Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​នៅ​ស្រុក​អង្គរជុំដែល​មាន​លំនៅដ្ឋាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​និងអគ្គិភ័យ ទទួលបាន​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ដោយ Pothe Thun
08/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​ទទួលរង​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ និង អគ្គិភ័យ ចំនួន​១២​គ្រួសារ មកពី​៣​ឃុំ របស់​ស្រុក​អង្គរ​ជុំ ក្នុងនោះ​នៅ​ឃុំ​ស្រែ​ខ្វាវ រលំ​ផ្ទះ​១​ខ្នង របើក​ដំបូល​ធ្ងន់ធ្ងរ ០៨​ខ្នង , ឃុំ​គោក ដូង របើក​ដំបូល​ផ្ទះ​ធ្ងន់ធ្ងរ ២​ខ្នង និង ឃុំ​ចារ​ឈូក ឆេះ​ផ្ទះ​១​ខ្នង ទទួលបាន​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ដែល​ការប្រគល់​អំណោយ​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​អនុសាខា​កាកបាទ​ក្រហម​ស្រុក​អង្គរ​ជុំ ក្រោម​អធិបតីភាព​លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ។​

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​នា​ឱកាស​នោះ ចំពោះ​គ្រួសារ​រលំ​ផ្ទះ និង​ឆេះ​ផ្ទះ ក្នុង​មួយ​គ្រួសារ ទទួលបាន​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , ស័ង្កសី ១៦​សន្លឹក , មី​១​កេស , ត្រីខ​១ យួរ , អង្ករ​៣០​គីឡូក្រាម និង​ថវិកា​១៥​ម៉ឺន​រៀល ក្នុងនោះ​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​បន្ថែម​នូវ​សម្ភារ​ផ្ទះបាយ​ផងដែរ រី​ឯ​ចំពោះ​គ្រួសារ ដែល​របើក​ដំបូល​ផ្ទះ​ធ្ងន់ធ្ងរ ក្នុង​មួយ​គ្រួសារ ទទួលបាន​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , ស័ង្កសី ១០​សន្លឹក , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​៣០​គីឡូក្រាម និង ថវិកា​១០ ម៉ឺន រៀល ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោកជំទាវ ទា​ង អេង ទៀ​សីហា បាន​សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​ការបាត់បង់​ផ្ទះសម្បែង​របស់​បងប្អូន ដែល​រងគ្រោះ​ដោយ​ឧបទ្ទេវហេតុ​ធម្មជាតិ ខ្យល់​កន្ត្រាក់ ប៉ុន្តែ​កាកបាទក្រហមកម្ពុជា ដែល​មាន​លោក​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ជានិច្ចកាល​សម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត ក៏​ដូចជា​ក្រុម​សមាជិក​សមាជិកា​កាកបាទក្រហមកម្ពុជា និង​សាខា​ខេត្តសៀមរាប តែងតែ​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ ការលំបាក និង​ភាពខ្វះខាត​ចាំបាច់​របស់​បងប្អូន​ប្រជាជន​នៅតាម​មូលដ្ឋាន និង​អ្នករងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​នានា ដោយ​ធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ជាប្រចាំ ហើយ​កាកបាទក្រហមកម្ពុជា តែងតែ​ផ្ដល់​ស្បៀងអាហារ​ជាក់ស្ដែង​ដល់​បងប្អូន​ដែល​ជួប​ការលំបាក​គ្រប់​កាល​វេលា​លំបាក និង​គ្រប់​ទីកន្លែង គឺ​មិន​ទុកឲ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ និង​គ្មាន​ទីជម្រក​នោះឡើយ ទីណា​មាន​ការលំបាក​ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​ជានិច្ច ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកជំទាវ ទា​ង អេង ទៀ​សីហា មានប្រសាសន៍​ទៀត​ថា ដោយ សារ​ការ​បម្រែបម្រួល​អាកាសធាតុ បាន​ធ្វើ​ឲ្យ​ឃុំ ស្រុក​មួយចំនួន​ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ ដែល​ខណៈ​ពេល​នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​បាន​នឹង​កំពុង​ជីក​ខួងអណ្តូង​ទឹកស្អាត ដោយ​ប្រើប្រាស់​ម៉ូទ័​របូម នៅតាម​អនុសាខា​គ្រប់​ស្រុក ដើម្បី​ងាយស្រួល​ក្នុង​ការផ្គត់ផ្គង់​ទឹក​ប្រើប្រាស់ ទៅ​តាម​បណ្តា​ភូមិ ឃុំ ខ្វះខាត​ទឹក​ផងដែរ ប៉ុន្តែ​ប្រការ​សំខាន់ សូម​សំណូមពរ​ដល់​បងប្អូន​ទាំងអស់ ធ្វើ​យ៉ាងណា​ត្រូវ​ប្រុងប្រយ័ត្ន នៅពេលដែល​មាន​ខ្យល់ ផ្គរ​រន្ទះ សូម​បងប្អូនរ​ត់រក​ទី​កន្លែង​មាន​សុវត្ថិភាព និង សូម​បងប្អូន​យកចិត្តទុកដាក់ ចំពោះ​កូន តូចៗ​របស់ខ្លួន កុំឲ្យ​មាន​ជម្ងឺ​ដង្កាត់ ហើយ​ត្រូវ​ចៀសវាង​នូវ​ការបរិភោគ​ចំណីអាហារ​ផ្សេងៗ ដែល​គ្មាន​អនាម័យ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ខ្យល់​កន្ត្រាក់ព័ត៌មានខេត្តសៀមរាបសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបស្រុក​អង្គរជុំ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រី​ក្រសួង​សុខភិបាល​សុំឱ្យ​មាន​ការរៀបចំប​ន្ទ​ប់​ប្រណិបត្តិ​សាសនាឥ​ស្លាមនៅតាម​មន្ទីរពេទ្យ​សាធារណៈ​

រដ្ឋមន្ត្រី​ក្រសួង​សុខភិបាល​សុំឱ្យ​មាន​ការរៀបចំប​ន្ទ​ប់​ប្រណិបត្តិ​សាសនាឥ​ស្លាមនៅតាម​មន្ទីរពេទ្យ​សាធារណៈ​

សំរាម​ដឹក​ចេញពី​ផ្សារ​ដំ​ដែកប៉ះពាល់​ដល់​ការរស់នៅនិង​សុខភាព​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ក្នុង​ឃុំ​ដំ​ដែក​

សំរាម​ដឹក​ចេញពី​ផ្សារ​ដំ​ដែកប៉ះពាល់​ដល់​ការរស់នៅនិង​សុខភាព​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ក្នុង​ឃុំ​ដំ​ដែក​

កម្ពុជា​នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ​លើកដំបូងក្នុង​ការរៀបចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី​១៦

កម្ពុជា​នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ​លើកដំបូងក្នុង​ការរៀបចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី​១៦

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.