Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខា​កាកបាទក្រហម​ខេត្តសៀមរាប អញ្ជើញ​ចុះ​សួរ​សុខ​ទុក និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ក្រឡាញ់​

ដោយ Pothe Thun
09/08/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខា​កាកបាទក្រហម​ខេត្តសៀមរាប អញ្ជើញ​ចុះ​សួរ​សុខ​ទុក និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ក្រឡាញ់​
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​ឃុ​ត វុ​ត្យា​រិ​ទ្ធិ សមា​ជិ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាង​ឯកឧត្តម​ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរ​សុខ​ទុក និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​លោក លេខ ឡង ដែល​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ បណ្ដាលឱ្យ​របើក​ដំបូល នៅក្នុង​ភូមិ​បុស្ស​ធំ ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម​ឃុ​ត វុ​ត្យា​រិ​ទ្ធិ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរ​សុខ​ទុក​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធា​កាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង​សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​បងប្អូន​ដែល​បាន​រងគ្រោះ​នូវ​ឧ​ប​ទ្ទេវ​ហេតុ​ដោយ​ខ្យល់​កន្ត្រាក់ ដែល​បណ្ដាលឱ្យ​ខូចខាត​ផ្ទះសំបែង និង របើក​ដំបូល​ធ្ងន់ធ្ងរ​។​

​ឯកឧត្តម​បន្តថា ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន មិន​ទុកចោល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យនៅ​ក​ណ្ដោ​យក​ណ្ដែ​ង​ឡើយ ដូច​ពាក្យស្លោក​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​ឃុ​ត វុ​ត្យា​រិ​ទ្ធិ ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង ក្នុង​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​សម្បូរ​ដោយ​ជំងឺ​ផ្សេងៗ​ពិសេស​ជំងឺគ្រុនឈាម​ដែល​បង្កឡើង​ដោយ​មូស​ខ្លា ហេតុនេះ​សូម​បងប្អូន​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​ខ្លួនឯង និង​កូនចៅ​តូចៗ ដោយ​ត្រូវ​សម្រាក​ក្នុង​មុង និង​ស្លៀកពាក់​ខោអាវ​វែងៗ​ជាប្រចាំ​។ បើសិនជា​ឃើញ​សភាព​មិន​ស្រួល ឬ​មាន​ជំងឺ​គ្រុនក្ដៅ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បងប្អូន​ជាបន្ទាន់​។​

​សម្រាប់​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​មាន​៖ មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២ មី​១​កេស ត្រីខ​១​យួរ អង្ករ​២៥​គីឡូក្រាម ស័ង្កសី​១០​សន្លឹក និង​ថវិកា​១​សែន​រៀល ៕

​អត្ថបទ និង រូបភាព ៖ គឿន វ៉េ​ត​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់សាខា​កាកបាទក្រហម​ខេត្តសៀមរាបស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោចណាស់មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់និង​ព្រះសង្ឃ​០២​អង្គ​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

យ៉ាងហោចណាស់មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់និង​ព្រះសង្ឃ​០២​អង្គ​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​

មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​

ភ្លៀង​ធ្លាក់ចុះ​កាន់តែខ្លាំង ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់ពាន់នាក់ ធ្វើការ​ជម្លៀស​ខ្លួន​ក្នុងប្រទេស​ឥណ្ឌា

ភ្លៀង​ធ្លាក់ចុះ​កាន់តែខ្លាំង ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់ពាន់នាក់ ធ្វើការ​ជម្លៀស​ខ្លួន​ក្នុងប្រទេស​ឥណ្ឌា

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.