Thursday, January 28, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវ​៣០​គម្រោង​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរខេត្ត​ចាប់ផ្ដើម​ស្តារឡើងវិញ​ហើយ​

ដោយ Pothe Thun
09/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ផ្លូវ​៣០​គម្រោង​ក្នុង​ក្រុង​សៀមរាប​ត្រូវបាន​អាជ្ញាធរខេត្ត​ចាប់ផ្ដើម​ស្តារឡើងវិញ​ហើយ​
24
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

ខេត្តសៀមរាប គឺជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​នៅលើ​ពិភពលោក​ចូលមក​ទស្សនា​កម្សាន្ត​ដែលជា​ខេត្ត​ប្រវត្តិសាស្ត្រ សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌ ប្រាង្គ​ប្រាសាទ​ដ៏​ល្បី​ល្បាយ និង រមណី​ដ្ឋា​ន​ធម្មជាតិ​ភ្នំ​គូលែន និង បឹង​ទន្លេសាប ។

​យោងតាម​ប្រសាសន៍​លើកឡើង​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត នៅក្នុង​ឱកាស​ចែក​រង្វាន សិស្ស​ឆ្នើម​ប្រចាំឆ្នាំ សិក្សា​២០១៨.២០១៩ នៅ​វិទ្យាល័យ​១០ មករា​១៩៧៩ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដោយបាន​បញ្ជាក់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អំពី​គម្រោង​ធ្វើ​ផ្លូវ​របស់​ខេត្ត​ក្នុង​ក្រុង​សៀមរាប​មាន ចំនួន​៣០​គម្រោង ដោយសារ​បច្ចុប្បន្ន​ផ្លូវ​មួយចំនួន​បាន​កំពុង​រៀបចំ​ដាក់​ប្រព័ន្ធ​លូ ក៏​ដូច​បង្កប់​បំពុង​ក្រោម​ដី​ក្នុង​ការដាក់​ប្រព័ន្ធ​ខ្សែកាប និង ប្រព័ន្ធ​ទឹកស្អាត​ឲ្យ​បាន​រួចរាល់​ជាមុន ទើប​ធ្វើ​ផ្លូវ​ជា​ក្រោយ ដើម្បី​ជៀសវាង​ធ្វើ​ផ្លូវ​ហើយ ជីក​កកាយ​ដាក់លូ ឬ​ប្រព័ន្ធ​ខ្សែកាប និង ទឹកស្អាត ដែល​នាំ​ធ្វើ​ឲ្យ​ខូចខាត​ពី គុណភាព​ផ្លូវ ។

​ក្នុងនោះដែរ​ឯកឧត្តម ក៏បាន​សុំ​ការ​អភ័យទោស​ពី​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​អម​តាម​ដងផ្លូវ​ដែល​ត្រូវ​ស្ថាបនា និង​សូម​ឲ្យ​បងប្អូន​ចូលរួម​សហការ​ជាមួយ​ក្រុម​ជំនាញ ដើម្បី​ឲ្យ ការស្ថាបនា​ផ្លូវ​ធ្វើទៅបាន​ដោយ​រលូន ហើយក៏​ជា​ផលប្រយោជន៍​សម្រាប់​យើងទាំងអស់គ្នា​ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

គណៈប្រតិភូជិត៣០០នាក់ ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងខេត្តសៀមរាប

គណៈប្រតិភូជិត៣០០នាក់ ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងខេត្តសៀមរាប

28/01/2021
គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

28/01/2021

​ឯកឧត្តម​ក៏បាន​ឲ្យ​ដឹង​ផងដែរ អំពី​ការរៀបចំ​បណ្តាញ​មេ ប្រព័ន្ធ​ទឹកស្អាត នៅតាម​បណ្តា​ភូមិ សង្កាត់​ក្នុង​ក្រុង​សៀមរាប ព្រមទាំង​បាន​ត​ភ្ជាប់​ចូលទៅ​ផ្ទះ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ទៀតផង ។ ម្យ៉ាងទៀត ចំពោះ​ក្រុមហ៊ុន​នានា ដែល​បានធ្វើ​ការដាក់ បណ្តាញ​ខ្សែ កាប​របស់ខ្លួន នៅតាម​បង្គោល​ភ្លើង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សោ​ភ័​ណ្ឌ​ភាព​ក្រុង​នោះ គឺ​ត្រូវ​បញ្ឈប់​ការ​រាយ​បណ្តាញ​លើ​អាកាស ហើយ​មក​ដាក់​បង្កប់​នៅក្រោម​ដី​វិញ ។

​ក្នុងនោះ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន ដែល​ប្រកប​អាជីវកម្ម​ទាំងនោះ មក​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ស្ថាបនា​ផ្លូវ ដើម្បី​រៀបចំ​ប្រព័ន្ធ​បំពុង​បង្កប់​ក្នុង​ដី ក្នុងការ​រាយ​បណ្តាញ​ខ្សែកាប​របស់ខ្លួន ហើយ នៅពេលដែល​ក្រុម​វិស្វកម្ម​បាន​ស្ថាបនា​ផ្លូវ​រួចរាល់​ហើយ​នោះ អាជ្ញាធរខេត្ត​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការជីក​កកាយ​ផ្លូវ​ទាំងនោះ ដូចពេលមុនៗ​នោះឡើយ ។

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ផ្លូវ​វាង​ក្រុង​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ពី​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ទៅដល់​ភូម​ជន្លង់ សង្កាត់​សាលា​កំរើក មាន​ប្រវែង ២​ពាន់​ម៉ែត្រ បាន​កំពុង​រៀបចំ​ដាក់លូ ដែល​ស្ថាបនា​ដោយ​មន្ទីរ​សាធារណការ​នឹង​ដឹកជញ្ជូន​ខេត្ត ដែលជា​គម្រោង​ថវិកា​របស់​ក្រសួង​សាធារណការ​នឹង​ដឹកជញ្ជូន ដោយ​ចាក់​ក្រាល​អ៊ុត​កៅស៊ូ​បេ​ទី​ម ។ ចំពោះ​ការ​ដាក់លូ នៅ​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក នោះ ជា​គម្រោង​ថវិកា​របស់​សាលាខេត្ត​សៀមរាប ៕

​អត្ថបទ និង រូបភាព ៖ ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ខេត្តសៀមរាបផ្លូវ​៣០
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហម​ខេត្តសៀមរាប អញ្ជើញ​ចុះ​សួរ​សុខ​ទុក និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ក្រឡាញ់​

សាខា​កាកបាទក្រហម​ខេត្តសៀមរាប អញ្ជើញ​ចុះ​សួរ​សុខ​ទុក និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ក្រឡាញ់​

យ៉ាងហោចណាស់មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់និង​ព្រះសង្ឃ​០២​អង្គ​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

យ៉ាងហោចណាស់មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់និង​ព្រះសង្ឃ​០២​អង្គ​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​

មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,134)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,870)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (448)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (334)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (439)
  • សេដ្ឋកិច្ច និង កសិកម្ម (118)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.