Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អភិបាលរងខេត្តសៀមរាបណេនាំឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់ ត្រូវបំពេញទម្រង់ពេលមកដល់កន្លែងត្រួតពិនិត្យឲ្យបានគ្រប់គ្នា

ដោយ Pothe Thun
26/03/2021
នៅក្នុង កូវីដ-១៩, ចំណេះដឹង និង ការអប់រំ
អភិបាលរងខេត្តសៀមរាបណេនាំឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់ ត្រូវបំពេញទម្រង់ពេលមកដល់កន្លែងត្រួតពិនិត្យឲ្យបានគ្រប់គ្នា
699
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារស្រាវជ្រាវ និងត្រួតពិនិត្យតាមដានបុគ្គលសង្ស័យមានផ្ទុកកូវីដ-១៩ ធ្វើការផ្សព្វផ្សាយ និងណែនាំដល់ក្រុមការងារប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម ដែលឈរជើងប្រចាំការនៅតាមដងផ្លូវជាតិលេខ៦ ស្ថិតនៅព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ-ខេត្តសៀមរាប និងព្រំប្រទល់ស្រុកក្រឡាញ់ នឹងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យក្រុមការងារប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមទាំងពីរ ណែនាំទៅកាន់អ្នកបើកបរ និងអ្នកធ្វើដំណើរតាមរថយន្តឈ្នួលរថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់ឆ្លងកាត់ចូលខេត្តសៀមរាប ត្រូវតែបំពេញតាមទម្រង់ព័ត៌មានដល់ក្រុមការងារ ដើម្បីងាយស្រួលដល់ក្រុមការងារ ក្នុងការទទួលបានព័ត៌មានច្បាស់លាស់ពីអ្នកដំណើរ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា រដ្ឋបាលខេត្តបានរៀបចំជាតារាងទម្រង់ព័ត៌មាននៃបញ្ជីឈ្មោះអ្នកបើកបរនិងអ្នកធ្វើដំណើរក្នុងរថយន្ត ដើម្បីបង្កភាពងាយស្រួលក្នុងការពិនិត្យនិងផ្តល់ព័ត៌មាននៅពេលដែលរកឃើញថាអ្នករួមដំណើរជាមួយមានការសង្ស័យឬមានវិជ្ជមានជំងឺកូវីដ-១៩ ក្រុមការងារនឹងជូនដំណឹងទៅអ្នករួមដំណើរជាមួយ ឬឱ្យក្រុមគ្រួសារគាត់បានដឹង ដើម្បីឱ្យអ្នករួមដំណើរទាំងអស់ធ្វើចត្តាឡីស័កនៅក្នុងផ្ទះដោយខ្លួនឯង ឬក៍ទៅធ្វើតេស្តពិនិត្យសំណាកឱ្យបានទាន់ពេលវេលាកាត់បន្ថយនូវការឆ្លងរីករាលដាលនៃជំងឺដ៍សាហាវនេះ។ ក្នុងការអនុវត្តកន្លងមកបងប្អូនអ្នកធ្វើដំណើរពេលមកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម មានភាពធុញទ្រាន់ដោយសារការវាស់កំដៅ និងកត់ឈ្មោះ និងខ្លះបារម្ភខ្លាចគេយកទៅធ្វើចត្តាឡីស័កខណៈដែលពួកគាត់មិនមានពាក់ព័ន្ឋអ្វីសោះ ឯក្រុមការងារប្រចាំការក៍ជួបបញ្ហាលំបាកច្រើនដែរពេលខ្លះអ្នកដំណើរមកច្រើននាំឱ្យមានការយឺតយ៉ាវ កកស្ទះក្នុងការ Scan QR Code វាស់កំដៅ និងកត់ឈ្មោះមានភាពយឺតយ៉ាវ។

លោក នាក់ ណេរ៉ុន បន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបើកបរ ឬអ្នកដំណើរណាដែលបានផ្ដល់ព័ត៌មានមិនពិត ឬពុំសហការជាមួយក្រុមការងារជំនាញនៅតាមចំណុចគោលដៅខាងលើ នឹងប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់។ ក្នុងនោះក៏សូមឲ្យអ្នកបើកបរអ្នកអ្នកដំណើរឆ្លងកាត់ចូលមកខេត្តសៀមរាបទាំងអស់ ត្រូវប្រកាន់ ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026
កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026

សូមជំរាបថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានរៀបចំដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមជំហានទី១ នៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ខែមីនា និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានរៀបចំជំហានទី២ នៅព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋអាចដឹកទំនិញ និងធ្វើដំណើរឆ្លងកាត់បានជាធម្មតាដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពវាសកំដៅ ស្រង់ស្ថិតិ ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូនវីដ១៩ ដោយមិនមានតម្រូវឱ្យធ្វើចត្តាឡីស័កលើកលែងតែករណីសង្ស័យ៕

អត្ថបទ និង រូបភាព៖ យូ វង្ស ,ងិន គឹមឡេង

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈខេត្តសៀមរាបមានអ្នកឆ្លងកូវីដ១៩ចំនួន១០នាក់ ខណៈស្រ្តីជនជាតិចិនម្នាក់បានជាសះស្បើយ

អាជ្ញាធរខេត្ដសៀមរាបជម្រុញតាមសង្កាត់ក្រុងស្រុកចូលរួមផ្សព្វផ្សាយ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

អាជ្ញាធរខេត្ដសៀមរាបជម្រុញតាមសង្កាត់ក្រុងស្រុកចូលរួមផ្សព្វផ្សាយ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រគេនទេយ្យទានដល់ព្រះសង្ឃមកពីវត្តចំនួន៤៦ ក្នុងក្រុងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រគេនទេយ្យទានដល់ព្រះសង្ឃមកពីវត្តចំនួន៤៦ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.