Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាប ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​នៃ​សាលាខេត្ត​

ដោយ Pothe Thun
25/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួប​ធ្វើការ​សំណេះសំណាល និង សាកសួរ​សុខទុក្ខ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា និង កម្មករ នៃ​សាលា​ខេត្តសៀមរាប ក្នុងឱកាស​នៃ​រដូវ​កាលដែល​ប្រជាពលរដ្ឋ​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ភ្ជំបិណ្ឌ ក្នុង​លក្ខណៈ​ជា​គ្រួសារ​តែមួយ នៃ​មហា​គ្រួសារ​មន្ត្រីរាជការ​សាលាខេត្ត​សៀមរាប បន្ទាប់ពី​បាន​បំពេញការងារ​ដ៏​នឿយហត់​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង កម្មករ សាលាខេត្ត អស់​រយៈពេល​១​ឆ្នាំ​មកនេះ ធ្វើ​ឲ្យ​ទទួលបាន​នូវ​លទ្ធផល ជា​ផ្លែផ្កា​ជាទី​មោទនៈ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង អភិបាលរង​ខេត្ត ។​

​ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍ថា ជា​ប្រពៃណី​នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ដែលជា​ទំនៀមទម្លាប់​ប្រពៃណីជាតិ​ម្តងៗ ថ្នាក់ដឹកនាំ​ខេត្ត តែងតែ​ធ្វើ​ការជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជាម​ន្ត្រី​ចូលនិវត្តន៍ ដែលជា​រៀប​ច្បង និង​បងប្អូន​មន្ត្រីរាជការ កម្មករ សាលាខេត្ត​សៀមរាប​ទាំង​អស់ ព្រមទាំង​ឧបត្ថម្ភ​នូវ​ថវិកា ដើម្បី​ឲ្យ​បងប្អូន​យកទៅ​ប្រើប្រាស់​ទៅតាម​សេចក្តី​តម្រូវការ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ក្នុងការ​ធ្វើ​នូវ​ចង្ហាន់ យកទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧ​ទិ្ទ​ស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណ​ក្ខ័​ន្ត លោកអ្នក​មានគុណ ញ្ញាតិ​កាល​ប្រាំពីរ​សន្ដាន ព្រមទាំង​សូម​ឲ្យ​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ទាំងអស់​បានទទួល និង ជួយ​រំដោះ​ឲ្យ​រួច​ចាក​ផុតពី​ទុក្ខទោស​ទាំងឡាយ ។​

​ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជាពិសេស​គោលនយោបាយ​ឈ្នះ​ឈ្នះ បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល ទទួលបាន​សន្តិភាព​ពេញលេញ និង ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ ប្រទេសជាតិ​ទាំងមូល​មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​តាមរយៈ​នេះ សូម​ឲ្យ​មន្ត្រីរាជការ​សាលាខេត្ត​ទាំងអស់ ត្រូវ​បន្ត​បំពេញ​នូវ​ភារកិច្ច​ស្នូល​របស់ខ្លួន និង មានការ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ព្រមទាំង​បម្រើ​នូវ​សេវា​ជូន​ប្រជាជន​ឲ្យ​បាន​ទាន់ពេលវេលា និង មានការ​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព និង ភ្ញៀវ​ជាតិ អន្តរជាតិ ក្នុងការ​សម្រួល​ដល់​ការទំនាក់ទំនង និង ផ្តល់​សេវា​ទាន់ពេល​ជូន​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​រួម​សាមគ្គី​គ្នា​ឡើង ក្នុងការ​ថែរក្សា​បរិស្ថាន​អនាម័យ​នៅក្នុង​ក្រុង​សៀមរាប ដោយ​ការ​វិច​ខ្ចប់ ទុកដាក់​កាកសំណល់​សំរាម​ឲ្យ​បានល្អ ព្រោះ​ពេលនេះ​ជា​រដូវភ្លៀង​ធ្លាក់ ដែល​បណ្តាល​ឲ្យ​សំរាម​ហូរ​ធ្លាក់ចូល​លូ ដែល​ធ្វើ​ឲ្យ​ស្ទះ​នូវ​ចរន្តទឹក​ហូរ​មិនទាន់ បណ្តាល​ឲ្យ​ទឹក​លិច​តាម​ដងផ្លូវ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: សាលាខេត្ត​សៀមរាប​អភិបាលខេត្ត​សៀមរាប​ឯកឧត្តម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកTrumpមានប្រសាសន៍ថាប្រទេស​កូរ៉េខាងជើង​ត្រូវតែលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ទាញយក​សក្តានុពល​

លោកTrumpមានប្រសាសន៍ថាប្រទេស​កូរ៉េខាងជើង​ត្រូវតែលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ទាញយក​សក្តានុពល​

ឆេះ​មន្ទីរពេទ្យ​មើលថែទាំ​មនុស្ស​ចាស់​មួយកន្លែងនៅ​កូរ៉េខាងត្បូង​ស្លាប់​២​នាក់​របួស​៤៧​នាក់

ឆេះ​មន្ទីរពេទ្យ​មើលថែទាំ​មនុស្ស​ចាស់​មួយកន្លែងនៅ​កូរ៉េខាងត្បូង​ស្លាប់​២​នាក់​របួស​៤៧​នាក់

មន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ប្រទេស​ចិនធ្វើ​បទបង្ហាញ​ស្ដីពី​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​នៃ​រដ្ឋាភិបាល​របស់ខ្លួនជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្តនិងអង្គភាព​ក្នុង​ខេត្តសៀមរាប​

មន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ប្រទេស​ចិនធ្វើ​បទបង្ហាញ​ស្ដីពី​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​នៃ​រដ្ឋាភិបាល​របស់ខ្លួនជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្តនិងអង្គភាព​ក្នុង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.