មន្ត្រីសង្គមស៊ីវិល៖ការធ្វើចំណាកស្រុកដោយសុវត្ថិភាពមិនមែនសំដៅតែលើលិខិតឆ្លងដែនមួយមុខប៉ុណ្ណោះទេ
ថ្លែងក្នុងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នាយកប្រចាំប្រទេសអង្គការសម្ព័ន្ធចាប់ដៃប្រចាំប្រទេសកម្ពុជាបាន លោក ហោ កុសល្យ បានលើកឡើង ប្រជាពលរដ្ឋមួយចំនួននៅតែមានការយល់ច្រឡំថា លិខិតឆ្លងដែន(ប៉ាស្ព័រ)ជាឯកសារសំដៅថា ជាឯកសារដែលធ្វើឱ្យគាត់ធ្វើការចំណាកស្រុកទៅក្រៅប្រទេសដោយស្របច្បាប់ ប៉ុន្តែការពិតទៅមិនមែនតែលិខិតឆ្លងដែរប៉ុណ្ណោះទេ ពលរដ្ឋត្រូវមានបណ្ណអនុញ្ញាតការងារ, VISA ការងារ, កិច្ចព្រមព្រៀងការងារ, កន្លែងស្នាក់នៅ, ព័ត៌មាននៃការចាកចេញជាដើម។ ...