Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សំរាម​ដឹក​ចេញពី​ផ្សារ​ដំ​ដែកប៉ះពាល់​ដល់​ការរស់នៅនិង​សុខភាព​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ក្នុង​ឃុំ​ដំ​ដែក​

ដោយ Pothe Thun
09/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សំរាម​ដឹក​ចេញពី​ផ្សារ​ដំ​ដែកប៉ះពាល់​ដល់​ការរស់នៅនិង​សុខភាព​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ​ក្នុង​ឃុំ​ដំ​ដែក​
1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ទីតាំង​ចាក់សំរាម​មួយ​កន្លែង​ស្ថិត​នៅក្រោយ​វត្តប្រាសាទបន្ទាយស្រី ក្នុង​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ និង​សុខភាព​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​​៣ រួម​មាន​ភូមិ​ស្រែ​ធ្ន​ង ភូមិ​បន្ទាយស្រី និង​ភូមិ​ដំដែ​កលើ ក្នុង​ឃុំ​ដំ​ដែក​នេះ រយៈ​ប្រមាណ​៣​ឆ្នាំ​មកហើយ​។​

​បើ​តាម​ការ​ឲ្យដឹងពី លោក ផាន់ សាយ មេឃុំ​ដំ​ដែក បានឲ្យដឹងថា សំរាម​ដែល​យក​មក​ចាក់ និង​ដុត​កំទេច​នៅ​ទីតាំង​នេះ គឺ​ដឹក​យក​មក​ពី​ផ្សារ​ដំ​ដែក ក្នុង​ស្រុក​សូទ្រនិគម ដោយ​ក្រុមហ៊ុន​ឯកជន​មួយ ជួល​ដោយ​ប្រធាន​ភាស៊ី​ផ្សារ​ដំ​ដែក​។​

​លោក​ផាន់ សាយ​បាន​បន្តថា កន្លងមក​នៅ​ពេល​ឡាន​សំរាម​ដឹក​សំរាម​មកចាក់ នៅ​ពុំ​មាន​រណ្ដៅ​ត្រឹមត្រូវ​ទេ ក្រោយមក​គេ​ក៏​បាន​រៀបចំ​ជីក​ជា​រណ្ដៅ​ដើម្បី​ចាក់សំរាម​ដុត ហើយ​នៅ​ពេល​យកមក​ចាក់ និង​ដុត វា​បាន​បង្ក​ជា​ក្លិន​មិន​ល្អ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែ​ទីតាំង​នោះ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​ជាការ​បញ្ជាក់បន្ថែម លោក​មេឃុំ បានឲ្យដឹង​ទៀតថា រណ្ដៅ​ដែល​គេ​យក​សំរាម​មកចាក់​នេះ មាន​ចំនួន​៤ ទៅ​៥​រណ្ដៅ​ដែល​មាន​ទំហំ​៥​ម៉ែត​ការ៉េ រីឯ​ប្រជាពលរដ្ឋ​បី​ភូមិ ដែល​ជួប​ផលប៉ះពាល់ ប្រហែល​តែ​៥០% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​៥៩៦​គ្រួរ​សារ ពាក់ព័ន្ធ​បញ្ហា​នេះ ក្រោយ​ពី​ប្រជាពលរដ្ឋ​សំណូមពរ​មក​លោក លោក​បាន​រាយការណ៍ ទៅកាន់​គណៈ​អភិបាលស្រុក ដើម្បី​ធ្វើ​ការដោះស្រាយ​រួចរាល់​ហើយ​។​

​អ្នកស្រី លី រស់​នៅក្នុង​ឃុំ​ដំ​ដែក ក្បែ​ទីតាំង​ចាក់​សំរាម​នេះ បាន​និយាយថា ក្លិន​សំរាម​បាន​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​មនុស្ស​តូចធំ នៅពេល​ក្លិនស្អុយ​ជះ​មក​ម្ដងៗ គ្រួសារ​អ្នកស្រី​មិន​អាន​ទទួល​អាហារ​បានទេ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ​ដែរ លោក អ៊ុម ធឿន បាន​លើកឡើង​ថា ពួកគាត់​បាន​តែត្រឹម​រាយការណ៍ ហើយ​អាជ្ញាធរ​បាន​ត្រឹមតែ​និយាយ​ដោះស្រាយ តែ​មិនឃើញ​មាន​សកម្ម​អ្វី​សោះ​។​

​លោក ម៉ក់ ប្រុស អភិបាល​ស្រុក​សូទ្រនិគម បាន​មានប្រសាសន៍ថា កន្លងមក​លោក​ក៏​បាន​ចុះទៅ​ពិនិត្យ​ទីតាំង​ចាក់​សំរាម​នេះ​ហើយ អ្វី​ដែល​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ លោក​បាន​ចាត់ចែង​និង​ទំនាក់ទំនង​ទៅកាន់​ភាគី​ពាក់ព័ន្ធ​ហើយ ដើម្បី​ទៅ​រៀបចំ​ទីលាន​ចាក់សំរាម​របស់​ពួកគាត់ ប៉ុន្តែ​ពេលខ្លះ​ម្ចាស់​ផ្សារ​ពុំបាន​ចូលរួម​ដោយ​ផ្ទាល់​នោះទេ ពេល​ខ្លះ​ឲ្យ​កូន​របស់​ខ្លួន​មក​ជំនួស​។​

​លោក អភិបាល​ស្រុក​សូទ្រនិគម បាន​បន្តទៀតថា ជា​វិធានការណ៍​បន្តទៀត លោក​បាន​សម្របសម្រួល​ជាមួយ​ម្ចាស់​ផ្សារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ចាក់​សំរាម​នេះ ទន្ទឹមនឹងនោះ បច្ចុប្បន្ន​លោក​ក៏​បាន​និង​កំពុង​ធ្វើការ​ទំនាក់ទំនង​មក​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​រៀបចំ​ប្រជុំ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៃ​កា​ចោល​សំរាម​ក្នុង​ផ្សារ នឹង​ទីតាំង​ចាក់សំរាម​របស់​ម្ចាស់​ផ្សារ ថា​តើ​ត្រូវ​រៀបចំ​របៀប​ណា​។​
​លោក​អភិបាលស្រុក ក៏​បាន​សំណូមពរ​ផងដែរ ដល់​ប្រជាពលរដ្ឋ សូម​ទុក​ពេលវេលា ឲ្យ​ខាង​រដ្ឋបាល​ស្រុក ដើម្បី​ស្វែង​ដោះស្រាយ ព្រោះ​បញ្ហា មិន​អាច​ធ្វើ​ដោះស្រាយ​ក្នុង​រយៈពេល​ភ្លាមៗ​បានទេ ព្រោះ​ការ​រក​ទីតាំង​ចាក់សំរាម​ថ្មី​មាន​ការលំបាក ម្យ៉ាងទៀត​ទី​នោះ​វា​គឺជា​ទីតាំង​របស់​ឯកជ​ន​។​

​បើ​តាម​ការ​ឲ្យដឹងពី លោក ណ​ម គឹមអ៊ន អនុប្រធាន​ការិយាល័យ​គាំពារ​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​និយាយថា ក្រសួង​បរិស្ថាន បាន​សម្រេច​ផ្ដល់​ឡ​ដុត​សំរាម​តាម​បែប​បច្ចេកទេស​ចំនួន​មួយ សម្រាប់​ស្រុក​សូទ្រនិគម ប៉ុន្តែ​មន្ទីរ​កំពុង​ទំនាក់ទំនង​ជាមួយ​គណៈ​អភិបាល​ស្រុក​សូទ្រនិគម ដើម្បី​ស្វែងរក​ទីតាំង​សាងសង់ ហើយ​ទីតាំង​ដែល​កំពុង​សិក្សា​បឋម​គឺ​នៅក្នុង​ឃុំ​កំពង់​ឃ្លាំង​។​

​គួររំលឹកថា​កាលពី​ឆ្នាំ ២០១៥ កន្លងទៅ ក្រសួង​បរិស្ថាន រួមសហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត​កញ្ចប់​ថវិកា​សេវា​អនាម័យ​បរិស្ថាន និង​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ ៥​ពាន់​លាន​រៀល ជូន​ទៅ​រដ្ឋបាល​ក្រុង​ស្រុក​នៅ​ទូទាំង​ប្រទេស សម្រាប់​ឲ្យ​អាជ្ញាធរ​ទាំងនោះ​អនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម​សំណល់​រឹង សំណល់​រាវ សម្រាប់​នៅ​ទីប្រជុំជន​។​

​អត្ថបទ និង រូបថត ៖ លោក ធន់ ពូថេ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​ឃុំ​ដំ​ដែក​ទីតាំង​ចាក់សំរាមផ្សារ​ដំ​ដែកសំរាម​ដឹក​ចេញពី​ផ្សារ​ដំ​ដែកស្រុក​សូទ្រនិគម ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា​នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ​លើកដំបូងក្នុង​ការរៀបចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី​១៦

កម្ពុជា​នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ​លើកដំបូងក្នុង​ការរៀបចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី​១៦

ក្រុមហ៊ុន​ចិនSTAR TIMEស្នើសុំ​រៀបចំ​ប្រព័ន្ធ​វិទ្យុនិង​ទូរទស្សន៍​ឌីជីថលលើកកម្ពស់​ការអប់រំ​ប្រជាជន​កម្ពុជា​

ក្រុមហ៊ុន​ចិនSTAR TIMEស្នើសុំ​រៀបចំ​ប្រព័ន្ធ​វិទ្យុនិង​ទូរទស្សន៍​ឌីជីថលលើកកម្ពស់​ការអប់រំ​ប្រជាជន​កម្ពុជា​

អនិកជន​ខ្មែរ​រស់នៅ​បរទេស ផ្ដល់​អំណោយ​សប្បុរសធម៌​ដល់​ជនទីទ័លក្រ​ក្នុងស្រុក​អង្គរធំ​

អនិកជន​ខ្មែរ​រស់នៅ​បរទេស ផ្ដល់​អំណោយ​សប្បុរសធម៌​ដល់​ជនទីទ័លក្រ​ក្នុងស្រុក​អង្គរធំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.