Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

កម្លាំងនគរបាលក្រុងសៀមរាប ចុះណែនាំដល់ហាងកាហ្វេមួយកន្លែងក្នុងក្រុង ពីកាតព្វកិច្ចរក្សាគម្លាត ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ដោយ Pothe Thun
28/03/2021
នៅក្នុង ព័ត៌មានជាតិ
កម្លាំងនគរបាលក្រុងសៀមរាប ចុះណែនាំដល់ហាងកាហ្វេមួយកន្លែងក្នុងក្រុង ពីកាតព្វកិច្ចរក្សាគម្លាត ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
141
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់កម្លាំងចុះណែនាំ និងធ្វើកិច្ចសន្យាលើកទី១ ដល់ហាងកាហ្វេ លឹម ឆាយ នៅជិតស្ពានអាងក្រពើ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ក្រោយពិនិត្យឃើញថា ទីតាំងនេះ មិនបានអនុវត្តន៍វិធានការរក្សាគម្លាតបុគ្គល ស្របតាមប្រការ៤ នៃប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នេះតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប។

សម្រាប់កិច្ចសន្យាលើកទី១នេះ កម្លាំងនគរបាល បានអប់រំណែនាំ ដល់ម្ចាស់ទីតាំងហាងកាហ្វេនេះ ត្រូវអនុវត្តនូវវិធានការកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ដោយពុំមានដាក់ទោសទណ្ឌឡើយ។ ក្នុងករណី ម្ចាស់ទីរងមិនរាងចាល និងបន្តអនុវត្តន៍បំពាននឹងច្បាប់ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងខ្លឹមសារនៃប្រកាស របស់ក្រសួងសុខាភិបាលចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នោះ ម្ចាស់ទីតាំងនេះ នឹងត្រូវរងការផ្តន្ទាទោស ជាការពិន័យអន្តរការណ៍ពី២លានរៀល ទៅ១០លានរៀល។ ដោយឡែកចំពោះបុគ្គលដែលមិនអនុវត្ត ក៏ត្រូវទទួលទណ្ឌកម្មដូចគ្នាផងដែរ ដោយលើកទី១ ជាការព្រមាន សម្រាប់លើកទី២ នឹងត្រូវរងការផ្តន្ទាទោស ជាការពិន័យអន្តរការណ៍ផងដែរ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា ជាប្រធាន និងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចាត់វិធានការ អនុវត្តន៍តាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងការពង្រឹង ការចាត់វិធានការតឹងរ៉ឹងបំផុតចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

រដ្ឋបាលខេត្តនៅតែបន្តអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍វិធានការ ៣ការពារ ត្រូវពាក់ម៉ាស់ ត្រូវលាងដៃ ត្រូវរក្សាគម្លាតបុគ្គល និង ៣កុំ កុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ កុំប៉ះពាល់គ្នា៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលស្រុកបន្ទាយស្រីបង្ហាញថា លទ្ធផលតេស្តលើកទី១ ចំពោះអ្នកលក់នំបញ្ចុកភូមិព្រះដាក់៨នាក់ គឺអវិជ្ជមានទាំងអស់

អភិបាលស្រុកបន្ទាយស្រីបង្ហាញថា លទ្ធផលតេស្តលើកទី១ ចំពោះអ្នកលក់នំបញ្ចុកភូមិព្រះដាក់៨នាក់ គឺអវិជ្ជមានទាំងអស់

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្ដសៀមរាបបន្តចូលរួមយ៉ាងសកម្មភាពក្នុងការក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ១៩

ព្រះសង្ឃនៅតាមវត្តអារាមក្នុងខេត្ដសៀមរាបបន្តចូលរួមយ៉ាងសកម្មភាពក្នុងការក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ១៩

ប្រធានាធិបតីអាមេរិកថា ការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ គឺពិតជាទង្វើដ៏សាហាវឃោរឃៅ

ប្រធានាធិបតីអាមេរិកថា ការបង្ក្រាបពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ទៅលើក្រុមបាតុករ គឺពិតជាទង្វើដ៏សាហាវឃោរឃៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.