Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ម្ហូបនិង​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មួយចំនួន​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
23/10/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ម្ហូបនិង​ចំណីអាហារ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់មួយចំនួន​ត្រូវបាន​រកឃើញ​នៅ​ផ្សារ​ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប​
807
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រី​ពាណិជ្ជកម្ម​ខេត្តសៀមរាប ចូលរួម​សហការ​ជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប មន្ត្រីនគរបាល​ខេត្តសៀមរាប និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ដែលមាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​សម្ដេច​តេ​ជោរ​ដើម​ក្រឡាញ់ ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក និង​ផ្សារ​ទឹក​វិល ស្ថិតនៅ​ភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​មាន​ប្រសា​ស​ន៏​នា​ឪ​កាស​នោះ លោក ព្រៅ ខេ​ម​រិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា គោលបំណង​ដែល​ក្រុមការងារ​ចុះមក​ពិនិត្យ​នៅពេលនេះ គឺ​ក្នុង​គោលដៅ​ទទួលខុសត្រូវ​របស់​សាខា​កាំកុងត្រូល​ខេត្ត ដោយ​ផ្ដោត​សំខាន់​លើ​សុវត្ថិភាព​ចំណីអាហារ ដោយ​បញ្ហា​នេះ វា​ជា​ចំណែក​មួយ​ដ៏​ធំ ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ជាតិ​ដែរ ។

​លោក ព្រៅ ខេ​ម​រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀតថា ដោយឡែក​ក្នុង​សកម្មភាព​នាឱកាស​នេះ មន្ត្រី​ជំនាញ បានធ្វើ​តេស្ត​បឋម ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​មួយចំនួន ទៅលើ​ផលិតផល​ម្ហូបអាហា​រដែ​ល​ដាក់លក់​ក្នុង​ផ្សារ​នោះបាន​ចំនួន ៩​គំរូ មានដូចជា​៖ បង្គា​ថៃ ប្រហិត​សាច់គោ ខ្ញី​ហ៊ាន់ មី​លឿង សរសៃ​លោត គុយទាវ​បាញ់​កាញ់ សណ្ដែកបណ្ដុះ ស្ពៃជ្រក់ និង​អំបិល​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

​លោក ព្រៅ ខេ​ម​រិ​ទ្ធ មានប្រសាសន៍​បន្តថា ជា​លទ្ធផល​សម្រាប់​ថ្ងៃ​នេះដែរ មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ និង​ម្ហូប ចំណីអាហារ​ដែល​ខូចគុណភាព និង​ហួស​សុពលភាព​ប្រើប្រាស់​មួយចំនួន​រួមមាន ប្រហិត​ស៊ី​ភី​រ៉ូ​ស ចំនួន​៦០០០​ក្រាម ហ​ត​ដក​សាច់មាន់ ចំនួន​២០០០​ក្រាម ហ​ត​ដក​រស់ជាតិ​ឈិ​ស ចំនួន​៣០០០​ក្រាម សរុប​ចំនួន​ទាំងអស់​ស្មើ​១១​គីឡូក្រាម​ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​ធ្វើ​កំណត់ហេតុ​ដកហូតយក​ទៅ​កំទេចចោល​ភ្លាមៗ​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ លោក ព្រៅ ខេ​ម​រិ​ទ្ធ បញ្ជាក់​បន្ថែមថា ក្នុង​ការចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ និង​ផលិតផល​ប្រើប្រាស់​ផ្សេងៗ ពុំ​ត្រូវ​បានកំណត់​កាល​វេលា​ណាមួយ​ត្រូវ​បញ្ចប់​នោះ​ក៏ដោយ តែ​ការវាយតម្លៃ​អំពី​ស្ថានភាព​ប្រសើរឡើង នៃ​ការ​ដាក់តាំង​លក់​ផលិតផល​ចំណីអាហារ និង​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​នៅតាម​ផ្សារ​ទំនើប​នានា​ក្នុង​ក្រុង​សៀមរាប​នឹងមាន​ទំនួល​ខុសត្រូវ​ខ្ពស់ តាម​ការណែនាំ​របស់​ម​ន្ត្រី​ជំនាញ​ត្រួតពិនិត្យ ។ ហើយ​ក្នុងនោះដែរ សូម​ឲ្យ​បងប្អូន​អាជីវករ​យើង​ទាំងអស់ ត្រូវ​ចូលរួម យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ទាំងអស់គ្នា ជៀសវាង​ការបង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត ៕

​អត្ថបទ និង រូបភាព ៖ ស៊ាន សុផាត​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ចំណីអាហារ​ខូចគុណភាពចំណីអាហារហួស​កាលបរិច្ឆេទ​ប្រើប្រាស់ផ្សារ​សម្ដេច​តេ​ជោរ​ដើម​ក្រឡាញ់សាខា​កាំកុងត្រូល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មូលនិធិពិភពលោក​ដ៏​ស្រស់ត្រកាលនៃ​ប្រទេស​កូរ៉េខាងត្បូង នាំយក​កង់​ចំនួន ៣០០​គ្រឿង ចែក​ដល់​សិស្សានុសិស្ស​ក្រីក្រ និង កុមារកំព្រា ក្នុង​ខេត្តសៀមរាប​

មូលនិធិពិភពលោក​ដ៏​ស្រស់ត្រកាលនៃ​ប្រទេស​កូរ៉េខាងត្បូង នាំយក​កង់​ចំនួន ៣០០​គ្រឿង ចែក​ដល់​សិស្សានុសិស្ស​ក្រីក្រ និង កុមារកំព្រា ក្នុង​ខេត្តសៀមរាប​

ភរិយា​លោក​គីម ជុង​អ៊ុន លេចមុខ នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ក្រោយ​អ​វត្ដ​មាន ប្រហែល ៤​ខែ​

ភរិយា​លោក​គីម ជុង​អ៊ុន លេចមុខ នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ក្រោយ​អ​វត្ដ​មាន ប្រហែល ៤​ខែ​

ធ្លាក់​យន្ដហោះ​ខ្នាតតូចនៅ​ម៉ិចស៊ីកូ ផ្ដាច់ជីវិត​មនុស្ស​៥​នាក់​ ​

ធ្លាក់​យន្ដហោះ​ខ្នាតតូចនៅ​ម៉ិចស៊ីកូ ផ្ដាច់ជីវិត​មនុស្ស​៥​នាក់​ ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.