Wednesday, December 6, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា​នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ​លើកដំបូងក្នុង​ការរៀបចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី​១៦

ដោយ Pothe Thun
09/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជា​នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ​លើកដំបូងក្នុង​ការរៀបចំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី​លើក​ទី​១៦
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កិច្ចប្រជុំ​ជា​អន្តរ​ក្រសួង​របស់​ថ្នាក់ដឹកនាំ​និង មន្ត្រី​ជំនាញ គ្រប់​ផ្នែក​ជំនាញ ជាមួយ ក្រសួង​ព័ត៌មាន ក្នុង​ការពិនិត្យ​ត្រៀម​រៀបចំ កិច្ចប្រជុំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី ហៅ​កាត់​ថា AMS ANGKOR លើក​ទី​១៦ ឆ្នាំ ២០១៩ បាន​ដំណើរការ​ទៅ នៅ​ព្រឹក ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ ២០១៩ នា​ទីស្តីការក្រសួង ព័ត៌មាន ក្រោម​វត្តមាន ប្រធាន អង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន ។​

​កិច្ចប្រជុំ​អន្តរក្រសួង​នេះ មាន​ការចូលរួម​ពី​តំណាង​ក្រសួងការបរទេស និង​កិច្ច​សហ​ប្រត្តិការ​អន្តរជាតិ ក្រសួង​វ​ប្បធ​ម៏ និង​វិចិត្រសិល្បៈ ក្រសួង​ទេសចរណ៏ អគ្គស្នងការ​នគរបាល​ជាតិ និង​អាជ្ញាធរ​កំចាត់​មីន​កម្ពុ​ជា ។

​គួរ​បញ្ជាក់ដែរថា កិច្ចប្រជុំ​សន្និសីទ​កំពូល ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី (AMS ANGKOR) លើក​ទី ១៦ នេះ គឺ​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​នោះ​ក្រសួង​ព័ត៌មាន ជា​អ្នកទទួល​រៀបចំ ចូលរួម​កិច្ចសហការ​ជាមួយ វិទ្យាស្ថាន​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ ហៅ​កាត់​ថា A I B D​។ ដំណើរការ​នៃ​កម្មវិធី​កិច្ចប្រជុំ​នេះ (AMS ANGKOR 2019) នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​ទី ៩ រហូតដល់ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នា​ទឹកដី​អង្គរ ខេត្តសៀមរាប ដោយ​គ្រោង​អញ្ជើញ​អ្នកចូលរួម​មក ពី​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​បណ្តា រដ្ឋ​មន្ត្រី​ព័ត៌មាន​ក្នុង​ប្រទេស​អាស៊ាន និង​ប្រទេស​មួយចំនួន​ទៀត​ក្នុង​តំបន់​។

ព័ត៌មានជាតិ ថ្មីៗ

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

05/12/2023
មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

05/12/2023

​ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសា​ស​ន៏ គួសបញ្ជាក់​ថា នេះ​ជា​លើក ដំបូង​ហើយ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំ​សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី (AMS ANGKOR) លើក​ទី​១៦​នេះ ហើយ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នេះ នឹង​ធ្វើ​ពិធី​បើក​ក្រោម វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។​

​បើ​តាម​ខ្លឹមសារ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ត្រៀម​រៀបចំ សន្និសីទ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី (AMS ANGKOR) លើក​ទី​១៦​នេះ គ្រោង​នឹង​មាន ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​ធំៗ មន្ត្រី​ជំនាញ​ផ្នែក​ផ្សព្វផ្សាយ សារព័ត៌មាន សាស្ត្រាចារ្យ អ្នកបច្ចេកទេស​ខាង ព័ត៌មាន ទូរគមនាគមន៍ ICT និង អ្នកកាសែត បរទេស មក​ពី​ជាង ៤០ ប្រទេស ពិសេស​បណ្តា​រដ្ឋមន្ត្រី​ព័ត៌មាន​មួយចំនួន មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​មួយចំនួន​ទៀត រួមជាមួយ អ្នកកាសែត​កម្ពុជា​ប្រមាណ ៥០០ នាក់ ក៏​នឹង​អញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។ ប្រទេស​កម្ពុជា គឺជា​សមាជិក​គ​ណះ កម្មា​ធិ​ការប្រតិបត្តិ នៃ វិទ្យាស្ថាន​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ច​ដើម្បី​អភិវឌ្ឍ​ន៏​ប្រព័ន្ធ​ផ្សព្វ ផ្សាយ ហៅ​កាត់​ថា A I B D ហើយ​សម្រាប់​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ នឹង​ជា​ការទាក់ទាញ ទាំង​ផ្នែក​ទេសចរណ៏ និង​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា បើសិនជា វា​ប្រព្រឹត្តទៅ​ប្រកបដោយ​ផ្លែផ្កា ។​

​ទាក់ទង​ទៅនឹង​លទ្ធផល​នៃ​កិច្ចប្រជុំ អន្តរក្រសួង នេះដែរ ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បានធ្វើការ​បញ្ជាក់បន្ថែម​ថា​៖
(​សំឡេង នៅ​ក្នុង​វីដេអូ​ខាងលើ​)

​អត្ថបទ និង រូបភាព​៖ ក្រសួង​ព័ត៌មាន​

Tags: AMS ANGKOR​កិច្ចប្រជុំ​ជា​អន្តរ​ក្រសួងក្រសួងព័ត៌មានសន្និសីទ​កំពូល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន​ចិនSTAR TIMEស្នើសុំ​រៀបចំ​ប្រព័ន្ធ​វិទ្យុនិង​ទូរទស្សន៍​ឌីជីថលលើកកម្ពស់​ការអប់រំ​ប្រជាជន​កម្ពុជា​

ក្រុមហ៊ុន​ចិនSTAR TIMEស្នើសុំ​រៀបចំ​ប្រព័ន្ធ​វិទ្យុនិង​ទូរទស្សន៍​ឌីជីថលលើកកម្ពស់​ការអប់រំ​ប្រជាជន​កម្ពុជា​

អនិកជន​ខ្មែរ​រស់នៅ​បរទេស ផ្ដល់​អំណោយ​សប្បុរសធម៌​ដល់​ជនទីទ័លក្រ​ក្នុងស្រុក​អង្គរធំ​

អនិកជន​ខ្មែរ​រស់នៅ​បរទេស ផ្ដល់​អំណោយ​សប្បុរសធម៌​ដល់​ជនទីទ័លក្រ​ក្នុងស្រុក​អង្គរធំ​

ជនសង្ស័យ១០​នាក់ជិះ​ម៉ូតូ​កាប់​គ្នា ត្រង់​ចំណុច​ស្ថានីយ​ចាក់​សាំង​កាល់​តិច​ក្រុង​សៀមរាប​

ជនសង្ស័យ១០​នាក់ជិះ​ម៉ូតូ​កាប់​គ្នា ត្រង់​ចំណុច​ស្ថានីយ​ចាក់​សាំង​កាល់​តិច​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    93 shares
    Share 37 Tweet 23
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    38 shares
    Share 15 Tweet 10
  • ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

    36 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (557)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,260)
  • ព័ត៌មានកីឡា (50)
  • ព័ត៌មានជាតិ (5,142)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (859)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (886)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.