Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគជូនដល់មណ្ឌលចត្តាឡីស័កនៅឃុំរើល ក្នុងស្រុកពួក

ដោយ Pothe Thun
30/03/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ដឹកនាំដោយព្រះតេជគុណ រតនឃោសកោ សោម សេរីរិទ្ឋី នាយកសមាគម រួមទាំងព្រះចៅអធិការវត្តប្រាសាទលលៃស្រុកប្រាសាទបាគង និងព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ ក្រុងសៀមរាប បាននិមន្ដចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋជាង១៣០នាក់កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាសិក្សាសហគម ស្ថិតនៅក្នុងឃុំរើល ស្រុកពួកខេត្តសៀមរាប ដែលអំណោយទាំងនោះរួមមាន ៖ ត្រីខ ១៥០កំប៉ុង , មី ១២កែស , ទឹកក្រូច ៦កែស , ត្រីឆ្អើ ៣០ក្រាស , ស្កសរ ៥គីឡូក្រាម និង ទឹកបរិសុទ្ឋមួយចំនួន ។

ព្រះតេជគុណ រតនឃោសកោ សោម សេរីរិទ្ឋី នាយកសមាគមមានសង្ឃដីកាថា ដោយសារតែមេរោកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ ដូច្នេះដោយមើលឃើញពីបញ្ហានេះ បានជាសមាគមត្រៀមស្បៀងអាហារខ្លះៗតាមលទ្ធភាពសម្រាប់ជួយដល់បងប្អូនប្រជាពុទ្ឋបរិស័ទដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ បង្ហាញពីទឹកព្រះទ័យ ព្រួយបារម្ភ ចែករំលែកនិងជួយទុក្ខធុរៈគ្នាក្នុងគ្រាលំបាក ព្រោះថា ការលំបាកនិងសេចក្តីទុក្ខរស់ញាតិញោម ក៏ជាការលំបាកនិងសេចក្តីទុក្ខរបស់ព្រះសង្ឃដែរ ជាពិសេសគឺជាឆន្ទៈចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការជួយបន្ឋូរបន្ថយខ្លះៗនូវតម្រូវការចាំចាច់របស់បងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលមិនអាចចេញទៅណាបាន ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងឱកាសនោះដែរ ព្រះតេជគុណក៏បានណែនាំដល់អ្នកកំពុងធ្វើចត្តាឡីស័ក ក៍ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តឱ្យបានជាប្រចាំនូវវិធានការ ៣ការពារនិង៣កុំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះ ៣ការពារ ៖ គឺដោយការពាក់ម៉ាស់ , លាងសំអាតដៃឱ្យបានញឹកញាប់ និង រក្សា គម្លាតសុវត្ថិភាពសង្គមបុគ្គលម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា និង ៣កុំ គឺកុំចូលទៅទីកន្លែងបិទជិតខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន , កុំទៅទីដែលមានមនុស្សច្រើនកុះករ និង កុំប៉ះពាល់គ្នា ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនផងដែរ នូវវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ចូលទៅក្នុងសហគមន៍របស់យើង ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ពិក រឹម មេឃុំរើល បានមានប្រសាសន៍ថ្លែងអំណរព្រះគុណ នូវព្រះទ័យយកចិត្តទុកដាក់របស់សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ដែលបានជួយឧបត្ថម្ភស្បៀងអាហារនាពេលនេះ ស្របពេលដែលពួកគាត់ពិតជាជួបការលំបាកក្នុងជីវភាពមែន តែយ៉ាងណាអាជ្ញាធរមូលដ្ឋានតែងតែកៀរគរស្បៀងអាហារពីសប្បុរសជននានាទោះតិចក្តីច្រើនក្តី យកមកឧបត្ថម្ភជូនដល់ពួកគាត់ដែរ ៕
អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ដ្រខេត្ដសៀមរាបនិងអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣ វត្ដ ក្នុងស្រុកពួក សម្រាប់ដោះស្រាយក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩

តំណាងរាស្ដ្រខេត្ដសៀមរាបនិងអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣ វត្ដ ក្នុងស្រុកពួក សម្រាប់ដោះស្រាយក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩

រយះពេល៣ខែឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

រយះពេល៣ខែឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

លោក ចូ បៃដិន ប្រកាសជំហានថ្មី ដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ នៅទូទាំង សហរដ្ឋអាមេរិក

លោក ចូ បៃដិន ប្រកាសជំហានថ្មី ដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ នៅទូទាំង សហរដ្ឋអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.