណ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា ក្រុងសៀមរាប មានសង្ឃីដីកានៅថ្ងៃទី២៩ ខែមីនានេះថា ក្រោយពីមានការណែនាំ ពីក្រសួងធម្មការ និងសាសនា គ្រប់វត្ដអារាមទាំងអស់បានអនុវត្ដសកម្មការងារនេះជាប់ជាប្រចាំនូវការទូងស្គរ វាយជួង វាយរគាំង ជាប្រចាំតាមម៉ោងកំណត់ និងប្រចាំថ្ងៃរបស់ក្រសួងធម្មការបានជូនដំណឹង។ ការអនុវត្ដវិធានការណ៍តាមគោលការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលនេះ គឺធ្វើឡើងមិនមែននៅតែក្នុងប្រទេសកម្ពុជានោះទេ សូម្បីលើពិភពលោក៍មានការដាស់ស្មារតីពលរដ្ឋ របស់ប្រទេសនីមួយៗដូចគ្នា តែគ្រាន់តែធ្វើឡើងរបៀបខុសគ្នា។

ព្រះអង្គមានសង្ឃដីកាទៀតថា ក្រៅពីវាយជួង វាយរគាំង ទូងស្គរ ព្រះអង្គក៍បានណែនាំដល់ប្រជាពលរដ្ឋតាមរយៈការទេសនា ដូចជាដាស់តឿនអោយពុទ្ធបរិសទ្ធត្រូវចូលរួមអនុវត្ដសារណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួនទើបប្រសើរ និងលុបបំបាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

ព្រះគ្រូ ស រ៉ា ព្រះចៅអធិការវត្ដប្រាសាទត្រាំនាគ មានសង្ឃដីកាដែរថា តាមការសង្កេតឃើញនៅគ្រប់អាវត្ដអារាម ក្នុងខេត្ដសៀមរាប មានការអនុវត្ដជាប្រចាំក្នុងវាយជួង វាយរគាំង ទូងស្គរ ដើម្បីជាការក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ១៩។ ជាមួយគ្នានោះការវាយរគាំង ទូងស្គរនេះ គឺមានតាំងពីបុរាណមកម្លេះ ដើម្បីដាស់តឿនដល់ប្រជាសាស្ដ្រខ្មែរអោយធ្វើអ្វីមួយតាមកាលពេលវេលា ដូចជាទូងស្គរនៅពេលចូលវស្សា ពេលព្រឹក ពេលល្ងាចជាដើម។ ក្នុងនោះតាមការសង្កេតរបស់ព្រះអង្គឃើញថា បច្ចុប្បន្នប្រជាពុទ្ធបរិស័ទ្ធចូលវត្ដ ពិតជាបានអនុវត្ដវិការធានការការពារនេះបានល្អប្រសើរផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១កន្លងទៅ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំដោយយោងតាមអនុវសាសន៍ណែនាំដ៍ខ្ពស់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា ដោយតម្រូវឲ្យគ្រប់វត្ដអារាមទាំងអស់នៅទូទាំងប្រទេសត្រូវវាយគង រគាំង ជួង ទូងស្គរ ព្រមៗគ្នា ដើម្បីជាសញ្ញាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយការអនុវត្ដ០៥ដងក្នុង ០១ថ្ងៃ ដោយលើកទី១ នៅម៉ោង៥:០០នាទីព្រឹក ,លើកទី២ នៅម៉ោង១១:០០នាទីព្រឹក ,លើកទី៣ នៅម៉ោង២:០០នាទីរសៀល លើកទី៤ នៅម៉ោង៥: ០០នាទីល្ងាច និងលើកទី៥ នៅម៉ោង ៨:០០នាទីយ៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានាធិបតីអាមេរិកថា ការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ គឺពិតជាទង្វើដ៏សាហាវឃោរឃៅ

ប្រធានាធិបតីអាមេរិកថា ការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ គឺពិតជាទង្វើដ៏សាហាវឃោរឃៅ

យ៉ាងហោចណាស់មនុស្សជាង៤២០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការណ៍តវ៉ានៅមីយ៉ាន់ម៉ា

យ៉ាងហោចណាស់មនុស្សជាង៤២០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការណ៍តវ៉ានៅមីយ៉ាន់ម៉ា

មនុស្ស ១៤នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅព្រះវិហារកាតូលិក នៅឥណ្ឌូនេស៊ី

មនុស្ស ១៤នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅព្រះវិហារកាតូលិក នៅឥណ្ឌូនេស៊ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.