ក្រសួងកិច្ចការនារីបើកវគ្គបណ្តុះបណ្តាលស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី
ក្រសួងកិច្ចការនារី សហការជាមួយធនាគារជាតិកម្ពុជា (NBC) ក្រោមការគាំទ្រពីក្រុមហ៊ុនវីសា (Visa) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងកម្មវិធីជំនាញដែលអនុវត្តជាក់ស្តែងសម្រាប់សិស្សមជ្ឈមណ្ឌលអភិវឌ្ឍស្ត្រី“ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋហ្សូម ដើម្បីផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលនិងលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ និងអនាគតរបស់សិស្ស និងសហគ្រិនស្ត្រីនៅក្នុងសង្គមឌីជីថលរបស់កម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃគឺថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសោមាទេវីខេត្តសៀមរាប ដោយសិក្ខាកាមចូលរួមមាន៖ ...