Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានគណកម្មការទី៩នៃរដ្ឋសភាដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យព្រលានយន្ដហោះអន្ដរជាតិអង្គរ ខេត្តសៀមរាប

ដោយ Pothe Thun
24/02/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានគណកម្មការទី៩នៃរដ្ឋសភាដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យព្រលានយន្ដហោះអន្ដរជាតិអង្គរ ខេត្តសៀមរាប
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណៈប្រតិភូគណៈកម្មការទី៩នៃរដ្ឋសភា ដែលដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានអញ្ជើញចុះត្រួតពិនិត្យព្រលានយន្ដហោះអន្ដរជាតិអង្គរ ខេត្ដសៀមរាប នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីពិនិត្យមើលពីវឌ្ឍភាពនៃការសាងសង់អាកាសយានដ្ឋានដ៍ធំមួយនោះបានសម្រេចដល់កំរិតណា។ការចុះត្រួតពិនិត្យនេះអមដំណើរដោយឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ។

លោកជំទាវ និន សាផុន មានប្រសាសន៍ថា ព្រលានយន្ដហោះអន្ដរជាតិថ្មីនេះ មានទំហំធំមិនចាញ់ព្រលានយន្ដហោះ នៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគេ្នហ៍នោះទេ ហើយលោកជំទាវបានសម្ដែងមោទនភាពមួយយ៉ាងខ្លាំង ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ព្រលានយន្ដហោះដ៍ធំមួយនេះ បានទទួលភ្ញៀវទេសចរច្រើនឡើងជាងព្រលានយន្ដចាស់នៅក្នុងទីក្រុងសៀមរាប។

លោកជំទាវ មានប្រសាសន៍បន្ថែមថា សំណងង់នេះអាចនឹងសម្រេចទៅតាមគោលដៅរបស់ក្រុមហ៊ុនសាងសង់ ដែលសន្យាថានឹងរួចរាល់នៅក្នុងឆ្នាំ២០២៣ខាងមុខ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ។លោកជំទាវក៍បានកោតសរសើរក្រុមហ៊ុនសាងសង់ព្រលានយន្ដហោះអេអាយអេអា”AIAI” ដែលបានខិតខំប្រឹងប្រែងមមាញឹកយ៉ាងខ្លាំង ទាំងយប់ទាំងថ្ងៃក្នុងការសាងសង់ ដើម្បីធ្វើឱ្យអាកាសយាន្ដដ្ឋានមួយនេះប្រព្រឹតទៅតាមការកំណត់របស់រាជរដ្ឋាភិបាល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនំាពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា មកដល់ពេលនេះ ការអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី បានសម្រេចគោលដៅ៤០% ហើយនៅចុងឆ្នាំ២០២១ នឹងសម្រេចអោយបាន៦០ភាគរយ បើទោះបីកម្ពុជាក៍ដូចជាសកលោកបានជួយវិបត្ដិកូវីដ១៩ក្ដី។លទ្ធផលដែលសម្រេចបានមានគម្រោងចំនួន៣ធំៗ រួមមាន សង់សំណង់អាគារ សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន។ ឯកឧត្ដមបញ្ជាក់ទៀតថា មកដល់ពេលនេះ អាកាសយានដ្ឋាននេះ ទទួលបានយន្ដហោះចុះចតគ្រប់ប្រភេទ ហើយនឹងអាចមានការទាក់ទាញពីអន្ដរជាតិជាច្រើនទៀត។

សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិអង្គរ បានសាងសង់នៅលើផ្ទៃដី៧០០ហិកតា ស្ថិតនៅស្រុកសូទ្រនិគម ខេត្ដសៀមរាប នឹងរួចរាល់ហើយដាក់អោយដំណើរការប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះបានចាប់ផ្ដើមសាងសង់កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០នេះ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦កន្លង។ ព្រលានយន្ដហោះអន្ដរជាតិអង្គរនេះ មានគម្រោងប្រើប្រាស់ថវិកាជិត១កោដ្ឋដុល្លា ហើយតាមរចនាបទ នៃសំណង់គារនៅក្នុងព្រលានយន្ដហោះថ្មីនេះ មានរចនាបទជារបៀបខ្មែរ ហើយបច្ចុប្ននេះ មានកម្លាំងពលកម្មធ្វើការងារនៅក្នុងការដ្ឋានប្រមាណ៦០០នាក់៕

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ព្រលានយន្ដហោះអន្ដរជាតិអង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

នៅទីបំផុតវ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ត្រូវបានដឹកមកដល់ប្រទេសថៃហើយ

លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

លោក ចូ បៃដិននិយាថា សហរដ្ឋអាមេរិកគ្មានមិត្តជិតស្និទឯណា ជាងកាណាដានោះទេ

ឯកឧត្តម អ៊ាន ឃុន បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកបន្ទាយស្រី និងស្រុកអង្គរធំ

ឯកឧត្តម អ៊ាន ឃុន បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅស្រុកបន្ទាយស្រី និងស្រុកអង្គរធំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.