Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ដោយ Pothe Thun
12/06/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា ដោយបានរៀបចំពិធីសូត្រមន្ត និងប្រគេនទេយ្យទានព្រះសង្ឃ ក្រោមព្រះវត្តមាននិមន្តចូលរួមពី សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌។

បន្ទាប់ពីការអាននូវព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ រួចមក ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសំដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន ចំពោះព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌។ ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងថ្វាយព្រះពរជ័យមហាប្រសើរដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ព្រះជន្មយឺនយូរជាងរយព្រះវស្សា ក្នុងព្រះនាមជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទទួលបានព្រះមហាជោគជ័យ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ក្នុងព្រះនាមព្រះវររាជមាតា នៃប្រជារាស្ត្រខ្មែរ ជានិរន្តរ៍តរៀងទៅ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ជាមួយនឹងការអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាឱកាសនេះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានរៀបចំកម្មវិធីទទួលការបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមឆ្នាំ២០២៥ ក្រោមប្រធានបទ “បរិច្ចាគឈាម គឺជួយជីវិត” ដើម្បីរួមចំណែកជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងត្រូវការឈាមជារៀងរាល់ថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជាទង្វើមនុស្សធម៌ ដែលយើងគ្រប់គ្នាអាចធ្វើបាន និងងាយស្រួលបំផុត។ ការផ្ដល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ដែលអាចផ្ដល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តសៀមរាប ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅ ដែលបណ្ដាលមកពីគ្រោះថ្នាក់ផ្សេងៗ ដែលមានតម្រូវការឈាម ហើយក៏សូមអំពាវនាវដល់សាធារណជនទូទៅ ចូលរួមបរិច្ចាគទាំងអស់ តាមគោលការណ៍ស្ម័គ្រចិត្ត៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប ជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ

អាជ្ញាធរខេត្ដសៀមរាប ជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

រដ្ឋបាលខេត្តសៀមរាប បើកវគ្គតម្រង់ទិសស្តីពីការបំពេញបញ្ជីសំណួរពាក់ព័ន្ធនឹងព័ត៌មានរបស់មន្ត្រីភូមិ តាមប្រព័ន្ធអនឡាញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.