Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្ដសៀមរាបជម្រុញតាមសង្កាត់ក្រុងស្រុកចូលរួមផ្សព្វផ្សាយ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

ដោយ Pothe Thun
28/03/2021
នៅក្នុង ព័ត៌មានជាតិ
អាជ្ញាធរខេត្ដសៀមរាបជម្រុញតាមសង្កាត់ក្រុងស្រុកចូលរួមផ្សព្វផ្សាយ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
427
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប បានណែនាំដល់មន្ដ្រីបំរើការងារតាមសង្កាត់ក្រុងស្រុក ក្នុងខេត្ដសៀមរាប ចូលផ្សព្វផ្សាយវិធានការការណ៍ការពារជំងឺកូវីដ១៩ អោយបានជាប់ជាប្រចាំ ដូចជា៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍បន្ថែមទៀត។ ការណែនាំនេះធ្វើឡើងនៅក្នុងពិធីប្រគេនទ័យទានដល់ព្រះសង្ឃ៤៦វត្ដ ដែលរៀបចំដោយតំណាងរាស្ដ្រខេត្ដសៀមរាប ឯកឧត្ដម សៀង ណាំ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។

ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ១៩ជាច្រើនរយនាក់ជាបន្ដបន្ទាប់នៅទូទាំងប្រទេស ដោយក្នុងនោះខេត្តសៀមរាប មានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ បាននឹងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ដ ដូច្នេះក្រុមការងារនៅតាមសង្កាត់ ក្រុង ស្រុក ទូទាំងខេត្ដសៀមរាប ត្រូវចូលរួមផ្សព្វផ្សាយនិងណែនាំអោយប្រជាពលរដ្ឋ ចូលរួមអនុវត្ដវិធានការណ៍បីការពារ បីកុំ តាមការណែនាំរបស់រាជរដ្ឋាភិបាលក៍ជាក្រសួងសុខាភិបាល អោយបានជាប់ជាប្រចាំ ដើម្បីការពារកុំឆ្លងចូលសហគមន៍បន្ដទៀត។

ឯកឧត្ដមបានបន្ដថា អ្នកដែលឆ្លងជំងឺកូវីដ១៩នៅខេត្ដសៀមរាបចំនួន១០នាក់នោះ មានជនជាតិចិនម្នាក់ដែរ ប៉ុន្ដែបានជាសះស្បើយនិង ចេញពីមន្ទីរពេទ្យហើយ។ ជាមួយនឹងការឆ្លងមេរោគដ៏កាចសាហាវនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់បំពេញការងារបានយ៉ាងល្អ។ ជាមួយគ្នានេះ ក្នុងនាមអាជ្ញាធរខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តនូវវិធានការ “៣កុំ ៣ការពារ” របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ហើយបើក្នុងករណីដែលបងប្អូនមិនបានអនុវត្តអាជ្ញាធរ នឹងធ្វើការអនុវត្តច្បាប់ដែលមានចែងជាធរមាន។ ក្នុងនោះក៏សូមឲ្យប្រជាពលរដ្ឋត្រៀមខ្លួនដើម្បីទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលនឹងកមកដល់នាពេលឆាប់ៗខាងមុខនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តសៀមរាប អ្នកមានឆ្លងជំងឺកូវីដ១៩បានកើនឡើងដល់ចំនួន១០នាក់ហើយ រួមមាន នៅឃុំសំរោងយា ក្នុងស្រុកពួក ចំនួន០១នាក់ នៅសង្កាត់គោកចក ក្រុងសៀមរាបចំនួ០២ នាក់ នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន០៤នាក់ និង នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន០២នាក់ ក្នុងនោះមានម្នាក់ ដែលបម្រើការនៅហាងកាហ្វេលឹង្គ១០០០ គឺមានអាសយដ្ឋានស្នាក់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង និងជនជាតិចិនម្នាក់ទៀតប៉ុន្ដែបានជាសះស្បើយ និងចេញពីមន្ទីរពេទ្យហើយ៕

អត្ថបទ៖ ឈិត សាវី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រគេនទេយ្យទានដល់ព្រះសង្ឃមកពីវត្តចំនួន៤៦ ក្នុងក្រុងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រគេនទេយ្យទានដល់ព្រះសង្ឃមកពីវត្តចំនួន៤៦ ក្នុងក្រុងសៀមរាប

កម្លាំងនគរបាលក្រុងសៀមរាប ចុះណែនាំដល់ហាងកាហ្វេមួយកន្លែងក្នុងក្រុង ពីកាតព្វកិច្ចរក្សាគម្លាត ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

កម្លាំងនគរបាលក្រុងសៀមរាប ចុះណែនាំដល់ហាងកាហ្វេមួយកន្លែងក្នុងក្រុង ពីកាតព្វកិច្ចរក្សាគម្លាត ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

អភិបាលស្រុកបន្ទាយស្រីបង្ហាញថា លទ្ធផលតេស្តលើកទី១ ចំពោះអ្នកលក់នំបញ្ចុកភូមិព្រះដាក់៨នាក់ គឺអវិជ្ជមានទាំងអស់

អភិបាលស្រុកបន្ទាយស្រីបង្ហាញថា លទ្ធផលតេស្តលើកទី១ ចំពោះអ្នកលក់នំបញ្ចុកភូមិព្រះដាក់៨នាក់ គឺអវិជ្ជមានទាំងអស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.