Friday, May 27, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាគារ​វះកាត់​«​ក​»ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

ដោយ Pothe Thun
09/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាគារ​វះកាត់​«​ក​»ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​
81
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រោយពី​ដំណើរការ​ជួសជុល​អគា​រ​វះកាត់​(​ក​)​ជាន់​ផ្ទាល់​ដី និង​សង់​បន្ថែម​ពីលើ​មួយ​ជាន់​ទៀត​ចាប់ផ្តើម​ជួសជុល និង​សាងសង់​ពី​ខែមករា​រហូតដល់​ខែកក្កដា​ឆ្នាំ​២០១៩ ដោយ​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​១២៨,០០០​ដុល្លា​អាមេរិក​(​មួយរយ​ម្ភៃ​ប្រាំបី​ពាន់​ដុល្លារ​) និង​សម្ភារៈ បំពាក់​ក្នុង​អគារ​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី និង​ចៅៗ ស​មិ​ទ្ឋ​ផល​នេះ​បាន​កាត់​ខ្សែបូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​។​

​ក្នុង​របាយការណ៍​រប​ស់ លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លើកឡើងថា នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត គឺ​ត្រូវការ​ជា​ចាំបាច់​ក្នុងការ​ពង្រីក​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់ ដើម្បី​សមស្រប​ទៅនឹង​ទិដ្ឋភាព​ជាក់ស្តែង​នៃ​កំណើន​អ្នក​ជម្ងឺ​សម្រាក​ពេទ្យ និង​ចំនួន​កំណើន​ដ៏​ច្រើន​របស់​ប្រជាជន​ក្នុង​ខេត្តសៀមរាប និង​ខេត្ត​ជិតខាង មក​ស្វែងរក​សេវា​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ដោយ​មើលឃើញ​ពី​កំណើន​នៃ​ការផ្តល់សេវា និង​ការខ្វះខាត​នេះ ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត និង​
​គណៈកម្មការ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​បានសម្រេច​សាងសង់​អគ្គីរ​ជាន់​ទី​១​បន្ថែម​ពីលើ​អគារ​ជម្ងឺ​ទូទៅ “​ក ដោយ​ប្រើប្រាស់​ថវិកា​ហិរញ្ញប្បទាន​របស់​មន្ទីរពេទ្យ​ផ្ទាល់ និង​សប្បុរសជន​ជាច្រើន​តាមរយៈ​ធ្វើបុណ្យ​ផ្កាប្រាក់​ព្រមទាំង ជំនួយ​ថវិកា​របស់លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេ​អភិវឌ្ឍ​ត្រូវបាន​សាងសង់​រួចរាល់​។
​បន្ថែម​ពីនេះ​ដោយ​ទឹកចិត្ត​សប្បុរសធម៌ និង​ការមើលឃើញ​ពី​ការលំបាក​នៃ​អ្នក​ជម្ងឺ​ក្នុងការ​មក​សម្រាក​ព្យាបាល​មិនទាន់បាន​គ្រប់គ្រាន់ និង​សមរម្យ លោកជំទាវ​ឧកញ៉ា ក៏បាន​ជួយឧបត្ថម្ភ​ថវិកា​សម្រាប់​ការជួសជុល និង​ពង្រីក​បន្ថែម​លើ​អគារ​ចាស់​មួយទៀត មាន​ទំហំ​២២​គុណ​នឹង​១៩​ម៉ែត្រ​ដែល​គ្រោង នឹង​ចំណាយ​ថវិកា​ចំនួន​ជាង​១៦០.០០០​ដុល្លារ​អាមេរិក​។​

ព័ត៌មានជាតិ ថ្មីៗ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

26/05/2022
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

26/05/2022

​លោក ក្រុស សារ៉ាត់ មានប្រសាសន៍​បន្ថែមថា មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​មាន​ផ្នែក​សម្រាក​ពេទ្យ​ជាច្រើន​ដែល​បានផ្តល់​សេវា​យ៉ាងសកម្ម​បំផុត​ជូន​បងប្អូន​ប្រជាពលរដ្ឋ ២៤​ម៉ោង​លើ​២៤​ម៉ោង ដូចជា ផ្នែក​សេវា​សង្គ្រោះ​បឋម ផ្នែក​ប្រ​ពោ​ធន​កម្ម​ទូទៅ ផ្នែក​ប្រ​ពោ​ធន​កម្ម​វះកាត់ សេវា​ជំងឺ​ទូទៅ ផ្នែក​វះកាត់​
ផ្នែក​សម្ភព រោគ​ស្ត្រី​និង​កុមារ សេវា​ត្រចៀក​ច្រមុះ បំពង់ក​ចក្ខុរោគ និង ផ្នែក​ព្យាបាល​ជម្ងឺរបេង​។​

​លោក បញ្ជាក់​បន្ថែមថា ជាក់ស្តែង​នៅក្នុង​អំឡុង​ខែមិថុនា​កន្លងទៅនេះ មន្ទីរពេទ្យបង្អែក​ខេត្ត​ទទួល​ពិគ្រោះ​អ្នក​ជម្ងឺ​សរុប​ចំនួន​៦៨០​ជ​ករណី ទទួល​អ្នក​ជម្ងឺ​សម្រាក​ព្យាបាល​ចំនួន​២៣៥១​នាក់ ចំនួន​នេះ​បានធ្វើ​ឲ្យ​អត្រា​នៃ ការប្រើប្រាស់​គ្រែ​លើសពី​១០០% ក្នុងនោះ​បានជា​សះស្បើយ​ចំនួន​២២២៣​នាក់ និង​បញ្ជូន​ចំនួន​១៤​នាក់​។​ទោះជា​យ៉ាងនេះ​ក្តី ក្នុងនាម​មន្ទី​សុខាភិបាល​ខេត្ត មន្ទីរពេទ្យបង្អែក​ខេត្ត និង​បុគ្គលិក​មន្ត្រីរាជកា​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត ស៊ូទ្រាំ និង​គ្រប់​មធ្យោបាយ​ក្នុងការ​ផ្ត​លំ​សវា​ឲ្យ​មាន​គុណភាព ប្រសិទ្ធិភាព ដូន​
​ប្អូន​ប្រជាព​រដ្ឋ​យើង​។

​មានប្រសាសន៍​ក្នុងឱកាស​នេះដែរ លោកជំទាវ ឧកញ៉ា សៀង​ចាន់​ហេង ក៏បាន​ចាត់ទុក អគារវៈ​កាត់​ថ្មី​ដែល​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​នាពេលនេះ​នឹងចូលរួម​ចំណែក​មួយផ្នែក​ទៀត​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​សម្រាប់​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ជូន​ពលរដ្ឋ​និង​បាន​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ផងដែរ​
​។

​លោកជំទាវ ឧកញ៉ា សៀង​ចាន់​ហេង ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​និង​បុ​ក្គ​លិ​ក​សុខាភិបាល​ទាំងអស់ សូម​បន្ត​លើកកម្ពស់​នូវ​គុណធម៌​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​ជំងឺ​ដោយ​មិន​មានការ​រើស​សំរាប់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​។ ទន្ទឹមនឹងនោះ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​សម្រាក​ព្យាបាល​នៅទីនេះ មេត្តា​យោគយល់​នូវ​ការ​ហត់នឿយ​របស់លោក​គ្រូពេទ្យ​អ្នកគ្រូ​ពេទ្យ​ផងដែរ​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត មានប្រសាសន៍ថា អគារ​វះកាត់​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​ថែមទៀត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង ក្នុងការ​លើកកម្ពស់​សេវា​សុខភាព និង​ជាទី​កន្លែង​ដែល​ជួយ​ឲ្យ​បងប្អូន​ដែល​មក សម្រាក​ព្យាបាល​មាន​ភាពងាយស្រួល និង​បាន​ភាពប្រសើរ​ជាង​មុន មានន័យថា​ទាំង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រុង​-​ស្រុក សប្បុរសជន និង​មន្ទីរ​-​អង្គភាព​នានា តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ការលំបាក​វេទនា និង​ភាពឈឺចាប់​របស់​បងប្អូន​គ្រប់​កាលៈទេសៈ​ទាំងអស់​ក្នុងប្រទេស​របស់​យើង​។

​លោក​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សុខាភិបាល​ដែល​បម្រើការ​នៅទីនេះ មេត្តា​ចូលរួម​ថែរក្សា​អាគារ​មណ្ឌល​សុខភាព​នេះ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​តទៅ ព្រោះ​វា​ជា​ទ្រព្យសម្បត្តិ​រួម​របស់​យើងទាំងអស់គ្នា​។​

​អត្ថបទ និង រូបភាព ៖ យូ វង្ស​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: មន្ទីរពេទ្យបង្អែកខេត្តសៀមរាបអាគារ​វះកាត់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្លូវ​៣០​គម្រោង​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរខេត្ត​ចាប់ផ្ដើម​ស្តារឡើងវិញ​ហើយ​

ផ្លូវ​៣០​គម្រោង​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរខេត្ត​ចាប់ផ្ដើម​ស្តារឡើងវិញ​ហើយ​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប អញ្ជើញ​ចុះ​សួរ​សុខ​ទុក និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ក្រឡាញ់​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប អញ្ជើញ​ចុះ​សួរ​សុខ​ទុក និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ក្រឡាញ់​

យ៉ាងហោចណាស់មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់និង​ព្រះសង្ឃ​០២​អង្គ​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

យ៉ាងហោចណាស់មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់និង​ព្រះសង្ឃ​០២​អង្គ​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (367)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,653)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (114)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.