ដើម្បីបង្កើនការទាមទារឲ្យមានការវិលត្រឡប់ របបលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រុមអ្នកតវ៉ានៅ ក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យម្សិលមិញនៅតែបន្តធ្វើការតវ៉ា ដោយក្នុងនោះរយៈ ពេលមួយថ្ងៃបន្ទាប់ពីកងកម្លាំងសន្តិសុខ បានសម្លាប់មនុស្សជាង ១០០នាក់នៅក្នុងថ្ងៃ បង្ក្រាបដ៏បង្ហូរឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុន។
ទីក្រុងយ៉ាងហ្គោន និងម៉ាន់ដាឡេ ដែលជាទីក្រុងធំបំផុតពីររបស់ប្រទេស គឺជាកន្លែងមាន ការតវ៉ាដ៏ធំ និងកន្លែងផ្សេងទៀត។ ដោយបាតុកម្មខ្លះត្រូវបានបាតុករជាមួយកម្លាំងនគរបាលកើតឡើងជាប្រចាំ។ ក្នុងនោះយ៉ាងហោចណាស់មានមនុស្សចំនួន ១១៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ទី២៨ ខែមីនាកន្លងទៅដោយការប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលបានបណ្ដេញ រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។
បើតាមក្រុមអ្នកតាមដានជាច្រើនក៏បានឲ្យដឹងដែរថា ចំនួនមនុស្សស្លាប់ប្រហាក់ ប្រហែល គ្នាក្នុង មួយថ្ងៃៗ ដោយចំនួនមនុស្សស្លាប់សរុបចាប់តាំងពីរដ្ឋប្រហារ រហូតមកដល់ពេលនេះមានជាង ៤២០នាក់៕
ប្រែសម្រួល៖ អ៊ុន ណារាជ្យ