ចំណតរថយន្តនៅមុខប្រាសាទអង្គរវត្ត នឹងផ្អាកឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន
ចាប់ផ្តើមពីថ្ងៃទី០១ ខែសីហា នេះតទៅ អាជ្ញាធរជាតិអប្សរា នឹងបញ្ឈប់ប្រត្តិការចំណតរថយន្តជាបណ្ដោះអាសន្ននៅខាងមុខប្រាសាទអង្គរវត្ត នេះបើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩។ ក្នុងសេចក្ដីជូនដំណឹងនេះដដែល បានបញ្ជាក់ថា ចំពោះចំណតរថយន្តថ្មី គឺមានទីតាំងនៅផ្នែកខាងលិច ដែលនៅជិតចំណតរថយន្តដែលបានផ្អាកដំណើរការនេះ។ ចំពោះទីតាំងចំណតរថយន្តខាងមុខប្រាសាទអង្គរវត្ត ដែលរងការខូចខាតនេះ នឹងត្រូវរៀបចំជាកន្លែងដាំកូនឈើឡើងវិញ ដោយរក្សាមួយផ្នែកនៃទីតាំងនេះសម្រាប់ប្រើប្រាស់ជាចំណតរបស់រ៉ឺម៉កកង់បី។ ហេតុដូច្នេះ អាជ្ញាធរជាតិអប្សរា ...