អាជ្ញាធរខេត្តសៀមរាប ចាត់វិធានការក្ដៅចំពោះក្រុមហ៊ុនដឹកអ្នកដំណើរដែលមិនចូលចំណតក្នុងក្រុង
នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប បានអនុវត្តន៍វិធានការក្ដៅ ទៅលើក្រុមហ៊ុនដឹកអ្នកដំណើរគ្រប់ប្រភេទ សរុបចំនួន២៤ ក្នុងខេត្តសៀមរាប ឲ្យគោរពតាមសេចក្ដីណែនាំពាក់ព័ន្ធនឹងការចូលចំណត ដែលរដ្ឋបាលខេត្តបានកំណត់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណក្នុងក្រុងសៀមរាប។ បន្ទាប់ពីបាន ជូនដំណឹង ក៏ដូចជាណែនាំដល់ក្រុមហ៊ុន និងរថយន្តឈ្នួលគ្រប់ប្រភេទឲ្យចូលចតក្នុងចំណតទាំងពីរកន្លែងជាច្រើនដងរួចមក។ ក្រុមហ៊ុនមួយចំនួន រួមនឹងអ្នកប្រកបរបររត់តាក់ស៊ីភាគច្រើន មិនគោរពតាមសេចក្ដីជូនដំណឹងនោះ លោក ពិន ...