ម្ហូបនិងចំណីអាហារខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនត្រូវបានរកឃើញនៅផ្សារដើមក្រឡាញ់ ក្នុងក្រុងសៀមរាប
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីពាណិជ្ជកម្មខេត្តសៀមរាប ចូលរួមសហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប មន្ត្រីនគរបាលខេត្តសៀមរាប និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅក្នុងផ្សារសម្ដេចតេជោរដើមក្រឡាញ់ ដែលមានទីតាំងនៅភូមិត្រពាំងសេះ សង្កាត់គោកចក និងផ្សារទឹកវិល ស្ថិតនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ មានប្រសាសន៏នាឪកាសនោះ ...