Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

យ៉ាងហោចណាស់ ផ្ទះ​៤២០​ខ្នង​ក្នុងស្រុក​អង្គរជុំ​ត្រូវបាន​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​

ដោយ Pothe Thun
25/09/2019
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
453
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​គិត​ត្រឹម​ម៉ោង ៧ ល្ងាច​នៅ​ថ្ងៃទី ២៤ ខែកញ្ញា​ឆ្នាំ ២០១៩ ទឹកជំនន់​ទឹកភ្លៀង បាន​បណ្ដាល​ឲ្យ​លិច ឃុំ​ចំនួន​០៥ ក្នុងចំណោម​ឃុំ​ទាំង​០៧ របស់​ស្រុក​អង្គរជុំ ខេត្តសៀមរាប និង​លិច​ផ្ទះ​ប្រជាពលរដ្ឋ ៤២០​ខ្នង ក្នុងនោះ​៣០០​ខ្នង​ខ្លាំងជាងគេ នេះ​បើតាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប​។​

​តាម​ប្រសាសន៍​លោក លុក ផុស អភិបាលស្រុក​អង្គរជុំ បាន​ឲ្យ​ដឹងថា ឃុំ​ចំនួន​៥ ដែល​លិច​នោះ​មាន ឃុំ​គោល ដូន​ពេ​ង ស្រែ​ខ្វាវ ចា​ឈូក តា​សោម ប៉ុន្តែ​មានតែ​ឃុំ​ដូន​ពេ​ង​មួយ​ប៉ុណ្ណោះ​ដែល​លិច​ខ្លាំងជាងគេ​។ ដោយឡែក លោក​បាន​បន្ថែមថា ជំនន់​ទឹកភ្លៀង​នេះ មិន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ជម្លៀស​ខ្លួន​ចេញពី​គេហដ្ឋាន​ឡើយ ប៉ុន្តែ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ភាគច្រើន​ត្រូវ​ទឹកជំនន់​ហូរ​កាត់ ជាពិសេស​ផ្លូវ​ពី​ស្រុក​អង្គរជុំ ទៅ​ស្រុក​វារិ​ន​ត​ត្រូវបាន​កាត់ផ្ដាច់ ក្នុង​ខេត្តសៀមរាប​។​

​លោក​អភិបាលស្រុក​អង្គរជុំ បាន​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​នេះ បាន​កើតឡើង​ចាប់តាំងពី​ម៉ោង​៨​យប់ ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩ បណ្ដាល​ឲ្យ​ទីតាំង​សាធារណ​ជាច្រើន របស់​ស្រុក​ជាច្រើន​ត្រូវបាន​លិច ក្នុងនោះ​ក៏មាន​មន្ទីរពេទ្យបង្អែក​ស្រុក​ផងដែរ​។ ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ​ពី​ការឆ្លង​ចរន្តអគ្គិសនី បាន​ជម្លៀស​អ្នកជំងឺ​ចំនួន​៤២​នាក់ កាលពី​ថ្ងៃទី ២៤ ខែកញ្ញា​ឆ្នាំ ២០១៩​ម្សិលមិញ យកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក ខេត្តសៀមរាប ជា​បណ្ដោះអាសន្ន​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក លុក ផុស បានបញ្ជាក់​បន្ថែមថា អាជ្ញាធរ​ស្រុក​បាន​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​យ៉ាង​សស្រាក់សស្រាំ ដោយ​ពុំមាន​អ្នករងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះឡើយ​។ គិត​ត្រឹម​ព្រឹក​នៅ​ថ្ងៃទី ២៥ ខែកញ្ញា​ឆ្នាំ ២០១៩​នេះ ទឹកជំនន់​បាន​ស្រក​ទៅ​វី​ញ​បណ្ដើរៗ​ហើយ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ទៀត​ទេនោះ រយៈពេល​២ ទៅ​៣​ថ្ងៃ ទឹកនឹង​ស្រក​អស់​។​

​សូមជម្រាបថា នៅ​អំឡុង​ខែកញ្ញា​ឆ្នាំ​២០១៣ ស្រុក​អង្គរជុំ បាន​រង​ការលិចលង់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការបាក់​អាង​ទំនប់​ទឹកអូរ​បី​តាប់ ស្ថិតនៅ​ស្រុក​វ៉ារិន ខេត្តសៀមរាប​។​

​អត្ថបទ​៖ សេង ផល្លី​
​រូបភាព​៖ សហការី​

Tags: ឃុំ​គោលដូន​ពេ​ងផ្ទះ​៤២០​ខ្នង​ក្នុងស្រុក​អង្គរជុំមន្ទីរពេទ្យបង្អែក​ស្រុក​ពួក​លោក លុក ផុសស្រែ​ខ្វាវអភិបាលស្រុក​អង្គរជុំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

អភិបាលខេត្ត​សៀមរាប ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​សាលាខេត្ត​

លោកTrumpមានប្រសាសន៍ថាប្រទេស​កូរ៉េខាងជើង​ត្រូវតែលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ទាញយក​សក្តានុពល​

លោកTrumpមានប្រសាសន៍ថាប្រទេស​កូរ៉េខាងជើង​ត្រូវតែលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ទាញយក​សក្តានុពល​

ឆេះ​មន្ទីរពេទ្យ​មើលថែទាំ​មនុស្ស​ចាស់​មួយកន្លែងនៅ​កូរ៉េខាងត្បូង​ស្លាប់​២​នាក់​របួស​៤៧​នាក់

ឆេះ​មន្ទីរពេទ្យ​មើលថែទាំ​មនុស្ស​ចាស់​មួយកន្លែងនៅ​កូរ៉េខាងត្បូង​ស្លាប់​២​នាក់​របួស​៤៧​នាក់

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.