Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគល់អំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងស្រុកស្រីស្នំ

ដោយ Pothe Thun
25/03/2021
នៅក្នុង កូវីដ-១៩, សាសនា និង មនុស្សធម៌
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ប្រគល់អំណោយជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានា ក្នុងស្រុកស្រីស្នំ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគ និង សម្ភារមួយចំនួន រួមមាន ៖ អង្ករចំនួន០២តោន , ទឹកត្រីកំពតចំនួន២២០យួរ ដែលក្នុង១យួរមាន៦ដប , មីម៉ាម៉ាចំនួន២០០កេស , ម៉ាស់១កេស ស្មើនឹង៣.០០០ម៉ាស់និងអាល់កុល ចំនួន១កាដុង ចំណុះ៣០លីត្រ ជូនរដ្ឋបាលស្រុកស្រីស្នំ ដើម្បីយកចែកជូនដល់បងប្អូនពលករ មកពីប្រទេសថៃ និងមកពីបណ្តាខេត្តមួយចំនួនក្នុងប្រទេស ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានាក្នុងស្រុកស្រីស្នំ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត បានបញ្ជាក់ថា អាស្រ័យដោយទីតាំងនៃការធ្វើចត្តាឡីស័កចំនួន៦មណ្ឌលក្នុងស្រុក នៅឆ្ងាញៗពីគ្នាពេកនោះ ដែលនាំឲ្យមានការលំបាកក្នុងការប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ដូច្នេះអំណោយទាំងនេះ សូមជូនតាមរយ:រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ ដើម្បីឱ្យយកទៅចែកជូនពួកគាត់ដោយផ្ទាល់ដៃបន្ត និង សូមឲ្យពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដែលជានិច្ចកាលសម្ដេចទាំងពីរ តែងតែយកចិត្តទុកដាក់ និង គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ គ្រប់ពេលវេលា ។

ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារថ្នាក់ស្រុក និង ឃុំ ត្រូវពន្យល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនានាទាំង០៦នេះ ឲ្យពួកគាត់បានយល់ថា ការធ្វើចត្តាឡីស័កនេះ គឺមិនមែនជាការឃុំខ្លួនពួកគាត់នោះទេ គឺជាការឃាត់ទុកជាបណ្ដោះអាសន្នដើម្បីឲ្យបានដឹងប្រាកដថា ពួកគាត់មាន ឬមិនមានជំងឺកូវីដ-១៩នៅក្នុងខ្លួនគាត់ ដើម្បីចៀសវាង និង ទប់ស្កាត់បានទាន់ពេលវេលា នូវការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ ចូលទៅក្នុងក្រុមគ្រួសាររបស់ពួកគាត់ និង សហគមន៍ពួកគាត់ដែលកំពុងរស់នៅ ជាពិសេសត្រូវពន្យល់ណែនាំពួកគាត់បន្ថែម នូវវិធានការរបស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាល គឺ៣ការពារនិង៣កុំ ខណៈបច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងរាតត្បាតយ៉ាងខ្លាំងទាំងនៅក្នុងប្រទេសកម្ពុជា និង នៅលើសកលលោក ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

18/11/2025
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយពីសប្បុរសជននៅប្រទេសអូស្ត្រាលី

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយពីសប្បុរសជននៅប្រទេសអូស្ត្រាលី

17/11/2025

ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍បន្ថែមថា ប្រការសំខាន់នោះគឺ ត្រូវពន្យល់ និង ណែនាំពួកគាត់កុំរត់ចេញពីមណ្ឌល ដែលខ្លួនគាត់កំពុងធ្វើចត្តាឡីស័ក ព្រោះការរត់គេចចេញនេះ ជាអំពើខុសច្បាប់ ហើយពួកគាត់នឹងត្រូវមានទោសដោយចៀសមិនផុតនោះទេ គិតតាំងពីពិន័យជាប្រាក់រាប់លានរៀល រហូតដល់ជាក់គុកអស់រាប់ឆ្នាំផងដែរ ដូច្នេះប្រសិនបើពួកគាត់ប្រព្រឹត្តអំពើនេះមែននេះ នឹងធ្វើប៉ះពាល់កាន់ខ្លាំងថែមទៀតដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ជាមិនខានឡើយ ។

គួររំលឹកថា បច្ចុប្បន្ននៅក្នុងស្រុកស្រីស្នំ មានមណ្ឌលចត្តាឡីស័ក ចំនួន០៩ កន្លែង ប៉ុន្តែនៅសល់តែចំនួន០៦កន្លែងប៉ុណ្ណោះ ដែលមានប្រជាពលរដ្ឋចំនួន ២៨០នាក់ កំពុងធ្វើចត្តាឡីស័ក រួមមាន ៖ ១. មណ្ឌលសាលាបឋមសិក្សាពង្រ មានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន៥៣ នាក់ ក្នុងនោះស្រីចំនួន ២៥នាក់ , ២. មណ្ឌលអនុវិទ្យាល័យមោង មានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន៤៩ នាក់ ក្នុងនោះស្រីចំនួន ២២នាក់ , ៣. មណ្ឌលសាលាបឋមសិក្សាប្រីយ៍ មានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន៥៥ នាក់ ក្នុងនោះស្រីចំនួន ២៤នាក់ , ៤. មណ្ឌលសាលាបឋមសិក្សាភ្នំដី មានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន៣៦ នាក់ ក្នុងនោះស្រីចំនួន ១១នាក់ , ៥. មណ្ឌលសាលាបឋមសិក្សាត្រុំ មានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន៣៩ នាក់ ក្នុងនោះស្រីចំនួន១៤នាក់ និង ៦. មណ្ឌលអនុវិទ្យាល័យគោកថ្កូវ មានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន៤៨នាក់ ក្នុងនោះស្រីចំនួន ២២នាក់ ៕
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ការពារជំងឺឆ្លងកូវីដ១៩មណ្ឌលចត្តាឡីស័កស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមសហគ្រិនវ័យក្មេងកម្ពុជានាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និង សម្ភារមួយចំនួនទៀត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

សមាគមសហគ្រិនវ័យក្មេងកម្ពុជានាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និង សម្ភារមួយចំនួនទៀត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

សមាគមសហគ្រិនវ័យក្មេងកម្ពុជានាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និង សម្ភារមួយចំនួនទៀត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

មន្ត្រីសង្ឃនៃសាលាគណខេត្តសៀមរាបនាំយកស្បៀងអាហារជូនដល់ប្រជាការពារភូមិ និងនគរបាលនៅតាមគោលដៅ ការពារព្រំប្រទល់ភូមិគោកបេង និងភូមិគោកត្នោត សង្កាត់គោកចក

អភិបាលរងខេត្តសៀមរាបណេនាំឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់ ត្រូវបំពេញទម្រង់ពេលមកដល់កន្លែងត្រួតពិនិត្យឲ្យបានគ្រប់គ្នា

អភិបាលរងខេត្តសៀមរាបណេនាំឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់ ត្រូវបំពេញទម្រង់ពេលមកដល់កន្លែងត្រួតពិនិត្យឲ្យបានគ្រប់គ្នា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.